Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

បច្ចេកទេសនៃការគ្រប់គ្រងសំណល់រឹងមានបួនយ៉ាង។ តើបច្ចេកទេសនីមួយៗមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

អត្ថប្រយោជន៍របស់បច្ចេកទេសគ្រប់គ្រងសំណល់រឹងមាន៖

  • បច្ចេកទេសកំនែច្នៃសំណល់រឹង៖ ជាវិធីល្អប្រសើរក្នុងការគ្រប់គ្រងសំណល់រឹង ពោលគឺរួមចំនែកក្នុងការកាត់បន្ថយសំណល់រឹង និងរួមចំនែកសន្សំសំចៃថាមពល និងធនធានផ្សេងទៀត។ ឧទាហរណ៍៖ គេត្រូវការថាមពលតែ95%ដើម្បីកែច្នៃអាលុយមីញ៉ូមចេញពីអាលុយមីញ៉ូមប្រើប្រាស់ហើយតិចជាងការទាញយកអាលុយមីញ៉ូមពីរ៉ែបុកសី
  • កំប៉ុសកម្ម៖ វិធីនេះគេញែកសំណល់សរីរាង្គចេញពីត,អសរីរាង្គជាមុនសិន មុននឹងបញ្ចេញចោលសំណល់ឱ្យសំណល់សរីរាង្គទាំងនោះបំបែកធាតុ។ ដូចនេះកំប៉ុស។គឺជាការបំបែកធាតុជីវៈនៃសំណល់សរីរាង្គនានាដូចជាសំណល់ផ្ទះបាយ សំណល់កសិកម្មក្រោមការត្រួតពិនិតនិងដោយមានវត្តមានខ្យល់ ដើម្បីបំលែងឱ្យទៅជាជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងកសិកម្ម។ កំប៉ុសកម្មប្រព្រឹត្តទៅនៅសីតុណ្ហភាពលើសពី 45°c ហើយត្រូវការរយៈពេល ពី 2-3អាទិត្យ ឬរយៈពេលរាប់ខែ។
  • ដំនុចសំណល់៖ ជាបច្ចេកទេសធ្វើប្រតិកម្មសំណល់ ឬសំរាមនានាដោយការដុតកម្តៅដើម្បីបន្ថយមាឌ និងទម្ងន់របស់សំនល់ ឬសំរាម។ វិធីនេះ គេធ្វើនៅក្នុងឡពិសេសក្រោមលក្ខខណ្ឌត្រួតពិនិត្យកំណត់មួយ។ ថាមពលដែលគេទាញបានពីការដុតសំណល់ បានប្រើប្រាស់ និងផលិតអគ្គិសនី។
  • ការកំណត់ទីកន្លែងចាក់សំណល់ជាវិធីសាមញ្ញបំផុត។ ទីកន្លែងទុកដាក់សំណល់ គឺសម្រាប់ទុកដាក់សំណល់ដែលចេញពីលំនៅដ្ឋាន សំណល់រុក្ខជាតិ សំណល់ឧស្សាហកម្មសំណល់ពាណិជ្ជកម្ម និងសំណល់ផ្សេងៗទៀត ហើយគេត្រូវសិក្សាវិភាគតាមលក្ខណៈបច្ចេកទេសមុននឹងសម្រេចជ្រើសរើស។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1