Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

បើស្រទាប់អូសូនប្រហោង ឬឆ្លុះធ្លាយ តើមានការគំរាម កំហែងដូចម្តេចដល់ជីវិតលើផែនដី?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

បើស្រទាប់អូសូនប្រហោង ឬធ្លុះធ្លាយ វានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវិតនានានៅលើផែនដីដូចជា៖

  • រុក្ខជាតិ និងដំណាំអាហារផ្សេងៗត្រូវជ្រុះស្លឹក បណ្តាលឱ្យថយចុះនូវការធ្វើរស្មីសំយោគ និងស្រូបយកជាតិទឹក។ ជារួមការហិនហោចស្រទាប់អូសូន អាចបន្ថយនូវផលិតផលកសិកម្មសំខាន់ៗច្រើនមុខដូចជាអាហារផ្គត់ផ្គង់ដល់មនុស្សជាដើម។
  • បំផ្លាញមីក្រូរុក្ខជាតិ (រុក្ខជាតិប្លង់តុង) ដែលជាអាហារសំខាន់របស់មច្ឆាជាតិនានា។
  • ប្រជាជនលើពិភពលោក អាចនឹងរងគ្រោះថ្នាក់ ដោយកើតជំងឺមហារីកស្បែក និងជំងឺភ្នែក។
  • អាចធ្វើឱ្យប្រែប្រួល ឬបំផ្លាញសែនបន្តពូជ (ADN) ជាទូទៅកាលណាឧស្ម័នអូសូនកាន់តែចុះនោះកំនើនកាំរស្មីស្វាយអ៊ុលត្រាចាំងមកលើផែនដី ក៏កាន់តែខ្លាំងដែរ ពោលគឺធ្វើឱ្យមានកំនើនសីតុណ្ហភាពផែនដីកាន់តែឡើងខ្ពស់ ធ្វើឱ្យជីវិតមនុស្ស សត្វ និងរុក្ខជាតិឈានទៅរកការវិនាសសាបសូន្យ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1