Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

នាងមទ្រីធ្វើការប្រៀបធៀបថា “ទន្លេគ្មានទឹកហៅថាទន្លេអាក្រាត ដែនគ្មានស្តេចហៅថាដែនអាក្រាត ស្រី្តមេម៉ាយហៅថាស្រីអាក្រាត” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

នាងមទ្រីធ្វើការប្រៀបធៀបថា “ទន្លេគ្មានទឹកហៅថាទន្លេអាក្រាត ដែនគ្មានស្តេចហៅថាដែនអាក្រាត ស្រី្តមេម៉ាយហៅថាស្រីអាក្រាត” ។ តើសំដីនេះមានន័យដូចម្តេច ? ចូរបកស្រាយដោយមានអំណះអំណាងមកបញ្ជាក់ ។

សេចក្តីអធិប្បាយ

បន្ទាប់បីព្រះវេស្សន្ត ត្រូវប្រជារាស្រ្តនិរទេសទ្រង់ឲ្យយាងចេញពីនគររួចមកព្រះនាងមទ្រីក៏តូលសុំព្រះមាតាប្រះ​បិតាក្មេកទៅតាមព្រះស្វាមីតែត្រូវបានព្រះបាទស្រីសញ្ជ័យ និងនាងសុបារសុប្បតីហាមឃាត់ដោយព្រួយព្រះទ័យថានាងមិនអាចទ្រាំទ្រនិងការលំបាកក្នុងព្រៃនោះបានឡើយ​ ។ ចំពោះបញ្ហានេះនងមទ្រីបានព្យាយាមអង្វរករមាតាបិតាក្មេក ដោយបានធ្វើការប្រៀបធៀបថា “ ទន្លេគ្មានទឹក ហៅថាទន្លេអាក្រាត ដែនគ្មានស្តេចហៅថាអាក្រាត ស្រីមេម៉ាយហៅថាស្រីអាក្រាត “ ។

តើសម្តីនេះបានផ្តល់តម្លៃនៃភាវៈតាំងបីយ៉ាងណាខ្លះ​ ?

ការបកស្រាយមួយនិងមានភាពក្បោះក្បាយទៅបាន គីអាស្រ័យដោយបានធ្វើការស្វែងយល់ន័យនៃពាក្យកន្លឹះប្រធានជាមុនសិន​។ ពាក្យថា អាក្រាត នៅទីនេះគឺសំដៅទោលើភាព គ្មានតម្លៃ គ្មានសណ្តាប់ គ្មានកិត្តិយស ឬគ្មានសម្ជស្ស ។ រីឯ ដែន គឺជានគរ ទឹក ដី ប្រទេស ឬភូមិស្រុកជាដើម ។ ចំណែក ស្រីមេម៉ាយ គឺជាស្រីដែលបាត់បង់ប្តី ឬជាស្រី ដែលប្តីឃ្លាតឆ្ងាយមិនបាននៅជាមួយគ្នា ។ដូច្នេះគំនិតប្រធានមានន័យថាលម្អ ឬតម្លៃរបស់ទន្លេ គឺអាស្រ័យដោយមានទឹក តម្លៃនៃនគរឬទឹកដីអាស្រ័យដោយមានអ្នកគ្រប់គ្រង់ឬអ្នកដឹកនាំប្រកាន់ខ្ជាប់ក្នុងការអនុវត្តច្បាប់បានត្រឹមត្រូវ ហើយតម្លៃរបស់ស្រ្តីអាស្រ័យអាស្រ័យដោយមានស្វាមីនៅមានថែរក្សា ជួយការពារគ្រប់យ៉ាង ។

