Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិសង្ខេបលោក បាល់ហ្សាក់

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ហូណូរ៉េ ឌីបាល់ហ្សាក់ ជាអ្នកនិពន្ធតថនិយមបារាំង ។ លោកកើតនៅឆ្នាំ ១៧៩៩ ក្នុងគ្រួសារមន្រ្តីម្នាក់នៅទីក្រុងទូរ ចម្ងាយ២០០គ.ម ប៉ែកនិរតីទីក្រុងប៉ារីស ។ គ្រួសារគាត់បានមករស់នៅទីក្រុងប៉ារីសក្នុងឆ្នាំ ១៨១៤ ហើយបាលហ្សាក់បានក្លាយជាអ្នកក្រុងប៉ារីស ។ ក្រោយមធ្យមសិក្សាអាយុ១៧ឆ្នាំ គាត់បានចូលសិក្សាខាងតុលាការបន្ទាប់ពីសិក្សាខាងច្បាប់ ។ នោះគឺជាផ្នែកដែលឪពុករបស់គាត់មានបំណងតម្រង់ទិសដល់កូន ព្រោះមុខវិជ្ជានេះនាំឲ្យគេរកកម្រៃបានច្រើនក្នុងសង្គមនោះ  ។ ប៉ុន្តែបាលហ្សាក់មិនដើរតាមដំបូន្មានរបស់គ្រួសារទេគាត់លះបង់ខាងច្បាប់ ហើយវិលមកខាងអក្សរសិល្ប៍វិញទោះបីជាការចចេសនេះត្រូវឪពុកខឹង និងផ្តាច់អាហាររូបត្ថម្ភក៏ដោយ ។ ពីឆ្នាំ ១៨២០ ១៨២៤ គឺជាការចាប់ផ្តើមនូវដំណាក់កាលទី២ នៃជីវីតរបស់គាត់ ។ ក្នុងសម័យនោះគាត់រស់នៅដោយការងារសរសេរប្រលោមលោក ។

ឆ្នាំ ១៩២៥ ១៩២៨ គឺដំណាក់កាលទី៣ របស់កគាត់ ។ គាត់ជួបបរាជ័យជាបន្តបន្ទាប់ ហើយត្រូវជំពាក់បំណុលគេ ១០០ពាន់ហ្វ្រង់ ។

ដំណាក់កាលទី៤នៃជីវីតរបស់គាត់ ( ១៨២៩ ) គាត់វិលមកកាន់មុខរបរអក្សរសាស្រ្តាវិញហើយគិតគូរសងបំណុលគេដោយប្រើប៉ាកកា​ ។ អ្នកនិពន្ធបានបញ្ចេញប្រលោមលោកជាច្រើនក្នុងល្បឿនមហាអស្ចារ្យ ។ គាត់ធ្វើការ១៨ម៉ោងក្នងមួយក្នុងថាមពលមួយហួសពីការស្មាន ។ គាត់ត្រូវសរសេរប្រលោមលោក ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងបន្ទប់តូចមួយ ដោយគាត់ចាត់ទុកថាជាកន្លែងមួយសម្រាប់ដោះបំណុល ។ គឺកន្លែងនេះហើយដែក បាលហ្សាក់បាននិម្មិតក្នុងរយៈពេល ២០ឆ្នាំ ( ១៨២៩. ១៨៤៨ ) បានប្រលោមលោកនិងនវកថាចំនួន ៩៧ ដែលបញ្ចាំងកិត្តិស័ព្ទគាត់ឲ្យល្បីល្បាញ​ ។ ចំណូលចិត្តយ៉ាងខ្លាំងក្លាចំពោះមុខរបរអក្សរសិល្ប៍ការចូលជ្រៅទៅក្នុងតថភាព និងថាមពលដ៏សអស្ចារ្យក្នុងការងារនេះ រួមចំណែកបង្កនូវទេពកោសល្យរបស់គាត់ ។

ទេពកោសល្យរបស់គាត់ស្តែងចេញយ៉ាងពេញលេញតាមរយៈរឿង « ហាសកថាមនុស្ស » ដ៏អស្ចារ្យ ។ បើតាមគម្រោងដើមរបស់គាត់ « ហាសកថាមនុស្ស » រួមមាន១៤៣ ប្រលោមលោក ក្នុងនោះមានទាំងស្នាដៃដែលចេញផ្សាយរួចហើយពីឆ្នាំ ១៨២៩ ១៨៤២ ផង ។ ក្រៅពីនេះគឺសរសេរថ្មិតាមកម្រោងបាល់ហ្សាក់ស្នាដៃដ៏ធំនេះបែកចេញជាបីផ្នែកសំខាន់ដែលមានចំណងជើងថាៈ សិក្សាពីទំនៀមទម្លាប់ សិក្សាពីទស្សនវិជ្ជា និងការសិក្សាវិភាគ ។ ការសិក្សាទំនៀមទម្លាប់ជាបញ្ហាសំខាន់របស់ស្នាដៃ ហើយដែលចែកជាច្រើនឆាក ច្រើនទស្សនីយភាព ច្រើនរឿងៈ ឆាកជីវីតនៅតាមខេត្ត ជីវីតនៅតាមទីក្រុងប៉ារីស ឆាកនយោបាយ ឆាកជីវីតកងទ័ព ឆាកជីវីតជនបទ ។ បាល់ហ្សាក់បានប្រមូលផ្តុំទស្សនីយ ទាំងនោះនៅក្នុងប្រលោមលោកដែលចេញផ្សាយរួចហើយ និងចំណងជើងនូវអ្វី ដែលគាត់និងសរសេរពេលខាងមុខ  ។ បាលហ្សាក់បានទទួលមរណភាពនៅឆ្នាំ ១៨៥០ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយបន្សល់ទុកស្នាដៃហាសកថាមនុស្ស ដែលសរសេរមិនទាន់ចប់ គឺបានតែ ៩៧/១៤៣  ប្រលោមលោកដែលគាត់និពន្ធរូចហើយ  ។ ឯ ៤៦ ទៀតគា្រន់តែដាក់ចំណងជើងតែប៉ុណ្ណោះ ។ កម្រងស្នាដៃនិពន្ធរបស់លោកគឺប្រលោមលោកសំខាន់ៗនៅក្នុងស្នាដៃហាសថាមនុស្ស មាន៖

  • រឿងហ្គុបសែក
  • រឿងស្បែកកម្ម
  • រឿងលាវរសេនីទោ សារប៊ែរត៍
  • រឿងលោកគ្រូពេទ្យនៅជនបទ
  • រឿងអឺហ្សេនីក្រងដេ
  • រឿងលោកឪពុកហ្គូរីយ៉ូ
  • រឿងការស្រាវជ្រាវរកភាពដាច់ខាត
  • រឿងផ្កាលីសនៅជ្រលងភ្នំ
  • រឿងសាហ្សាប៊ីរ៉តូ
  • រឿងមាយាបង់បាត់
  • រឿងភាពរុងរឿងនិងភាពតោកយ៉ាកនៃស្រីលក់ខ្លួន
  • រឿងស្រ្តីឧកាសនិយម
  • រឿងកសិករ
  • រឿងប្អូនជីដូនមួយស្រីឈ្មោះបែត
  • រឿងប្អូនជីដូនមួយប្រុសឈ្មោះប៉ុង

ក្រៅពីនេះមានរឿងនិទាន ជាច្រើនទៀតដូចជារឿងនិទានកំប្លែង និងរឿងល្ខោនដូចជាមនុស្សអួត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1