Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិសង្ខេប កាល់ម៉ាក្ស

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ប្រវត្តិសង្ខេប កាល់ម៉ាក្ស

កាល់ម៉ាក្ស គឺជាទស្សនវិទូ សេដ្ឋកិច្ចវិទូ សង្គមវិទូ អ្នកកាសែត និងអ្នកបដិវដ្ដន៍សង្គម កើតក្នុងគ្រួសារឋានៈមធ្យមមួយនៅក្នុងប្រទេសអាល្លឺម៉ង់។ គាត់ និងមិត្តសំឡាញ់ម្នាក់ទៀតដែលមានគំនិតស្របគ្នាទៅលើទ្រឹស្ដីសង្គមនោះ បានរួមគ្នាសរសេរសៀវភៅមួយស្ដីនិយាយអំពីរបបសង្គមនិយម ដែលយើងស្គាល់ថាជារបបកុំម្មុយនីស្តនោះឯង ។

  កាល់ម៉ាក្សបានកើត និងធំធាត់ក្នុងសម័យកាលដែលកំពុងតែមានភាពច្របូកច្របល់ផ្នែកនយោបាយ ។ បដិវត្តន៍កំពុងតែកើតមានក្នុងទ្វីបអ៊ីរ៉ុបក្នុងឆ្នាំ ១៨៤៨ ។ នៅប្រទេសអ៊ីតាលី កំពុងតែមានការបះបោលទាមទារប្រជាធិបតេយ្យ នៅប្រទេសបារាំងកំពុងតែទាមទារផ្តួលរំលំរបបរាជានិយម ភាគច្រើនប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុបសុទ្ធតែជួបជាមួយវិបត្តន៍នយោបាយ ។ ពេលនោះ កាល់ម៉ាក្ស មានឱកាសដើម្បីសង្កេតចលនាទាមទារឯករាជ្យរបស់ប្រជាជនក្នុងប្រទេសបារាំង ។

កាល់ម៉ាក្ស កើត ០៥/០៥/១៨១៨ ក្នុងប្រទេសអាល្លឺម៉ង់ ។ ឪពុករបស់គាត់ជាមេធាវីដែលមានទ្រព្យសម្បត្តិម្នាក់។ ក្នុងឆ្នាំ១៨៣៥ គាត់បានចូលសិក្សាច្បាប់ក្នុងសាកលវិទ្យាល័យ Bonn រួចមានផ្លាស់ប្តូរទៅសិក្សាក្នុងសាកលវិទ្យាល័យ Berlin វិញ ។ ក្នុងពេលសិក្សាក្នុងសាកលវិទ្យាល័យនោះ កាល់ម៉ាក្ស មានការចាប់ចិត្តជាខ្លាំងជាមួយមុខវិជ្ជាទស្សនៈវិជ្ជា ។ គាត់ក្នុងបានចូលរួមជាមួយក្រុមនិស្សិត និងសាស្រ្តាចារ្យដែលតែងតែរិះគុណជាមួយការគ្រប់គ្រងរបស់រដ្ឋអំណាច ។

កាល់ម៉ាក្ស បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទស្សនៈវិជ្ជា នៅសាកលវិទ្យាល័យ Jena ក្នុងឆ្នាំ ១៨៤១ ។ គាត់មានបំណងចង់ក្លាយជាសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យ ប៉ុន្តែដោយសារតែមានគំនិតប្រឆាំងនឹងការដឹកនាំរបស់រដ្ឋ ធ្វើឲ្យបំណងប្រាថ្នារបស់កាល់ម៉ាក្ស ជួបការលំបាកជាច្រើន ។ ក្រោយមកគាត់បានសម្រេចចិត្តចូលក្នុងវិស័យកាសែតពត៌មានវិញ ។ ក្នុងធ្វើការក្នុងសារពត៌មាន គាត់បានបញ្ចេញស្នាដៃជាច្រើនក្នុងពត៌មានរបស់គាត់។ គាត់ចាប់ផ្តើមការបោះពុម្ពការសែតដំបូងក្នុងឆ្នាំ ១៨៤២ ។

