Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

បាយជើងបិណ្ឌ តើគេយកអ្វីធ្វើ ? ចូរពន្យល់ ។

មិនទាន់ឃើញមានឯកសារណានិយាយបញ្ជាក់ទេ ។ តាមទំនៀមទំលាប់ លោក […]

មិនទាន់ឃើញមានឯកសារណានិយាយបញ្ជាក់ទេ ។ តាមទំនៀមទំលាប់ លោកយាយលោកតាចាស់់ៗ ដែលគាត់ធ្លាប់ធ្វើ គាត់បានប្រាប់ថា គេរើសយកអង្ករសំនើបល្អយកទៅដាំដោយមានខ្ទះដូង ល្ង ។ គេដាំចំហុយឲ្យឆ្អិនស្អិតរមួតទើបគេយកមកច្របាច់ពូតជាដុំ លុញឲ្យមូលល្អ ។

បិណ្ឌ ការប្រមូលឲ្យមូលឬពូតឲ្យជាដុំ ដុំការចិញ្ចឹមជីវីត ។​បើយើងប្រើពាក្យនេះ ជាឈ្មោះនៃពិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃរោច ខែភទ្របទទៅដល់ថ្ងៃ ១៥រោច( ១៥ថ្ងៃ ) ។

នៅពេលនិមន្តព្រះសង្ឃសូត្រធម៌ «បរាភវសូត្រ» នៅថ្ងៃទី១ គេដាក់១ដុំ ថ្ងៃទី២គេដាក់២ដុំ …ដល់ថ្ងៃទី១៥ គេដាក់១៥ដុំ ។

លុះដល់ថ្ងៃចប់ភ្ជុំបិណ្ឌ គេយកបាយជើងបិណ្ឌនេះ ទៅព្រាតតាមស្រែចំការរបស់ខ្លួន ក្នុងគោលបំណងដើម្បីឲ្យដីស្រែចំការមានជីជាតិល្អ បានផលផ្លែល្អច្រើន​។​

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់