Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ប្រវត្តិនៃបុណ្យសង្ឃទាន

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ទានជាការឲ្យ ហើយទានមានពីរជំពូកគឺ៖

១. ទានដែលប្រគេនចំពោះ  ភិក្ខុឬសាមណេរមួយរូបៗ តាមចិត្តស្រឡាញ់ដោយចំពោះហៅថា បាដិបុគ្គលិកទាន ។

២. ទានដែលប្រគេនចំពោះព្រះសង្ឃគឺ ភិក្ខុចាប់តាំងពី៤អង្គ ឡើងទៅមិនចំពោះមិនរើសមុខ ឬប្រគេនដល់ភិក្ខុ សាមណេរ តែមួយរូបៗក៏ដោយឲ្យតែសង្ឃចាត់មកឬថា តែ១អង្គ ពិតឲ្យតែម្ចាស់ទានតាំងចិត្តផ្តោតចំពោះអរិយសង្ឃហៅថា សង្ឃគតាទក្ខិណាទាន ឬសង្ឃគតាទានឬហៅបំព្រួញត្រឹមតែសង្ឃទាន ។

ចំពោះទានទាំងពីរជំពូកនេះសង្ឃទាននេះមានផល្លានិសង្ឃ ច្រើនលើសលុប ជាងបដិបុគ្គលិកទាន ព្រោះទាននៅក្នុងព្រះពុទ្ធសាសនា ដំដៅលើទឹកចិត្តទូលំទូលាយ ជាសាធារណៈមិនចង្អៀតបង្អស់គឺឈរលើទស្សនប្រកបដោយបញ្ញនាំឲ្យព្រះពុទ្ធសាសនារុងរឿងយូរអង្វែង ។

ពិធីកម្មនៃសង្ឃទានគឺមានមនុស្សការព្រះរតនត្រ័យសមាទាន សីលចប់រាប់បាត្ររួចវេរសង្ឃទាន ដោយអ្នកដើមបុណ្យនាំគ្នា ទ្របាត្រ ទ្រចង្អាន់កាន់គ្រឿងបរិក្ខារទេយ្យវត្ថុ ឬអ្នកផ្សេងទៀត ជួយកាន់ក៏បានលើកឡើងសូត្រវេរតាមលោកអាចារ្យដូចតទៅ៖

  • នមោ ៣បទ ( សូត្រទាំងអស់គ្នា )
  • បន្ទាប់មកអាចារ្យថា មួយសង្កាត់ម្តងៗច្បាស់ៗ ( អាចារ្យខ្លះអាងខ្លួនចេះចាំស្ទាត់ រួចថា អ្នកថាតាមមិនទាន់ចង់ផងខ្លួនថាម្តងទៀតធ្វើឲ្យអ្នកខ្លះមិនច្បាស់ ស្តាប់មិនទាន់ក៏មាន ) ។

«  មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនី សជ្ជេត្វា សង្ឃស្សទេម សាធុ ភន្តេ សង្ឃោ ឥមានិ ខាទនីយភោជនីយាទីនី បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ជ អម្ហកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ » ។

ទុតិយម្បិ មយំ ភន្តេ… ។ ល។

តតិយម្បិ មយំ ភន្តេ … ។ ល ។

បពិត្រព្រះសង្ឃដ៏ចម្រើន យើងខ្ញុំទាំងឡាយ បានចាត់ចែងហើយនូវវត្ថុទាំងឡាយ មានខាទនីយៈ និងភោជនីយហារជាដើមនេះ(មកតម្កល់ទុក ក្នុងទីនេះ ) សូមវេរប្រគេនដល់ព្រះសង្ឃ ។

បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃទទួលយក នូវវត្ថុទាំងឡាយមាន ខាទនីយៈ និងភោជនីហារជាដើមនេះដោយប្រពៃណី ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ របស់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតា និងបិតាជាដើមផង ដល់យើងខ្ញុំទាំងឡាយផង អស់កាលជាអង្វែងទៅហោង អស់វារៈ២ដងផង អស់វារៈ៣ដងផង ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1