        ក្នុងឆ្នាំ១៨៤៣ កាល់ម៉ាក្ស បានរៀបការជាមួយនារីម្នាក់មានឈ្មោះថា Jenny Von Westphanlen ដែលជាកូនស្រីរបស់មន្រ្តីរាជការម្នាក់ ។ ទោះជាការរៀបការរបស់ពួកគេមិនសូវមានការពេញចិត្តពីក្រុមគ្រួសារទាំងសងខាងក៏ដោយក៏ គូស្វាមីភរិយាមួយគូរនេះរស់នៅជាមួយគា្នដោយមានសេចក្តីសុខ ។ ដោយសារការសរសេអត្ថបទ របស់កាល់ម៉ាក្ស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពធ្ងន់ធរទៅៗ ជះឥទ្ធិពលដល់អ្នកកាន់អំណាច ហេតុនេះ កាល់ម៉ាក្ស និងប្រពន្ធរបស់គាត់បានសម្រេចចិត្តចាកចេញទៅរស់នៅក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង ។ នៅទីនោះគាត់បានជួបជាមួយ មនុស្សម្នាក់ដែលមានទស្សនៈដូចគ្នា នឹងគាត់នោះគឺ Fried Engles ។  Fried Engles ជាមនុស្សដែលមានទ្រព្យសម្បត្តិគួរសម គាត់ជាកូនម្ចាស់រោងចក្រកាត់ដេរមួយ ។

កាល់ម៉ាក្ស និង Engles បានរួមគ្នាសរសេរអត្ថបទជាច្រើនក្នុងការសែតរបស់បារាំងដែលមាននិន្នាការប្រឆំាងនឹងរបបមូលធនដែលតែងតែកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់វណ្ណៈកម្មករ។ គាត់ទំាងពីរមានបំណងចង់បង្កើតនូវរបស់មួយដែលក្នុងសង្គមមានភាពស្មើសិទ្ធគា្ន មិនមានអ្នកចាំកេងចំនេញ មិនមានអំពើពុករលួយក្នុងរដ្ឋាភិបាល ។

ដោយសារការសរសេរអត្ថបទរបស់ កាល់ម៉ាក្ស បានធ្វើឲ្យមានការប៉ះពាល់ការរដ្ឋអំណាច អាល្លឺម៉ង់ហេតុនេះ អាល្លឺម៉ង់បានស្នើរដល់ប្រទេសបារំាងឲ្យបណ្តេញ កាល់ម៉ាក្ស ចេញប្រទេសក្នុងឆ្នាំ ១៨៤៥ ។ គាត់បានស្នាក់នៅប្រទេស ប៉ូឡូញ ក្នុងមួយរយៈពេលក្រោយមកគាត់ក៏បានវិលចូលទៅប្រទេស អាល្លឺម៉ងវិញ ធ្វើជាចាងហ្វាងទស្សនាវដ្តីក្នុងស្រុកមួយ។ ក្រោយពីបត្តិវដ្តន៍នៅក្នុងប្រទេសអាល្លឺម៉ង់ទទួលបានបរាជ័យ ក្នុង ឆ្នាំ ១៨៤៨ កាល់ម៉ាក្ស បានរត់ទៅប្រទេស បារំាង ម្តងទៀត ។ នៅក្នុងប្រទេស បារំាងនោះ កាល់ម៉ាក្ស និង Engles បានប្រកាសជាសាធារណអំពីគោលការណ៍កុំម្មុយនីស្ត របស់ពួកគេផ្តោតសំខាន់ក្នុងការផ្តួលរំលំការកាន់អំណាចក្នុងគ្រានោះទាមទារសេរីភាពដល់វណ្ណៈកម្មករ វណ្ណៈកសិករ ។ ការបះបោល មានការចូលរួមពីសំណាក់កម្មករជាច្រើន ប៉ុន្តែការបះបោលមិនបានទទួលជោគជ័យនោះទេ ហើយមេចលនាក៍ត្រូវបានចាប់ខ្លួនផងដែរ ។ ក្នុងឆ្នាំ ១៨៤៩ កាល់ម៉ាក្ស បានចាកចេញទៅរស់នៅលាក់ខ្លួនក្នុងទីក្រុងឡុងដ៍ ។ ក្នុងជីវភាពដ៏សែនលំបាក គាត់មានកូន ៦ នាក់ កូនខ្លះបានស្លាប់ដោយគា្មនអ្វីបរិភោគ ឯខ្លះទៀតត្រូវបានរដ្ឋអំណាចចាប់ខ្លួន ។

