Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិនៃ ពិធីបុណ្យចូលព្រះវស្សា

បុណ្យកាន់វស្សាជាបុណ្យ ដែលមាននៅក្នុងព្រះពុទ្ធសាសនា ដែលសា […]

បុណ្យកាន់វស្សាជាបុណ្យ ដែលមាននៅក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបុព្វជិត​ តែងចូលវស្សាតាមពុទ្ធានុញ្ញាតិអស់រយៈពេល៣ខែ( មួយត្រីមាស ) ក្នុងវស្សានរដូវហើយត្រូវចាំវស្សាដោយត្រឹមឲ្យដាច់វស្សាទេ បើដាច់វស្សានឹងត្រូវទោស ។

នៅថ្ងៃ១៥កើត ខែអាសាធជាថ្ងៃឧបោសរបស់ភិក្ខុសង្ឃ ។ ពេលធ្វើឧបោសចប់ហើយភិក្ខុសង្ឃទាំងឡាយ គប្បីនិយាយគ្នាគឺលោកគ្រូអាវាសត្រូវរំលឹកអំពីថ្ងៃចូលវស្សា ប្រាប់ភិក្ខុ សាមណេររៀនបាលីអំពីចូលវស្សាឲ្យឯកភាពគ្នាប្រាប់ពេលវេលាថាតើពេលណាត្រូវជួបគ្នានៅក្នុងព្រះវិហារមានការស្រោចស្រង់ដុសលាងសំអាតព្រះពុទ្ធរូប ព្រមទាំងត្រៀមរៀបចំអាសនៈឲ្យបានសមរម្យសម្រាប់ធ្វើកិច្ចចូលវស្សាផង ។ ឯពេលចូលវស្សានិយមពេលល្ងាច ថ្ងៃ ១រោជ តែម្តង​ ។

ក្នុងវិន័យបិដកមហាជនវគ្គ៧ ត្រង់វសូត្រនាយិកក្ខកៈ បានសំដែងថាការចូលវស្សាមានពីរយ៉ាងទីមួយហៅថា បុរីមិកាវស្សា ការចូលវស្សាមុនដំបូងចាប់ពីថ្ងៃ ១រោជខែអាសាឍ ( បើឆ្នាំណា លើកខែអាសាឍពីរដងនោះ ចូលវស្សាវនេះនៅថ្ងៃ១រោចខែទុតិយាសាធ ) តទៅអស់មួយត្រីមាស ( ៣ខែ ) ទើបចេញវស្សានៅថ្ងៃ នៅថ្ងៃ ១៥កើតខែអស្សុជ ។ ទី២ហៅថាបច្ឆិមិកាវស្សា ការចូលវស្សាលើកក្រោយ​ ( គឺក្រោយនៃការចូលវស្សាលើកដំបូងចំនួន១ខែ )  គិតចាប់ពីថ្ងៃរោចខែស្រាពណ៌ តទៅដល់ថ្ងៃ១៥កើត ខែកក្តិក ទើបត្រូវចេញវស្សា ។ ចូលវស្សាលើកក្រោយនេះព្រះពុទ្ធទ្រង់អនុញ្ញតដល់សាវ័កក្រែងមានកិច្ចរវល់ដោយប្រការណាមួយដែលពុំអាចចូលវស្សាទី១ បានឲ្យចូលវស្សាទី​២ ប៉ុន្តែទោះ បីការចូលវស្សាទី១ក្តី ទី២ក្តី យើងមិនអាចអធិប្បាយនៅទីនេះបានទេ ។ យើងនិយាយតែពិធីចូលព្រះវស្សាតែប៉ុណ្ណោះ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់