បង្ហាញពីសិទ្ធិសេរីភាព លទ្ធិប្រជាធិតេយ្យ និងការអនុវត្តរបស់វា ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
តាមគោលការណ៍ល្អៗនៃរបបប្រជាធិបតេយ្យមានដូចជាៈ
- មានសមត្ថភាព មិនរើសអើង មិនប្រកាន់វណ្ណៈពណ៌សម្បុរ
- មានភាតរភាព និងការអនុគ្រោះអធ្យាស្រ័យគ្នា
- ការទទួលខុសត្រូវខ្ពស់ ដោយបំពេញភារកិច្ចតាមតួនាទីឋានៈនិងយុត្តិធម៌
- ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងតម្លាភាព
- មានសិទ្ធិនិយាយស្តី បញ្ចេញមតិ វែកញែករកខុសត្រូវ
- ទាមទារឲ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន
- មានសិទ្ធិចូលរួមប្រជុំ និងអប់រំ ឬការបង្កើនសមាគម
- មានសិទ្ធិក្នុងជំនឿសាសនាផ្សេងៗ
- មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
- គោរពតាមលទ្ធផលនៃការបោះឆ្នោត
- សេរីភាពើ់វិស័យសេដ្ឋកិច្ច ដោយរាស្រ្តជាម្ចាស់កម្មសិទ្ធិលើធនធានរបស់ខ្លួននិងជំនួញផ្សេងៗ
- មិនរំលោភបំពានលើសិទ្ធិអ្នកដទៃដោយមានតុលាការឯករាជ្យ ដើម្បីកាត់ទោសលើជនល្មើស ។
លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋក្នុងការអនុវត្តត្រូវចេះប្រើសិទ្ធិរបស់ខ្លួន ដើម្បីកុំអោយក្លាយទៅជាការរំលោភសិទ្ធិៈ
- ព្រំដែននៃសិទ្ធិគឺច្បាប់
- ព្រំដែននៃច្បាប់គឺសិទ្ធិ
- ការប្រើសិទ្ធិមិនគោរពច្បាប់នាំឲ្យអនាធិបតេយ្យ
- ការប្រើសិទ្ធិមិនគោរពសិទ្ធិនាំឲ្យផ្តាច់ការ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