Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ប្រវត្តិនៃបុណ្យកឋិនទាន

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

កឋិនទាន គឺជាបុណ្យមួយ មានតែក្នុងព្រះពុទ្ធសាសនា ប៉ុណ្ណោះជាទានដែលមានមកតាមផ្លូវវិន័យ ហើយក៏ជាទានមួយមានកំណត់ពេលវេលាច្បាស់លាស់ មិនមែនសុទ្ធតែពេល ណាក៏បានតាមចិត្តនោះទេ រយៈពេលធ្វើកឋិនក្តី រយៈពេលទទួលកឋិនក្តី អាចធ្វើបានតែក្នុងរយៈពេលតែមួយខែគត់ (​២៩ ថ្ងៃ ) ចាប់ពីថ្ងៃ ១ រោច ខែ អស្សុជ រហូតដល់ ១៥កើត ខែកក្តិក ។ បើខុសពីសម័យក៏ដោយ ក៏មិនអាចហៅថាកឋិនទានបានដែរ ។ ព្រោះធ្វើខុសកាលកឋិនមិនត្រូវតាមរដូវ គឺវានាំឲ្យខុសពុទ្ធានុញ្ញាត ។​

ក្នុងវត្តមួយចំាវស្សាគ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលបានដែរព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនបានទេ យ៉ាងហោចបំផុតក៏មានភិក្ខុមួយអង្គដែរ ។​ ហើយភិក្ខុអង្គនោះត្រូវចាំវស្សាឲ្យបាន ៣ខែត្រឹមត្រូវទើបអាចហែកកឋិនចូលបាន ។

ចំណែកឯបដិគោកៈ​វិញ ភិក្ខុសង្ឃទទួលបើការក្រាលគ្រងបានត្រឹមត្រូវ ក៏ទទូលបានអានិសង្ឃដែរ គឺបានអានិសង្ឃយ៉ាងច្រើនធ្វើឲ្យភិក្ខុរួច ពីអាបត្តិក្នុងចារិកសិក្ខាបទទី៦ ក្នុងអចេលកវគ្គជាដើម  ។ ចំណែក​ឯទាយក ទាយិកាអ្នកធ្វើកឋិនបានកុសលអានិសង្ឃតិចឬច្រើនទៅតាមកុសលរេតនា ។ ទានមានតែមួយគត់ដែល ផ្តល់អានិសង្ឃពីរយ៉ាងបានទាំងអ្នកធ្វើបានទាំងភិក្ខុជាអ្នកទទួល គឺកឋិនទាន​ នេះឯង ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1