Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ប្រវត្តិនៃពិធីបុណ្យមហាអំបុក

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិធីបុណ្យមហាអំបុក ជាប្រពៃណីរបស់ប្រជាជនខ្មែរនាភាគខាងត្បូងនៃប្រទេស ដែលមិនមានប្រារព្ធជាទូទៅនៅប្រទេសទេ ។

ខ្មែរយើងបានបង្កើតបុណញយនេះឡើង គឺដើម្បីញុំាងពិធីអកអំបុកឲ្យកាន់តែមានលក្ខណៈពិសេសតែប៉ុណ្ណោះ  ព្រោះគេធ្វើមហាអំបុកនៅថ្ងៃ ១៥កើត ខែកក្តិក ( ពេញបូណ៌ ) គឺជាកាលបរិច្ឆេទរួមគ្នាជាមួយនឹងបុណ្យអកអំបុក សំពះព្រះខែផងដែរ ។

ប្រការដែលគូរឲ្យកត់ សម្គាល់នោះគឺគេមិនចាត់ធ្វើពិធីបុណ្យនេះនៅគ្រប់វត្តទេ ដែលស្ថិតនៅជិតៗគ្នាទេ គឺថាបើវត្ត «ក» ធ្វើវត្ត «ខ» ,គ,ឃ ត្រូវផ្អាកដើម្បីប្រមូលមនុស្សឲ្យជូបជុំគ្នាបានច្រើនកុះករជា ហេតុធ្វើឲ្យពិធីបុណ្យនេះមានភាពឧឡារិក អធិកអធមនិងផ្តល់កិត្តិយសដល់វត្ត ដល់អ្នកដឹកនាំ និងអ្នចូលរួមផង ។ ហើយនៅឆ្នាំក្រោយៗវត្តផ្សេងៗ និងផ្លាស់វេនគ្នាធ្វើបុណ្យទាល់តែ គ្រប់វត្ត ។

ការដែលពិធីមហាអំបុកនេះប្រារព្ធឡើងដំណាលគ្នានឹងបុណ្យអ្នកអំបុកយើងឃើញថា បុណ្យអកអំបុក ឬពិធីអកអំបុកនេះគឺជាពិធីដែលគេធ្វើនៅពេលដែលគេមានសម្រាប់អករួចទៅហើយ ។ ដូច្នេះក្នុងពិធីមហាអំបុកនេះចាស់បុរាណ កាត់ចង់បង្ហាញឲ្យយើងដឹងថា តើគេបានអំបុកមកពីណាមកអក ? ហើយតើគេដាល់អំបុកយ៉ាងដូចម្តេចខ្លះ ? ខ្មែរយើងទូទាំងប្រទេសធ្លាប់ស្គាល់អំបុកគ្រប់ៗគ្នាមិនដឹងតាំងពីពេលណា មកនោះទេ ។

បុណ្យមហាអំបុកនេះ វាយបានបង្ហាញអំពីបរិយាកាសរីករាយជាទស្សនីយភាពមួយយ៉ាគ្រគ្រឹកគ្រេង នៅទីវត្តអារាមដែលប្រារព្ធធ្វើពិធីបុណ្យនេះ ។ វាជាឱកាសមួយដែលយុវជនបានជួបគ្នា មានការទំនាក់ទំនងគ្នាតាមរយៈពសកម្មភាព បុកអំបុកនេះឯង ។ ហើយអំបុកដែលគេធ្វើបានត្រូវទុកមួយផ្នែកសម្រាប់ប្រគេនព្រះសង្ឃ មួយផ្នែកទៀតគេយកទៅអក និងចែកជូនអ្នកខ្វះខាតតែម្តង ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1