Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនៈមួយលើកឡើងថា «ស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការរកសេចក្តីសុខជួនគ្រួសារនិងសង្គមជាតិ» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ ទស្សនៈមួយលើកឡើងថា «ស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការរកសេចក្តីសុខជួនគ្រួសារនិងសង្គមជាតិ» ។ ចូរពន្យល់ព្រមទាំងលើកឧទាហរណ៍មកបញ្ជាក់ ។

សេចក្តីអធិប្បាយ

នៅក្នុងការរស់នៅមនុស្សគ្រប់រូបតែងតែខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យមានសេចក្តីសុខចម្រើននៅក្នុងគ្រួសារ​និងសង្គមជាតិ ។ ដោយលបែបនេះហើយទើបនៅក្នុងការដឹកនាំប្រទេសជាតិគ្រួសារសហគមន៍គេតែងជ្រើសរើសអ្នកដឹកនាំប្រកបទៅដោយចំណេះនិងសីលធម៌ល្អ ។ គេតែងជ្រើសរើសបុរសជាអ្នកដឹកនាំប្រទេសនៅសម័យមុនតែក្រោយមកគេក៏បានអនុញ្ញាតឲ្យស្រ្តីដែលមានសមត្ថភាពធ្វើជាអ្នកដឹកនាំផងដែរ ។ អាស្រ័យដូច្នេះហើយទើបមានទស្សនៈមួយលើកឡើងថា « ស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការរកសេចក្តីសុខជូនគ្រួសារនិងសង្គមជាតិ » ។

តើទស្សនៈខាងលើនេះមានអត្ថន័យនិងខ្លឹមសារអប់រំយ៉ាងដួចម្តេចខ្លះ ?

ដើម្បីជាជំនួយដល់ការបកស្រាយនូវប្រធានដែលបានលើកឡើងឲ្យបានច្បាស់លាស់អស់សេចក្តីនិងប្រកបទៅដោយភាពស៊ីជម្រៅមួយកម្រិតទៀតនោះជាបឋមយើងគួរគប្បីសិក្សាស្វែងយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ចំពោះពាក្យ « កម្លាំងចលករ » មានន័យថាកម្លាំងដឹកនាំដោយមានសកម្មភាពមួយ ។ រីឯពាក្យថា « សេចក្តីសុខ » សំដៅដល់ភាពសុខសប្បាយទាំងកាយនិងចិត្តនិងប្រកបដោយសន្តិភាព ។ ស្របតាមអត្ថន័យនៃពាក្យគន្លឹះប្រធានចង់មានន័យជាស្រ្តីជាកម្លាំងដឹកនាំដោយសកម្មភាពដ៏សំខាន់មួយក្នុងការរកភាពសុខសប្បាយទាំងកាយនិងចិត្តប្រកបដោយសន្តិភាពជូនចំពោះគ្រួសារនិងសង្គមជាតិ ។

ជាការពិតណាស់ដែលប្រធានបានលើកឡើងបែបនេះ ក្នុងការដឹកនាំសហគមន៍ក្តីប្រទេសជាតិក្តី ៕ មិនថាតែបុរសទេដែលអាចដឹកនាំបានស្រ្តីកល៏អាចដឹកនាំបានដូចគ្នាឲ្យតែមានចំណេះដឹងនិងសមត្ថភាព​ ។ ម្យ៉ាងទៀតស្រ្តីមានឥទ្ធិពលខ្លាំងណាស់សម្រាប់បុរស ។ ជាក់ស្តែងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះគឹដែលមានស្រ្តីជាអ្នកដឹកនាំគ្រប់គ្រងក្នុងប្រទេសជាតិគឹព្រះនាងលីវយីជាបឋមក្សត្រីខ្មែរ ។ ជាពិសេសទៀតនោះនៅសម័យអង្គរព្រះនាងឥទ្រ្ទទេវីបានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំប្រទេសជាតិ ។ព្រះនាងបានបញ្ចុះបញ្ចូលព្រះស្វាមីឲ្យមានការសន្តោសប្រណីចំពោះប្រជានុរាស្រ្តងាកមកកាន់ព្រះពុទ្ធសាសនាយ៉ាងមុតមំា ។ លើសពីនេះដោយសារភាពឆ្លាតវៃប៉ិនប្រសព្វនិងប្រកបទៅដោយចំណេះដឹងបានធ្វើឲ្យសម័យអង្គរក្លាយជាសម័យកាលមួយរីកកចម្រើនជាសម័យកាលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្តរីឯក្នុងអក្សរសិល្ប៍ល្ខោនបាសាក់រឿងតេជោយ៉តដែលនិពន្ធដោយលោកទីជួហួត បានបង្ហាញឲ្យឃើញថាស្រ្តីអាចដឹកនាំបានស្រ្តីជាមនុស្សប្រកបដោយបញ្ញានិងភាពឆ្លាតវៃអាចរកសេចក្តីសុខសន្តិភាពជូនចំពោះគ្រួសារនិងចំពោះសង្គមជាតិតាមរយៈតួអង្គជំទាវស្រែនដែលជាភរិយាតេជោមាស ។ រីឯរឿងភ្នំប្រសភ្នំស្រីបានបង្ហាញឲ្យឃើញថាពួកស្រ្តីមានភាពឆ្លាតវៃជាងបុរសទៅទៀតដោយប្រើល្បិចយកឈ្នះបុរសបាន ។ ឯសង្គមបច្ចុប្បន្នវិញគេបានលើកតម្កើងស្រ្តីជាធិក្នុងការដឹកនាំដោយមានសិទ្ធិស្មើបុរស ។ នៅក្នុងគ្រួសារស្រ្តីចាអ្នកទុកដាក់លុយកាក់ចាត់ចែងគ្រប់បែបយ៉ាង ៕​

សរុបសេចក្តីមកស្រ្តីពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការរកសេចក្តីសុខជួនគ្រួសារនិងសង្គមជាតិយ៉ាងពីតប្រាកដមែន ។

ឆ្លតតាមការរៀបរាប់និងមានឧទាហរណ៍បញ្ជាក់យ៉ាងច្រើនមកយើងអាចវាយតម្លៃប្រធានបានថាពីតជាមានអត្ថន័យ​អប់រំយ៉ាងជ្រាលជ្រៅសម្រាប់ជាបទពិសោធន៍ក្នុងភាររស់នៅ ៕​ដូចនេះយើងគ្រប់គ្នាត្រូវចេះឲ្យតម្លៃទៅលើស្រ្តីគោរពសិទ្ធិស្រ្តីឲ្យសមដូចពាក្យស្លោកថាស្រ្តីជាមាតាពិភពលោក ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1