Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

បើគ្មាននិយោជកទេ ក៏គ្មានរោងចក្រ គ្មាននិយោជិតពិតជានាំសង្គមអោយធ្លាក់ចុះក្នុងវិបត្តិនិកម្មភាព ធ្វើអោយជាប់គាំងរាំងស្ទះដល់បញ្ហាការកាត់បន្ថយភាពក្រីក្រ។ ចូរពន្យល់។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

បើគ្មាននិយោជកទេ ក៏គ្មានរោងចក្រ គ្មាននិយោជិតពិតជានាំសង្គមអោយធ្លាក់ចុះក្នុងវិបត្តិនិកម្មភាព ធ្វើអោយជាប់គាំងរាំងស្ទះដល់បញ្ហាការកាត់បន្ថយភាពក្រីក្រ។ ចូរពន្យល់។

សេចក្តីអធិប្បាយ

ក្នុងចលនាអភិវឌ្ឃន៍ខឿនសេដ្ធកិច្ចសង្គម ត្រូវជំរុញវឌ្ឃនភាពនៃវិស័យ ដែលជាសារវន្ត គឺវិស័យរដ្ធ និងវិស័យឯកជន។ បច្ចុប្បន្ន ក៏ព្រោះតែចង់អោយមានអភិវឌ្ឃនាការលើផលិតកម្មឯកជន ទើបរាជរដ្ធាភិបាលកម្ពុជាបង្កើតឡើងនូវនយោបាយថ្មីមួយ គឺនយោបាយបើកចំហរ ជើងមេឃក្នុងទិសដៅដើម្បីកៀវគរប្រមូលវិនិយោគិនមកពីគ្រប់ទិសានុទិសនៃបញ្ទទ្វីប។ ទាក់ទងនឹងទំនោរស្តីពីវិស័យឯកជនបាន ជាប្រការធ្វើឱ្យមានអនុសាសន៍លើកឡើងថា បើគ្មាននិយោជកនោះ ក៏គ្មាននិយោជិតពិតជានាំឱ្យសង្គមធ្លាក់ក្នុងវិបត្តិកម្ម ធ្វើឱ្យជាប់គាំងស្ទះដល់ការបញ្ជាការកាត់បន្ថយចំនោទក្រីក្រ។

ពាក្យនិយោជក សំដៅទៅលើថៅកែ ម្ចាស់រោងចក្រ ម្ចាស់សហគ្រាស និងម្ចាស់ក្រុមហ៊ុន។ ឯនិយោជិតបានដល់ពួកកម្មករអ្នកប្រកបមុខរបបទទួលទាន ដោយការធ្វើពលកម្ម ហើយលក់តំលៃពលកម្មរបស់ខ្លួនជាថ្នូរនឹងកំរៃ។ ដោយឡែកវិបត្តិនិកម្មភាពនោះ គឺជាវិបត្តិ ដែលកើតឡើងដោយសារតែភាពគ្មានការងារធ្វើ ដែលអ្នកខ្លះថា ដាច់អាជីព។ អនុសាសន៍ ដែលបានលើកឡើងខាងលើមានអត្ថន័យចង់សង្កត់ធ្ងន់ថា ល្គឹកណាតែនៅក្នុងសង្វាក់ផលិតកម្ម ពុំមានវត្តមាននៃថៅកែទេនោះ ជាប្រកាសធ្វើឱ្យគ្មានរោងចក្រ និងគ្មានកម្មករដែលទីបំផុតនាំអោយសង្គមធ្លាក់ក្នុងវិបត្តិកើតចេញ ភាពអត់ការងារធ្វើ ហើយនាំទៅរកការជាប់គាំរាំងស្ទះដល់ការកាតប់បន្ថយចំនោទក្រីក្រ។

