Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ប្រវត្តិនៃប្រពៃណីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

តាមទំនៀមទម្លាប់គេធ្វើបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោចខែភទ្របទ ។ ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោចគឺថ្ងៃកាន់បិណ្ឌ ។ ថ្ងៃ ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកតែងតែមកជុំគ្នានៅវត្តគ្រប់ៗគ្នា ។

ពាក្យថាបិណ្ឌមានន័យថាពំនូតបាយដែលគេឧទ្ទិសទៅខ្មោចដែលស្លាប់ទៅ ។ សព្វថ្ងៃបាយបិណ្ឌគឺពូតនឹងបាយដំណើបចម្អិនជាមួយខ្ទិះដូង ហើយលាយជាមួយគ្រឿងផ្សំផ្សេងទៀត ទៅតាមការនិយមរបស់អ្នកស្រុកនៅតាមតំបន់ផ្សេងៗ ។ គេដាក់បាយបិណ្ឌក្នុងថាសមួយយកទៅវត្ត ។ នៅកណ្តាលបាយបិណ្ឌមានបាយបិទបូរ ដែលគេដាក់លើជើងពានតូចមួយ ។ បាយបិទបូរធ្វើរាងដូចជាបាយ បិណ្ឌដែរតែមានរាងជាសាជី ហើយធ្វើគំរបស្លឹកចេក ពីលើហើយចោះកំពូលទុកដោតទៀន ធូប និងផ្កា  នៅតំបន់ខ្លះគេធ្វើបាយបិណ្ឌដាក់ក្នុងកន្ទោង ចំនួន៨ព័ទ្ធជុំវិញបាយបិតបូរ ហើយក្នុងកន្ទោងនីមួយៗមនាពំនូតបាយបិណ្ឌ ពីមួយដុំរហូតដល់១៥ដុំ ។

ក្រៅពីដង្វាយផ្សេងៗ នៅក្នុងសាលាបុណ្យនៃវត្តគេនាំគ្នារៀបតុបតែងធ្វើផ្កាបិណ្ឌដែលមានរាងមូលស្រួចដូចសាជី ។ នៅលើកំពូលផ្កាបិណ្ឌគេធ្វើរូបហ្សងទ្រទៀន ដែលគេអុចរាល់យប់នៅពេលកាន់បិណ្ឌ ។ គេថាផ្កាបិណ្ឌនេះជាសង្វាយចំពោះព្រះចូឡាមណី ។

មុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ គឹថ្ងៃទ១៤ រោច នៅតាមផ្ទះនីមួយគេនិយមធ្វើនំអន្សម​ នំគម នំធ្មៃ សម្រាប់យកទៅប្រគេនលោក ឧទ្ទិសដល់អ្នកដែលទៅហើយផង ចែកចាយដល់អ្នកជិតខាង ឬមិត្តភក្តិផង ។ នៅវេលាយប់នៃថ្ងៃនោះ នៅវត្តមានធ្វើពិធីប័ង្សុកូល ដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវីតទៅហើយ មានការសូត្រធម៌និងសម្តែងធម្មទេសនារហូតដល់ភ្លឺ ។ លុះស្អែកឡើងថ្ងៃទី១៥ រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើដំណើរទៅប្រជុំនៅវត្ត ។​អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំអន្សម​ នំគម នំធ្មៃ មាន​ចំណីផ្សេងៗទៀត កាន់ចានស្រាក់ ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃ ។

