ប្រវត្តិសង្ខេបលោក អេមីលហ្សូឡា
គ្រូបង្រៀន
Khmer
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

លោកអេមើលហ្សូឡាជាអ្នកនិពន្ធធម្មជាតិនិយម ។ លោកកើតនៅឆ្នាំ ១៨៤០ នៅទីក្រុងប៉ារីស ។ ឪពុកជាជនជាតិអ៊ីតាលី ចូលសញ្ជាតិបារាំងនិងម្តាយជាជនជាតិបារាំង ។ កុមារភាពគាត់រៀននៅទីក្រុង អេអង់ប្រូវង់ ហើយបន្ទាប់មករៀននៅទីក្រុងប៉ារីស ។ នៅឆ្នាំ ១៨៥៩ លោកបានប្រលងធ្លាក់មធ្យមសិក្សាបត្រ ហើយចូលធ្វើការនៅបណ្ណាល័យហាសែតជាអ្នកចងក្រងឯកសារបោះពុម្ព ។ នៅឆ្នំា ១៨៦៥ និងអត្ថបទរិះគន់ចុះក្នុងសារព័ត៌មាន ។ នៅឆ្នាំ ១៨៦៨ លោកបានបោះពុម្ពអត្ថបទ « ខ្ញុំសូមចោទប្រកាន់ ដើម្បីជាប្រយោជន៍ដល់បញ្ហាដ្រឹហ្វឺស ដែលអនុសេនីយ៍ឯកអាល់ហ្រ្វែតដ្រឺហ្វីស គេដាក់ទោសយ៉ាងអយុត្តិធម៌ ។ លោកត្រូវគេដាក់ទោសឲ្យជាប់គុក ១ឆ្នាំដូចនេះលោកត្រូវគេចទៅ្រទេសអង់គ្លេស ។ ពេលត្រឡប់មកពីប្រទេស អង់គ្លេសវិញលោកសរសេរសៀវភៅជាច្រើន ហើយនៅឆ្នាំ១៩០២ លោកទទួលមរណៈភាពនៅទីក្រុងប៉ារីស ។ កម្រងស្នាដៃនិពន្ធរបស់លោករួមមាន៖
- ម៉ាឌីឡែនហ្វេរ៉ា
- គ្រួសារហ្គុងម៉ាកកាប្រវត្តិធម្មជាតិ និងសង្គមនៃគ្រួសារមួយនៅក្រោមរជ្ជកាលចក្រភពទី២
- ជោគជតារបស់គ្រួសាររូហ្គុង
- កណ្តាលក្រុងប៉ារីស
- ការច្បាំងដណ្តើមយកនគរនៃពួកប្លាស្សង់
- កំហុសសង្ឃរាជមូរ៉េ
- ឯកឧត្តមអឺហ្សែនរូហ្គុង
- ដំបងសំពង
- រាត្រីកាលននានានៃម៉េដង់
- ប្រលោមលោកពិសោធន៍
- ធម្មជាតិនិយមខាងនាកម្ម
- អ្នកប្រលោមលោកធម្មជាតិនិយម
- ហ្ស៊ែមីណាស់
- សេចក្តីថ្លែងការរបស់មនុស្ស៥នាក់
- ជំពួកនៃគ្រួសាររូហ្គុងម៉ាកកា
- ទីក្រុងលួកដឺ
- ទីក្រុងរ៉ូម
- ទីក្រុងប៉ារីស
- ខ្ញុំសូមចោទប្រកាន់
- ពហុផលភាព
- ពលកម្ម
- សច្ចភាព
- យុត្តិធម៌ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