គាត់រស់ដោយទទួលបានជំនួយបន្តិចបន្តួចពី មិត្តសម្លាញ់របស់គាត់គឺ Engles ។ កាល់ម៉ាក្ស ជាមនុស្សដែលមានវ័យឆ្លាត និងភាពអត់ធ្មត់មានមនុស្សជាច្រើនកោតសរសើរគាត់ ។ គាត់មិនមានមិត្តច្រើនទេ តែគាត់មានសត្រូវច្រើនជាង ។ ទោះបីស្ថិតក្នុងស្ថានភាពលំបាកទំាងផ្នែកជីវភាព និងសុខភាពយ៉ាងណាក៏ដោយជារៀងរាល់ថ្ងៃគាត់ តែងតែទៅសិក្សាស្រាវជ្រាវឯកសារ ដើម្បីយកមកសរសេរក្នុងស្នាដៃដ៏អស្ចារ្យរបស់គាត់មានឈ្មោះថា “របបមូលធន” ។ ស្នាដៃនោះគាត់ត្រូវចំនាយពេល១៨ ឆ្នាំដើម្បីសរសេរវា ពេលខ្លះ គាត់មិនអាចសរសេរបានព្រោះមានជម្ងឺ ឬជាប់រវល់ក្នុងសកម្មភាពមួយចំនួន ។ ទាំង កាល់ម៉ាក្ស និង Engles គិតថាសៀវភៅនេះជា ស្នាដៃដ៏អស្ចារ្យ និងមានប្រសិទ្ធភាពក្នុងការកែប្រែការដឹកនាំមួយដែលមិនមានយុត្តិធម៍ ។

របបសង្គមនិយមមួយត្រូវបានចាប់កំនើត ដោយសារទស្សនៈរបស់ កាល់ម៉ាក្ស និង Engles ហើយដែលត្រូវបានអនុវត្តទទួលបានជោគជ័យ ក្នុងសហភាពសូវៀត ប្រទេសបារាំង ប្រទេសចិន ប្រទេសវៀតណាម និងប្រទេសមួយចំនួន ក្នុងពិភពលោក រហូតមកដល់បច្ចុប្បន្ន តែការអនុវត្តទ្រឹស្តីសង្គមនិយម ទាំងនោះសុទ្ធតែមានលក្ខណៈផ្សេងៗគ្នាតាមបណ្តាលប្រទេសរៀងៗខ្លួន តាមប្រពៃណី និងអរិយធម៍របស់ខ្លួន ។ សង្រ្គាមប៉ាកកាជាមួយអ្នកទស្សនវិជ្ជាផ្សេងៗរបស់គាត់ត្រូវធ្វើឡើងតាមរបៀបរិះគន់និយម ដែលគេតែឲ្យរហ័សនាមគាត់ថា “មនុស្សពូកែក្នុងការប្រើប្រាស់វិធីរិះគន់នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រសង្គម” ។ គាត់រិះគន់ពីទ្រឹស្ដីទស្សនវិជ្ជាដែលមានលក្ខណៈប៉ាន់ស្មានដែលដូចទៅនឹងទស្សនវិជ្ជាដែលមិនប្រកដនិយមនៅក្នុងមនោគមវិជ្ជាតែប៉ុណ្ណោះ ។ ដោយអនុវត្តការរិះគន់និយម បានធ្វើឲ្យកាល់ម៉ាក្សមានលក្ខណៈខុសប្លែកពីទស្សវិទូដទៃក្នុងសម័យកាលរបស់លោកពីគំនិតលម្អៀងទៅលើទ្រឹស្ដីមនោគមវិជ្ជា ។

កាល់ម៉ាក្ស បានទទួលមរណៈភាពក្នុងឆ្នាំ ១៨៨៣ ។ ក្នុងពីធីបុណ្យសពរបស់ កាល់ម៉ាក្ស បានតែមនុស្សចូលរួមចំនួនតែ ៨ នាក់តែប៉ុណ្ណោះ ក្នុងនោះមានប្រពន្ធ ២ នាក់របស់គាត់ និង កូន ២ នាក់របស់គាត់។

 

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1