Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនៈមួយពោលថា “ចេះស្ដាល់ និងចេះកែប្រែកំហុសរបស់ខ្លួនធ្វើមនុស្សមានតម្លៃនៅក្នុងសង្គម” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ទស្សនៈមួយពោលថា “ចេះស្ដាល់ និងចេះកែប្រែកំហុសរបស់ខ្លួនធ្វើមនុស្សមានតម្លៃនៅក្នុងសង្គម” ។ ចូរពន្យល់គំនិតនេះដោយលើកយកអត្ថបទ “ការភ្ញាក់ខ្លួនរបស់ពូហំ” ក្នុងរឿងចៅកែចិត្តមកបញ្ជាក់ឪ្យបានឃើញជាក់ស្ដែង ។

សេចក្ដីអធិប្បាយ

កើតមកជាមនុស្សនៅក្នុងសង្គម ដើម្បីក្លាយទៅជាបុគ្គលដែលមានប្រយោជន៍ច្រើន សម្រាប់មនុស្សជាតិទាល់តែបុគ្គលទាំងនោះប្រតិបត្តិនូវការខិតខំកសាងខ្លួនប្រកាន់នៅអំពើទាំងឡាយណាដែលមានចំណុចអសកម្មភាព មិនសមស្រមតាមផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ ទើបក្លាយជាមនុស្សមានគុណប្រយោជន៍ មានតម្លៃនៅក្នុងសង្គមជាតិ។ អាស្រ័យដូចនេះហើយទើបមានទស្សនៈប្រធានមួយបានពោលថា “ចេះស្គាល់ និងចេះកែប្រែកំហុសរបស់ខ្លួនធ្វើឪ្យមនុស្ស មានតម្លៃនៅក្នុងសង្គម” ។

តើការចេះស្គាល់ និងចេះកែប្រែកំហុសរបស់ខ្លួនធ្វើឪ្យមនុស្សមានតម្លៃនៅក្នុងសង្គមមានអត្ថន័យដូចម្ដេច?

ដើម្បីជាជំនួសដល់ការបកស្រាយប្រធានខាងលើ យើងគប្បីយល់ន័យនៃពាក្យមួយចំនួនជាមុនសិន។ ពាក្យ “ចេះស្គាល់កំហុស” មានន័យថា ដឹងយល់ពីអ្វីៗដែលខ្លួនធ្វើខុស ដែលយើងបានសាង។ រីឯពាក្យ “ចេះកែប្រែកំហុស” សំដៅទៅលើការលះបង់ចោល ឬឈប់ធ្វើអំពើខុសឆ្គងផ្សេងៗដែលខ្លួនបានប្រព្រឹត្ត រួចងាកមករកផ្លូវត្រូវវិញ។ ដូចនេះប្រធានខាងលើមានន័យថា មនុស្សដែលដឹង យល់ឃើញពីអ្វីដែលខ្លួនធ្វើខុស ហើយចេះលះបង់ទង្វើខុសឆ្គងចោលងាកមកប្រព្រឹត្តក្នុងផ្លូវល្អសុចរិតវិញ ទើបនាំឪ្យបុគ្គលនោះមានតម្លៃនៅក្នុងសង្គម ត្រូវបានសង្គមទទួលស្គាល់ និងឪ្យតម្លៃខ្ពស់ជាទីបំផុត។

ជាការពិតណាស់ គំនិតរបស់ប្រធានចង់បង្ហាញថា មនុស្សដែលសង្គមទទួលស្គាល់ និងឪ្យតម្លៃលុះត្រាតែមនុស្សនោះ ចេះស្គាល់តែមនុស្សនោះ ចេះស្គាល់កំហុស និងចេះកែប្រែកំហុស។ មនុស្សដែលកើតមានមិនបុគ្គលណាល្អគ្រប់ដប់ទាំងអស់នោះទេ ហើយមិនដែលខុសនោះទេ គ្រាន់តែអ្នកខ្លះខុសតិច ខ្លះទៀតខុសច្រើន ប៉ុន្ដែអ្វីដែលសំខាន់ត្រង់ថាទង្វើដែលយើងបានធ្វើខុសហើយចេះមានស្មារតីភ្ញាក់រឮក ដឹងខុសទើបជាការប្រសើរមិនមែនធ្វើខុសហើយ មើលមិនឃើញពីកំហុសរបស់ខ្ឡួន ហើយបន្ដប្រព្រឹត្តអំពើបាបដែលបង្កការលំបាកដល់គ្រួសារ និងសង្គមជាតិនោះទេ។ យ៉ាងណាមិញតាមរយៈដំណើររឿងថៅកែចិត្តចោររបស់លោកអ៊ុំ ឈឿន និងលោកពៅ យូឡេងតាក់តែងនៅឆ្នាំ ១៩៥៦ បានបង្ហាញឪ្យដឹងពីល្បិចរបស់ថៅកែបោកប្រាស់ជួលឪ្យគាត់ បើកឡានទីបុកឡានថៅកែប៉ាងហុងលីដែលមានមុខរបរដូចជាគាត់ដែរ រហូតធ្វើឪ្យស្លាប់មនុស្ស និងរបួសជាច្រើននាក់ដែលជាទង្វើខុសនឹងច្បាប់ព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រោះតែចង់បានប្រាក់មួយម៉ឺនរៀលដើម្បីគ្រួសារ ប៉ុន្ដែលោកចៅកែបែរជាភូតកុហក ពូហំមិនព្រមប្រគល់លុយតាមកិច្ចសន្យាឡើយ។ ការកុហកបោកប្រាស់របស់ថៅកែ ជាហេតុដែលនាំឪ្យពូហំឈប់ចង់បានលុយពីថៅកែទៀតហើយ។ ហំបាននិយាយថា កុំធ្វើថោករបស់ដោយគេដាក់ទាន កុំព្រមទទួលបុណ្យពីមនុស្សបាប។ សម្ដីនេះមានន័យថា ហំមានស្មារតីចេះភ្ញាក់រឮក ដឹងពីកំហុសរបស់ខ្លួនច្បាស់ថា ថៅកែរបស់ប្ដីគាត់ចិត្តជាចោរ។ ឪវាអើយ!ខ្ញុំទើបនឹងដឹង រឿងថៅកែយើងចិត្តចោរជាមនុស្សអាក្រក់ណាស់។

