ប្រដាប់បន្ដពូជស្ដ្រីស្ថិតនៅក្នុងពោះ
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

- ប្រដាប់បន្ដពូជស្ដ្រីស្ថិតនៅក្នុងពោះ វាចែកជា៖
ក/ផ្នែកខាងក្នុង
១.អូវែៈ៖ មានពីរ។ មានមុខងារផ្ទុកផូលីគុលជាច្រើនដែលនិងរីកចំរើនជាអូវ៉ូស៊ីតនិងផលិតអរម៉ូនភេទ។
២.ប្រម៉ោយស្បូន៖ ជាបំពង់បត់បែននៅសងខាងស្បូន។នៅចុងម្ខាងរាងដូចឡាវបន្ដពីអូវែមកស្បូនហើយវាមាននាទីទទួលយកអូវុលដែលដាច់ចេញពីអូវែនាំមករកស្បូន។
៣.ស្បូន៖ ជាសរីរាង្គសាច់ដុំដែលប្រហោងកណ្ដាល។ ផ្នែកខាងលើធំភ្នាប់ទៅនឹងដៃទាំង២នៃស្បូនផ្នែកខាងក្រោមតូចមានសាច់ដុំរង្វង់សម្រាប់បិទផ្នែកក្រោមនៃស្បូនហៅថា “កស្បូន”។ផ្ទៃក្នុងក្រាលដោយភ្នាសសើមតំរូវនឹងការទទួលស៊ុតដែលបង្កកំណើត។
៤.យោនី៖ ជាសាច់ដុំមួយដែលបន្ដពីស្បូនទ្វារមាន។ប្រវែងមធ្យមពី៦ – ៨cmនៅផ្នែកខាងក្រោមវាខ័ណ្ឌដោយសន្ទះមួយហៅថាក្រដាសព្រហ្មចារីយ៍។
ខ/ផ្នែកខាងក្រៅ៖
- ទ្វារមាសៈ ការពារយោនីដោយបបូរតូចនិងធំ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