Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិនៃពិធីបុណ្យអុំទូក អកអំបុកបណ្តែតប្រទីប សំពះព្រះខែ

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិធីបុណ្យអុំទូកជាពិធីបុណ្យប្រពៃណីខ្មែរដែល ប្រព្រឹត្តិទៅនៅថ្ងៃពេញបូរមី ខែ កក្តិក ជារៀងរាល់ឆ្នាំស្របទៅនិងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មាន ខែមកហើយបានធ្វើឲ្យបឹងបួរទាំងឡាយ ក្លាយទៅជាសុមុទ្រដ៏ធំនៃជំនាន់ខែ សីហា វិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានហូរចាក់ស្រោចស្រពបឹងបួរ តាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រេច ដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងហូរត្រឡប់តាមទន្លេសាបដែលពីជើងទៅត្បូងវិញ ។

ទឹកជំនន់ទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ​ ប្រទេសចិនបានផ្តល់នូវកំណើតជីវភាពស្រុកស្រែចំការនៅកម្ពុជា ។ ដីល្បាយដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឲ្យដីមានជីជាតិ បានបង្កនូវធនធានយ៉ាង សំបូរបែបនៅកម្ពុជា ។​

ដំណាំទាំងឡាយ ដែលកសិករខ្មែរ ធ្វើតាមសង្វាក់នៃទឹកសម្រក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរភិក្ស និងផ្តល់សុភមង្គល ។ ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរក៏កំណត់យកថ្ងៃពេញបូណ៌មី ខែ កក្តិករៀងរាល់ឆ្នាំរៀបចំពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ។

គេប្រារព្ធពិធីបុណ្យអុំទូក អកអំបុកធ្វើអស់រយៈ៣ថ្ងៃ គឺថ្ងៃ១៤ កើត ១៥កើត និង ថ្ងៃ១រោជ ខែកក្តិក នៅទន្លេសាបនាកំពង់ផែមុខព្រះបរមរាជវាំង ដើម្បីសម្តែងនូវមនោសញ្ចេតនាដឹងគុណ ចំពោះទន្លេសាបដែលបានផ្តល់ជីវជាតិយ៉ាងសំខាន់បម្រើឲ្យវិស័យកសិកម្ម ។

ចំណែកពិធីបណ្តែតប្រទីបវិញធ្វើនៅយប់ពេញបូណ៌មី នៃខែអស្សុជដេលក្រោយមកគេធ្វើពិធីបណ្តែតប្រទីប នៅថ្ងៃ ១៤.១៥កើត និង១ រោច​ខែ កក្តិកបូជាព្រះចង្កូមកែវ នៅពិភពនាគព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតដូច ពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួន ដល់ប្រជាជននិងដល់ប្រទេសជាតិ ។

ឯពិធីសំពះព្រះខែគេធ្វើឡើង ដោយអនុភាពនៃទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិស្ធានរបស់ព្រះអង្គផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃនេះ ។

ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូណ៌មីខែ កក្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុកនិងចេកជាដើមមកបូជាព្រះចន្ទ ហៅថាពិធី សំពះព្រះខែ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1