តាមសំដីនាងមទ្រី​បានបង្ហាញអំពីធម្មជាតិនៃអាក្រាតបីយ៉ាងគឺ ទន្លេគ្មានទឹកហៅថាទន្លេអាក្រាត ព្រោះទឹកកឺជាសម្រស់ ឬជាលម្អនៃទន្លេឲ្យមានសោភ័ណ្ឌ ដែលអាចទាកទាញភ្ញៀវទេសចរណ៍ ឲ្យមកទស្សនាទេសភាពនានាណោតាមជួរមាត់ទន្លេ ។ មានន័យថាធម្មជាតិនៃទន្លេចាំបាច់ត្រូវតែមានទឹក ព្រោះទឹកបានបានជាលម្អនៃទន្លេ ដែលអាចបង្កើតជាទេសភាពទាក់ទាញមនុស្សម្នា ឲ្យមកទស្ស​នាកម្សាន្តដោយក្តីរីករាយបំផុត​។ ទឹកទន្លេបានផ្តល់ជាសារប្រយោជន៍ក្នុងវិស័យគមនាគមន៍អាចដឹកជញ្ជូនផលិតផលនាំទៅរកទីផ្សារបានយ៉ាងងាយនិងចំណេញទាំងថវិការទៀតផង ។ មិនតែប៉ុណ្ណោះទឹកទន្លេក៏ជាទីជម្រកនៃមច្ជជាតិគ្រប់ប្រភេទ ក្នុងការចឹញ្ចឹមជីវិតប្រចាំថ្ងៃបានយ៉ាងល្អបំផុត ។ដូចជាក្នុងរឿងទុំទាវបានបង្ហាញពីលំអ ​នៃទន្លេតាមរយៈការធ្វើរបស់ទុំទៅត្បូងឃ្មុំនិងទាវទៅលង្វែកជាដើម ។ ជាមួយនិងការធ្វើដំណើរទូកនេះត្រូវ​បានកវីពណ៌នាពីសម្រស់នៃដង់ទន្លេមេគង្គ ដែលមានមច្ឆជាតិដូចជា​ រ៉ស់ឆ្ពោកាហោរាជរាហ្វ ព្រួលប្រាទីពោព្រួយកន្លង ដំរីក្អិតក្អី ឬស្សីចង្វាភ្លៀង រហង់រហ័សរហែល ។ សណ្តាយក្រុសក្រាយឆ្អិនច្រកែង ផ្នក់ក្រាញ់អណ្តែងច្រើនក្រាស់ក្រែល សរសៃក្រពតផ្សោតប្របែល ផុសផែលផុលផុងក្នុងគង្គារ ។ ជាងនេះទៅទៀត ទឹកទន្លេ ក៏បានហូរនាំដីល្បាប់ដ៏មានជីជាតិ និងជាទឹកសម្រាប់ស្រោចស្រព ផលដំណាំគ្រប់ប្រភេទក្នុង វិស័យកសិកម្មទៀតផង ​។ ទឹកទន្លេបាននាំមកនូវការពង្រឹង ឬលំនឹងបរិស្ថា​នធម្មជាតិអោយ​មាននិរន្តរភាពទៅលើការបាក់រេចរិល ច្រាំងទន្លេនៃការស្រុតចុះដីជួរតាមមាត់ទន្លេ ព្រមទាំង​បានផ្តល់លក្ខខណ្ឌ ប្រកបចំ​ពោះធនធានបាតទន្លេអាចរីកដុះដាលស្របទៅតាមកាល និងពេលវេលាណាមួយក្នុងនោះមានរ៉ែមាស ឬប្រេង កាតជាដើម​។ ជាពិសេសទឹកទន្លេក៏ជាប្រភពថាមពលវារីអគ្គសនីនៅតាមតំបន់ទឹកធ្លាក់ឬទឹកហូរដែលមនាចរន្តខ្លាំងហើយក៏បានជួយដល់ការប្រើប្រាស់ទឹកនៅក្នុងជីវភាពមនុស្ស ​សត្វ រុក្ខជាតិគ្រប់ប្រភេទទៀតផង​។

