Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិសង្ខេបលោក ហ្គុយដឺម៉ូប៉ាស់ហ្សង់

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

លោកម៉ូប៉ាស់សង់ ជាអ្នកនិពន្ធធម្មជាតិនិយមបារាំង ។ លោកកើតនៅឆ្នាំនៅវិមានមីរ៉ូម៉េសនីល ជិតទីក្រុង ឌីយ៉ែបប្រទេសបារាំង ។ ក្នុងវិស័យសិក្សាលោកបានបញ្ចប់ ការសិក្សានៅវិទ្យាល័យរូអង់ ។ ក្នុងពេលសិក្សាលោកបានសរសេរកំណាព្យជាច្រើន ហើយក៏វីល្វីបូយយ៉េ លើកទឹកចិត្តគាត់ឲ្យខំសរសេរកំណាព្យថែមទៀត ។ នៅឆ្នាំ១៨៧០ លោកបានបម្រើការងារជាឆ្នាំចល័ត ហើយទៅដល់កន្លែងបាក់ស្រុតទឹកកក និងទិដ្ឋភាពនៅទីនោះនាំឲ្យគាត់នឹកឃើញព័ត៌មានជាច្រើន ។

នៅឆ្នាំ ១៨៧១ លោកបានចូលរួមបម្រើការងារជាបុគ្គលិកនៃក្រសួងមួយ ។ នៅក្នុងការងារលោកបានក្លាយទៅជាអ្នកស្រើបស្រាលតាមសម័យ ហើយដោយគាត់មនុស្សមានសាច់សុំ គាត់តែងតែទៅអុំទូកលេងនៅទន្លេសែន និងចូលហូបនៅតាមតូបផ្សេងៗនាមាត់ទន្លេដោយអង្គុយកំសាន្តយកខ្យល់អាកាសផង ។ នៅចន្លោះឆ្នាំ ១៨៧១ , ១៨៨០ លោកបាននិពន្ធកំណាព្យជាច្រើន ប៉ុន្តែកំណាព្យទាំងនោះទទួលឥទ្ធិពលពីលោកហ្លូប៊ែរ ដែលជាមិត្តភក្តិតាំងពីកុមារភាព ។ នៅសម័យកាលជាមួយគ្នានេះដែរលោក ម៉ូប៉ាស់សង់ បានទទួលរឿងខ្លីមូយឈ្មោះ ដុំខ្លាញ ដែលចេញផ្សាយនៅឆ្នាំ១៨៨០ នៅក្នុងសៀវភៅរាត្រីទាំងឡាយនៅវិឡាម៉េដង់ ជាវិឡារបស់លោក Zola មិនឆ្ងាយពីទីក្រុងប៉ារីស ។ រឿងខ្លីនេះជាស្នាដៃជោគជ័យទី១ របស់លោកនិងបញ្ជាក់ពីនិស្ស័យជាអ្នកនិទានរបស់លោក ។

ពីឆ្នាំ១៨៨០ ដល់ឆ្នាំ ១៨៩១លោកបោះពុម្ពរឿងខ្លីៗចំនួនប្រហែលបីរយ រឿងដែលប្រមូលផ្តុំជាដប់ប្រាំបីភាគ និងប្រលោមលោកចំនួនប្រាំមួយរឿង ។

បន្ទាប់ពីនោះលោកមានជំងឺសរសៃហើយចាប់ពីឆ្នាំ ១៨៨៤ជំងឺរបស់គាត់ក៏ឈឺខ្លាំងឡើងឈានដល់ភាពបាក់កម្លាំងបញ្ញា នៅឆ្នាំ ១៨៩៣ លោកទទួលមរណភាពនៅផ្ទះលោកវិជ្ជណ្ឌិតដែលគេបង្ខាងលោកនៅទីនេះ ។ កម្រងស្នាដៃនិពន្ធរបស់លោករួមមាន៖

  • ជញ្ជាំង
  • នៅមាត់ទឹក
  • ដុំខ្លាញ់គោ
  • រឿងខ្លីៗចំនូនប្រហែលប្រាំបីរយរឿងប្រមូលជាប្រាំបីភាគ ( ចន្លោះឆ្នាំ ១៨៨០.១៨៩១ )
  • ជីវីតមួយ
  • មិត្តល្អ
  • ភ្នំអូរីយ៉ូល
  • ព្យែរ៉េ និងហ្សង់
  • ខ្លាំងដូចមច្ចុរាជ
  • បេះដួងយើងខ្លីច្រើននិងមានរឿងទៀត ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1