បុគ្គលគ្រប់រូបត្រូវមានទំនួលខុសត្រូវ ប្រសិនបើគ្មានទំនួលខុសត្រូវទេ ជាមនុស្សដែរគ្មានតម្លៃរស់នៅក្នុងសង្គមឡើយ ហ៊ានទទួលខុសត្រូវចំពោះរឿងដែលខ្លួនបានប្រព្រឹត្ត។ ជាក់ស្ដែងដូចជាពូហំ ហ៊ានទទួលខុសត្រូវចំពោះអំពើរបស់គាត់ មិនព្រមទទួលយកលុយទៀតឡើយ ទោះជាថៅកែគម្រាមអង្វរករយ៉ាងណាក៏ដោយក៏ពូហំមិនព្រមធ្វើតាមជាដាច់ខាត។ ហំនិយាយថា អញមិនព្រមយកលុយទៀតទេ អញសុខចិត្តឪ្យវង្សត្រកូលរបស់អញស្លាប់ចុះដើម្បីសេចក្ដីពិតនេះផ្ទុះឡើង។ ជាងនេះទៅទៀតហំក៏ជាមនុស្សចេះគោរពច្បាប់ដែរប្រសិនបើគាត់មិនគោរពច្បាប់នោះទេ ម្ល៉េះសមគាត់រត់គេចខ្លួនតាមសម្ដីរបស់ថៅកែបាត់ហើយ ហំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ មិនទទួលលុយថៅកែចំនួនប្រាំរយរៀល។ ហំនិយាយថាលុយប្រាំរយរៀល ចាយតែមួយភ្លេតអស់ហើយ។ នេះបញ្ជាក់ឪ្យឃើញថា គាត់ជាមនុស្សគោរពច្បាប់។ ចំពោះសេចក្ដីយុត្តិធម៌ កិត្តិយសវិញ ហំបាននិយាយថាបើយើងយកដាក់ក្នុងខ្លួនបានហើយ វាមិនចេះរលាយសាបសូន្យទេ មានន័យដា គាត់បានយល់អំពើអត្ថន័យនៃអំពើយុត្តិធម៌ពិតប្រាកដហើយ ដើម្បីបានសុខមង្គល មនុស្សត្រុវប្រកាន់ខ្ជាន់នូវយុត្តិធម៌ ទើបនាំមកនូវកិត្តិយសថ្លៃថ្លូរក្នុងជីវភាពរស់នៅ។

សរុបសេចក្ដីមក ចេះទទួលដែលប្រព្រឹត្តខុសហើយបានកែលម្អកំហុសរបស់ខ្លួនដោយសា្មរតីភ្ញាក់រឮក ចេះទទួលខុសត្រូវលើទង្វើដែលខ្លួនបានធ្វើ ចេះគោរពច្បាប់ស្រលាញ់យុត្តិធម៌ ស្រលាញ់កិត្តិយស ទើបសង្គមទទួលស្គាល់ និងឪ្យតម្លៃ​។​

ឆ្លងតាមការបកស្រាយប្រធានខាងលើ មានបំណងចង់អប់រំយើង ឪ្យចេះពិចារណ ការប្រព្រឹត្តអ្វីមួយត្រូវប្រុងប្រយ័ត្ន ហើយមានមានកំហុសត្រូវចេះទទួលស្គាល់កំហុសចេះកែប្រែខ្លួនឪ្យទាន់ពេលវេលាដើម្បីឪ្យខ្លួនក្លាយជាមនុស្សមានតម្លៃរបស់ខ្លួនទើបប្រទេសជាតិមានការអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1