ចំណែកសំដីមួយឃ្លាទៀត ដែលនាងបានប្រៀបធៀបគឺ​ ដែនគ្មានស្តេចហៅថា អាក្រាត ព្រោះព្រះរាជាឬអ្នកដឹកនាំ គឺជាអ្នកកំណត់ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហើយនិមិត្តរូប នៃការបង្រួបបង្រួមជាតិ ឯកភាពជាតិ​ ផ្សះផ្សាជាតិ ព្រមទាំងជា​អ្នកកំណត់លើការអនុវត្តច្បាប់គោរពសិទ្ធ សេរីភាព ប្រជាធិបតេយ្យ ។ លើសពីនេះទៀត អ្នកដឹកនាំក៏ជាអ្នកទទួលខុសត្រូវ លើជោគវាសនាសង្គមជាតិ និងប្រជាពលរដ្ឋ ហើយក៏ជាគំរូក្នុងកាសរចូលរួមគ្រប់សកម្មភាពសង្គមនៃការអភិវឌ្ឍ ។​ បើគ្មា​នអក្នដឹកនាំល្អនោះទេ សង្គមនោះនឹងប្រែក្លាយទៅជាសង្គម មួយអនាធិបតេយ្យជាមិនខាន គឺគ្មានអ្នកគោរពច្បាប់ធ្វើអោយសង្គមវឹកវរមានសង្គ្រាម មាន​អតិផរណា ជីវភាពប្រជារាស្រ្ត និងធ្លាក់ចុះជា​មិនខាន ។ យ៉ាងនេះហើយទើបក្នុងរឿងព្រះវេស្សន្ត ព្រះបាទស្រីសញ្ជ័យ ដេលជាព្រះមហាក្សក្រដ៏ល្អ ទ្រង់ទទួលយកពាក្យបណ្តឹងរបស់ពួកអ្នកស្រុកស្រីពិរាស្រ្ត​ដែលស្នើសុំអោយព្រះបាទវេស្សន្ត យាងចា​កចេញពីនគរទៅបួសក្នុងព្រៃ ដោយសារតែទ្រង់ធ្វើទានដំរីបច្ច័យនាគអោយទៅពួកព្រាហ្មណ៍នៅកលិង្ករាស្រ្ត ។ បើសិនជាគ្មានក្សក្រក្នុងនគរដ៏ល្អបែបនេះទេម៉្លេះសមដែននៃនគរនេះនិងក្លាយទៅជានគរអធិបតេយ្យេជាមិនខាន ។