ក្រៅពីពិធីកាន់បិណ្ឌនៅវត្ត មានពិធីសែនព្រេននៅតាមផ្ទះនីមួយៗនៅវេលាយប់នៃថ្ងៃបង្ហើយនោះ ។ នៅកណ្តាលល្វែងផ្ទះគេក្រាលកន្ទេលមួយហើយដាក់ខ្នើយនៅលើក្បាលកន្ទេលនោះ រួចយកសំពត់មកក្រាលលើខ្នើយ និងកន្ទេលមួយជាន់ទៀត នៅជុំវិញកន្ទេលមានគេវៀបថាស ម្ហូប នំ ចំណី បាយបិតបូរ បាយបិណ្ឌ ផ្តិលទឹក ពានស្លាម្លូរ ពានបារី ។ រួចហើយគ្រួសារទាំងអស់ត្រូវមកអង្គុយនៅជុំវីញរណ្តាប់នោះ ។ លុះជុំគ្នាហើយមេគ្រួសារអុជទៀន អញ្ជើញវិញ្ញាណក្ខន្ធដូនតា មកពិសាក្រយានេះឲ្យបានបិរបូណ៌ ហើយសុំឲ្យជួយថែរក្សាកូនចៅឲ្យបានសុខសប្បាយផង ។

លុះព្រឹកព្រហាមឡើង គេរៀបចំដាក់នំចំណីនៅក្នុងទូក ធ្វើអំពីដើមចេក ហើយបណ្តែតលើទឹក ដើម្បីជូនដំណើរជូនតាទៅវត្តវិញ ។

ចំពោះកាលបរិច្ឆេទនៃការធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះនៅស្រុក ខ្មែរពុំមានឯកសារណានិយាយឲ្យ បានច្បាស់លាស់ទេ គេប្រទះឃើញរាជវង្សាវតារក្រុងកម្ពុជាក្នុងរជ្ជកាល ព្រះបាទអង្គឌួង ( ១៨៤៩ . ១៨៥៩ ) ដែលបាននិយាយអំពីរឿងបុណ្យភ្ជុំបិណ្ឌបន្តិចថាថ្ងៃ១រោច ខែភទ្របទកាន់បិណ្ឌក្នុងព្រះរាជវាំង ថ្ងៃ១៤រោច ខែភទ្របទ ព្រះរាជាទ្រង់ចេញថ្វាយបិតរ ថ្ងៃ ១៥ រោចខែភទ្របទ ទេសនាគាថាទាន ។

គម្ពីរនានាខាងព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតនៅកំណើតផ្សេងៗតាមផលនៃកម្ម ។ មនុស្សចិត្តអាក្រក់ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងតែទៅកើតនៅក្នុងកំណើតមួយហៅថាប្រេត ។ គម្ពីរមិលិនុប្បញ្ហា សំដែងថា ប្រេតមាន៤ពួកគឺ៖

  • ប្រេត ដែលចិញ្ចឹមជីវីតដោយខ្ទុះ ឈាម
  • ប្រេតដែលស្រេចឃ្លានអាហារជានិច្ច
  • ប្រេតដែលភ្លឺឆេះជានិច្ច
  • ប្រេតដែលចិញ្ចឹមជីវីតដោយផល

ដែលបុគ្គលដទៃកឧទ្ទិសឲ្យឃើញថាពួកប្រេតទី៤  នេះហើយដែលគេធ្វើបុណ្យភ្ជុំបិណ្ឌឧទ្ទិសផល ឬសែនឲ្យ ។ គេនិយមរើសចំថ្ងៃ រនោច ភទ្របទ ព្រោះពេលវេលានោះព្រះច័ន្ទពុំសូវមានពន្លឺហើយចេះតែងងឹតទៅៗ ។ ឱកាសនេះហើយដែលយម រាជដោះលែងប្រេត ទាំងងនោះឲ្យមករស់នៅលាយឡំជាមួយមនុស្សចាំទទួលភាគផលដែលបងប្អូនឧទ្ទិសឲ្យព្រោះប្រេតខ្លាចពន្លឺ ។ បើក្នុងរយៈពេល១៥ថ្ងៃ ប្រេតដើររក ៧វត្តពុំឃើញបងប្អូនធ្វើបុណ្យទេពួកប្រេតនោះនឹងអត់បាយ ស្រេកឃ្លានយ៉ាងខ្លាំង ហើយជេរប្រទេសផ្តាសា មកញ្ញតិការទាំងឡាយ ឲ្យហិនហោចព្រាត់ប្រាស ម្តាយឪពុក ប្តី ប្រពន្ធ កូនចៅជាដើម ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1