នៅក្នុងអាវាហ៍វិវាហ៍ខ្មែរ គេតែងនិយាយថា “មេបា” និង “ម្លូស្លា” ចូររៀបរាប់ពន្យល់អត្ថន័យនៃពាក្យមេបា និងម្លូស្លា។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

នៅក្នុងអាវាហ៍វិវាហ៍ខ្មែរ គេតែងនិយាយថា “មេបា” និង “ម្លូស្លា” ចូររៀបរាប់ពន្យល់អត្ថន័យនៃពាក្យមេបា និងម្លូស្លា។
ពាក្យ “មេបា”
- មេ គឺកំណត់យកស្រីជាធំជាងបុរស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬសង្គមមត្តេយ្យការមានកំណើតតាំងពីសម័យបុរេប្រវត្តិកំឡុងស.តទី២មកម្ល៉េះ ពេលព្រះនាងលីវយី (ព្រះនាងសោមា និងព្រះបាទកៅណ្ឌិន្យ គ្រងរាជ្យលើទឹកដីកោះគោកធ្លកមកម្ល៉េះ)។
ចំណែក “បា”
- បា គឺសំដៅលើមនុស្សប្រុស (បា=រាជាឥណ្ឌា)។ ពេលព្រះបាទហ៊ុនទៀន រៀបអភិសេកជាមួយព្រះនាងសោមា ព្រះបាទហ៊ុនទៀនជាព្រះរាជា។ ឥណ្ឌាចូលស្ដីព្រះនាងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរហើយគោរពជាធំរហូតមកដល់សព្វថ្ងៃ។ ឧទាហរណ៍៖ មេទ័ព មេដំបូល មេស្រុក មេផ្ទះ មេបន មេចោរ មេវត្ត មេដៃ មេភូមិ មេដោះជាដើម។
- ពាក្យ “មេបា”: សំដៅលើម្ចាស់ទឹកម្ចាស់ដី។ អ្នកតាជាម្ចាស់ទឹកដីក៏ជាមេបាដែរ។
- ពាក្យ “ស្លាម្លូ”: ជាគ្រឿងបណ្ដាការសំខាន់ ហើយចាំបាច់ក្នុងអាវហ៍វិវាហ៍ខ្មែរ មានអត្ថន័យដូចតទៅ៖ ស្លាម្លូ និង កំបោរតំណាងនៃសេចក្ដីភាព ការស្រឡាញ់ ប្ដូរផ្ដាច់ ស្មោះស្ម័គ្រ រវាងប្ដី ប្រពន្ធក៏ដូចគ្នាគ្រួសារ សាច់ញាតិសន្ដានទាំងសងខាងដែរ។
មានប្រភពរឿងដែលលើកឡើងថា (មានបុរស បងប្អូនពីរនាក់ទៅសុំរៀនសូត្រពីព្រះគ្រូអាចារ្យដែលមានកូនក្រមុំស្អាត)។ ក្រោយមកព្រះគ្រូអាចារ្យលើកកូនស្រីគាត់ឲ្យបុរសច្បង ធ្វើឲ្យបុរសប្អូនលួចរត់មកផ្ទះ តែត្រូវស្លាប់ដោយអ្នកតាកំណាចមួយ នៅកណ្ដាលផ្លូវបានធ្វើឲ្យកើតជាថ្មកំបោរ។ បងដឹងថាបាត់ប្អូនក៏រត់តាមរកតែមកដល់កណ្ដាលផ្លូវត្រូវស្លាប់ក្បែរដុំថ្មមួយនៅកប់ទៅក្លាយជាស្លាមួយដើម។ ចំណែកប្រពន្ធបាត់ប្ដីក៏មកតាមរក ជាអកុសលបានស្លាប់នៅទីនោះដែរ ហើយបានក្លាយទៅជាដើម្លូមួយដើមមួយដើមដែលដុះព័ទ្ធដើមស្លា។ ផ្អើលមកដល់ស្ដេច ទ្រង់ក៏បានបញ្ជាឲ្យយកពន្លឺថ្ងៃចាំឲ្យចំស្លាម្លូដាក់ពីលើថ្មកំបោរ ហើយច្រូចស្រា ឃើញថាកើតជាឈាមដែលជាចំណងនូវភក្ដីភាព ក្ដីស្រឡាញ់ ស្មោះនឹងគ្នា។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