ជាមួយនោះដែរនាងមទ្រីក៏បានប្រៀបធៀប ស្រីមេម៉ាយហៅថា ស្រីអាក្រាត ព្រោះស្រី្តត្រូវមានស្វាមីដែលមានភក្តីភាពចំពោះខ្លួន ហើយត្រូវការកិតិ្តយស ឬតម្លៃដែលស្វាមីផ្តល់អោយខ្លួននោះជានិច្ច ។​ជាងនេះទៅទៀតស្រ្តីមមានតួនាទីជាអ្នកនៅរក្សាការពារផ្គត់ផ្គង់ស្វាមីហើយក៏ជាអ្នក មានឥទ្ធិពលក្នុងការកំណត់សុភមង្គល និងជុំរញអោយគ្រួសារមានភាពរុងរឿងដេរ​។ ដូចនេះនាងចាំបាច់ត្រូវមានស្វាមីល្អចំពោះខ្លួនដែរន​បើពុំនោះទេគេប្រាកដជាគ្មានតម្លៃសោះឡើយ ។ ដូចនេះក្នុងដំណើររឿងបានឲ្យឃើញថា ព្រះនាងមទ្រីជាភរិយាដ៏ប្រពៃស្មោះត្រង់ប្តូរផ្តាច់និងស្វាមី ។ពេលព្រះវេស្សន្តត្រូវនិរទេស ព្រះបាទស្រីសញ្ច័យបានអង្វ​រនាងមិនឲ្យចេញទៅតាមតែព្រះនាង​បានបង្ហាញហេតុផលសព្វគ្រប់ថា ត្រូវតែទៅ ព្រះអង្គដូចជាបាដំរីដើរត្រេច ក្នុងព្រៃសត្វជ្រោះជ្រលង់ដង់ភ្នំផងទាំងពួង ឯខ្ញុំម្ចាស់សោតដូចមេដំរីបណ្តើរកូនទាំងពីរតាម ​។ មួយវិញទៀត ការដែលនាងមទ្រីទូលសុំព្រះមាតា បិតា ក្មេកលាចាកចេញទៅតាមព្រះវេស្សន្តគឺក្នុងន័យរក្សា​តម្លៃខ្លួន ជាមហេសីដែលត្រូវផ្គត់ផ្គង់ស្វាមី និងជួយបំពេញកិច្ច​ការគ្រប់យ៉ាង ដើម្បីឲ្យព្រះអង្គបានស្វែងរកធ​ម៌ និងបំពេញការបរិច្ចាកនបានតាមបំណង់ ។ជាក់ស្តែងព្រះនាងតែងតែចេញទៅបេះផ្លែឈើរៀងរាល់ថ្ងៃ ជួយបំពេញការភរិយាបរិច្ចាគដល់ស្វាមីទៀតផង ។​ទីបំផុតព្រះវេស្សន្តក៏បានសម្រេចក្នុងការ ធ្វើទានបារមីខាងលើនេះដែរ ​។ មានន័យថា ឧត្តមគតិខាងលើនេះបើគ្មានការចូលរួម ឬបើសិនជានាងមទ្រីមិនចេញទៅតាមព្រះវេស្សន្តទេ ព្រះអង្គក៏មិនបានសម្រេចបារមីខាងលើនេះដែរ ហើយនាងមទ្រីក៏មិនមានតម្លៃ ឬកិត្តិយសសក្តិសម​ជាកន្សៃសារពេជ្ញ ក្នុងពុទ្ធនិយមនេះដែរ​។ នាងជាមាតាពោរពេញទៅដោយព្រហ្មវិហារធម៌ ដែលស្នហាបុត្រយ៉ាងជ្រាលជ្រៅ ព្រោះពេលមកពីបេះផ្លែឈើវិញ មិនឃើញបុត្រហើយសួរស្វាមី មិនឆ្លើយព្រះនាងដើររកបុត្រយប់កណ្តាលទ្រូងព្រៃ លុះត្រាតែដួលសន្លប់​។ មិនតែប៉ុណ្ណោះនាងជាអ្នកជួយគាំទ្រឧត្តមគតិព្រះពោធិសត្វជានិច្ច ទោះបីនាងស្រឡាញុ់កូនយ៉ាងណាក៏ដោយក៏ព្រះនាងនៅតែអនុមោទនាបុគ្គបរិច្ចាគនេះដែរ ។ នាងជាស្រ្តីគ្រប់លក្ខណ៍សក្តិសមជាឧត្តមភរិយា នៃព្រះពោធិសត្វ ។

សរុបសេចក្តីមកតាមហេតុផលដូចខាងលើនេះហើយបញ្ចាក់ថាលម្អរបស់ទន្លេ គឺពិតជាស្ថិតនៅលើទឹកដេលទ្រទ្រង់ទន្លេឲ្យមានសម្ជស្សនិងម្លៃ ​។​ចំណែកទឹកដីឬនគរដែលមានសណ្តាប់ធ្នាប់ល្អគឺពិតជាស្ថិតនៅលើអ្នកគ្រប់គ្រងដឹកនាំល្អ ហើយតម្លៃស្រ្តីពិតជាស្ថិតនៅលើស្វាមីល្អប្រាកដមែន ។

ឆ្លងតាមការបកស្រាយទស្សនៈខាងលើ​​នេះបានបង្ហាញថាប្រធានបង្កប់អត្ថន័យអប់រំយ៉ាងសំខាន់ដែលផ្សារភ្ជាប់ទៅនិងលក្ខណៈជាតិខ្មែរពិតៗ ​។មិនតែប៉ុណ្ណោះទស្សនៈនេះក៏បានអប់រំបណ្តុះស្មារតីកកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងថែរក្សាមរតកវប្បធម៌ជាតិឲ្យគង់ វង្សតរៀងទៅ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1