វិភាគទាក់ទងទៅនឹងការអភិវឌ្ឃន៍វិស័យឯកជនបានធ្វើឱ្យគេឃើញមានការអះអាងនៃអនុសាសន៍មួយ ដែលសង្កត់ធ្ងន់ទោលើនិយោជិកជាសារវន្ត ដោយការយល់ឃើញថា ក្នុងករណីដែលគ្មានវត្តមានរបស់និយោជកទេ នោះនឹងធ្វើអោយចង្វាក់ផលិតកម្មឯកជនត្រូវរាំងស្ទះដល់ដំណើរអភិវឌ្ឃជាតិ និងនយោបាយកាត់បន្ថយភាពក្រីក្រដែលជាទិសដៅរបស់រាជរដ្ធភិបាលកម្ពុជា។ ហេតុផលដែលអនុសាសន៍ខាងលើបានលើឡើងចង់ដាស់រំលឹកអោយឃើញថា បើហេតុកើតឡើងដ៏អាក្រក់ផលសំរេចក៏អាក្រក់ដែរ។ បើក្នុងនេះ ទើបតំរូវអោយខេមរជនជាតិគ្រប់ជំនាន់ យល់ដឹងពីមូលហេតុនេះ ហើយត្រូវធ្វើយ៉ាងណាអោយទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ពិសេសភាគីនិយោជកត្រូវមានទំនាក់ទំនងសាមគ្គីភាពល្អរវាង និយោជិតដែលភាគីទាំងពីរត្រូវតែទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។ ទាំងពីរខាងលើត្រូវឈរលើសហប្រតិបត្តិការល្អនឹងគ្នា ដោយការចេះយល់អំពីអធ្យោតអធ្យាស្រ័យ វិស័យផ្នត់គំនិតចរិត ចិត្តថ្លើមគ្នាអោយបានច្បាស់។ ថៅកែម្ចាស់រោងចក្រក៏ដូចជាម្ចាស់សហគ្រាស និងម្ចាស់ក្រុមហ៊ុនមិនត្រូវចាត់ទុកកម្មកររបស់ខ្ញុំថាជាទាសករឡើយ។ ប៉ុន្តែ គួរចាត់ទុកពួកគេជាសហសេរិករបស់ខ្លួន ទើបជាប្រការសមរម្យ។ បើតាមខ្លឺមសារនៃអត្ថបទ ក្រោមចំណងជើងថា “លើកស្ទួយសាមគ្គីភាពការងារ” ដែលបានចុះផ្សាយនៅលើទំព័រព្រឹត្តិបត្រ័ស្រាវជ្រាវមជ្ឃមណ្ឌល អភិវឌ្ឃន៍សង្គមបានដាស់តឿនថា ដើម្បីអោយការស្រុះស្រួលមូលមាត់គ្នាកើតឡើងរវាង និយោជិក និងនិយោជិត គឺការងារផលិតកម្មឯកជនត្រូវតែប្រព្រឹត្តទោដោយភាពចេះគោរពសិទ្ធិគ្នា ចេះស្គាល់អំពីផលប្រយោជន៍គ្នាទៅវិញទៅមក។ ទាំងពីរខាងត្រូវតែស្គាល់ភារកិច្ចរបស់ខ្លួន។ ជាប្រការដែលនិយោជិកត្រូវគិតគូរនោះ គឺការលើកទឹកចិត្តពួកកម្មករអោយគេខិតខំធ្វើការងារ ដោយប្រាក់ឈ្នូលពលកម្ម ប្រាក់រង្វាន់ប្រចាំឆ្នាំ ដោយសមាមាត្រទៅនឹងទំហំនៃការងារ ឬសាលភាពការងារ។ ត្រូវបង្កលក្ខណៈអោយកម្មករ អាចបង្កើតបាននូវសមាគម សហជីបនៅតាមមូលដ្ធានដែលគេធ្វើការ។ ធ្វើដូចនេះ ដើម្បីអោយពលករត្រកអរសោមនស្សអាចបន្ថយអោយខាងតែបាននូវការ ធ្វើបាតុកម្ម កូដកម្មនិងកុបកម្ម ដែលនាំរំខានដល់ការងារ ផលិតកម្ម ដែលជាដង្ហើមរស់របស់សេដ្ធកិច្ច របស់វិស័យឯកជន។

ដូចនេះ បើគេសិក្សាក្នុងអត្ថន័យជាសង្ខេបសេចក្តីមកឃើញថា ការអភិវឌ្ឃន៍ វិស័យឯកជនទាមទារចង់់អោយមានវត្តមាន វិនិយោគិនគ្រប់ទ្វីបអោយគេមានទំនោរ ចង់ចូលមកប្រកបមុខធ្វើវិនិយោគនៅកម្ពុជា ព្រោះថាបើគ្មាននិយោជកនាំ អោយគ្មាន រោងចក្រ ដំនើរជិតដែលទីបំផុតបង្កជាជាប់គាំងរាំងស្ទះមកចលនាអភិវឌ្ឃជាតិផង និងនយោបាយកាត់បន្ថយចំនោទក្រីក្រក្នុងសង្គម។

យោងតាមខ្លឹមសារដូចដែលបានស្រាយរួចមកហើយខាងលើធ្វើអោយយើងអាចចាត់ទុកអនុសាសន៍របស់ប្រធានបទ ថាមានអត្ថន័យដាស់រំលឹកសតិសម្បជញ្ញៈ ខេមរជនគ្រប់ជំនាន់អោយផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឃន៍វិស័យឯកជន ដែលជាវិស័យផ្តល់ផលចំណូលជាប្រយោជន៍ដល់ការរីកចំរើនសង្គមសេដ្ធកិច្ចជាតិរបស់យើង។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1