Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនៈមួយបានលើកឡើងថា “ឆន្ទៈគឺជាប្រភពនៃ ភាពជោគជ័យ” ។ តើអ្នកយល់យ៉ាងណា? ចូរពន្យល់។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ទស្សនៈមួយបានលើកឡើងថា “ឆន្ទៈគឺជាប្រភពនៃ ភាពជោគជ័យ” ។ តើអ្នកយល់យ៉ាងណា? ចូរពន្យល់។

សេចក្តីធិប្បាយ

កម្រងនៃអត្ថបទសំនេរអត្ថាធិប្បាយទាំងឡាយវាគឺជាកំនប់ទ្រព្យមួយដ៏មហាសាលដែលបានចូលរួមចំនែកក្នុងការទ្រទ្រង់នូវសម្បត្តិវប្បធម៌ អរិយធម៌នៃខេមរាជាតិ ។ ចំនែកកអត្ថបទសំណេរ​អត្ថា​ធិ​ប្បា​យ​ ទឹ​ក​ចិ​ត្តពោ​​ធិ៍​កំ​បោ​រ ​រប​ស់​អ្ន​ក​និព​ន្ធ​យើ​ង​ លោ​កបានចូលជ្រៅទៅក្នុងតថភាពនៃសង្គមការណ៍ ដោយបានលើកយកពីបំណងប្រាថ្នារបស់វីរជនមកលាតត្រដាង។
អាស្រ័យហេតុនេះហើយទើបមានមតិមួយបានពោលឡើងថា “ឆន្ទៈគឺជាប្រភពនៃជាពជោគជ័យ”។

តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្ដាប្រកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យនៃពាក្យ ឆន្ទៈ ។ ពាក្យថា ឆន្ទៈ មានន័យថា បំណង សេចក្តីប្រាថ្នា ការប៉ង ចំណង់តណ្ហា ។ ដូចនេះប្រធានខាងលើមានន័យថាបំណង គឺជា ប្រភពនៃភាពជោគជ័យ។ តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍ លោកស្តង់ដារ បានអោយនិយមន័យថាអក្សរសិល្ប៍ គឺ ជាកញ្ចក់មួយផ្ទាំង ដែលគេដាក់នៅតាមបណ្តោយផ្លូវថ្នល់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ។ ត្រង់នេះវាមានន័យថា នៅក្នុងសង្គម វាពោរពេញទៅដោយបញ្ហាចំរុងចំរាស់ស្មុគស្មាញជាច្រើនអនេក ដែលបណ្តាលមកពីឧត្តមគតិរបស់មនុស្សដែលគេមិនអាចដោះស្រាយបានក្នុងពេលតែមួយបានទេ នេះបណ្តាលមកពីផ្នត់គំនិតរបស់មនុស្ស។ មនុស្សខ្លះប្រកបទៅដោយឧត្តមគតិជាតិនិយម និងហ៊ានចេញមុខចំពោះសត្រូវ ដើម្បីឯករាជ្យភាព ឥស្សរភាពនៃពូជសាសន៍ ព្រមទាំងការអភិវឌ្ឍសង្គមទាំងមូល ។ យ៉ាងណាមិញ បើយើងពិនិត្យប្រវត្តិសាស្ត្រនាសម័យនគរភ្នំ បានបង្ហាញអោយយើងឃើញថាប្រទេសជាតិស្ថិតនៅក្រោមការឈ្លានពាន គំរាប់កំហែងពីសត្រូវ ដែលជាហេតុធ្វើអោយព្រះនាងលីវយី យកការតស៊ូជាផលប្រយោជន៍ជាតិធ្វើជាមូលដ្ឋាន ដោយព្រះនាងបានដឹកនាំកងទ័ពចេញប្រយុទ្ធជាមួយសត្រូវដើម្បីការពារទឹកដីរំដោះប្រទេសជាតិ និងធ្វើយ៉ាងណាអោយពូជសាសន៍របស់ខ្មែរបាន!នៅគង់វង្ស ។ មិនតែប៉ុណ្ណោះ បើយើងពិនិត្យទៅក្នុងអត្ថបទ ប្រវត្តិសាស្ត្រ នាសម័យចេនឡា បានបង្ហាញអោយយើងឃើញថាព្រះនាងជ័យរាជទេវី ជាវីរក្សត្រី ដែលមានគំនិតជាតិនិយមបានដឹកនាំប្រទេសជាតិ អោយឈានទៅរកការរីកចំរើន ដោយព្រះនាងបានកសាងទីក្រុង!សម្ភពបុរៈ ព្រមទាំងកសាងប្រាសាទទុកអោយកូនចៅជំនាន់ក្រោយបានទាញយកប្រយោជន៍តាមរយៈវិស័យ ទេសចរណ៍ ដែលបាន ផ្តល់ទុនថវិការចំណូលអោយជាតិមាតុភូមិ ។ ក្នុងករណីមួយទៀត បើយើងពិនិត្យក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ឆ្នាំ១១៧៧ប្រទេសជាតិ បានធ្លាក់នៅក្រោមការត្រួតត្រារបស់ពួក ចម្ប៉ា ដែលជាហេតុធ្វើអោយព្រះបាទជ័យវរ្ម័នទី៧ សំរេចចិត្តយកការតស៊ូជាមូលដ្ឋាន ដោយយាងចូលព្រៃបង្កើតចលនាតស៊ូ បណ្ដេញចម្បា៉ ឈ្លានពាន ចេញពីទឹកដីបានជោគជ័យនៅឆ្នាំ ១១៨១ ដោយដឹកនាំប្រទេសឈានទៅរកការរីកចំរើនលើគ្រប់វិស័យដូចជាផ្នែកស្ថាបត្យកម្ម សំណង់ ប្រាសាទត្រូវបានស្ថាបនាឡើង បន្សល់ភស្តុតាងមកដល់បច្ចុប្បន្ននេះ ​ចំពោះ វិស័យ សុខាភិបាល សង្គមកិច្ចព្រះអង្គបានបង្កើតមន្ទីពេទ្យចំនួន១០២ សាលាសំណាកចំនួន ១២១ រាយពាសពេញផ្ទៃប្រទេស សំរាប់បំរើអោយផលប្រយោជន៍រាស្ត្រទូទៅសំរាប់ចូលទៅស្នាក់អាស្រ័យ និង ​ ពិនិត្យព្យាបាលជំងឺតាមលទ្ធភាព។ ចំពោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ មាន សង្គ្រាម សាសនា បានកើតឡើងរវាងពុទ្ធសាសនា និងព្រហ្មណ៍សាសនា ដែលបានបង្គំជាសង្គ្រាមបង្ហូរឈាមរវាងគ្នា នឹង គ្នាអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានក្សត្រអង្គណាមួយអាចដោះស្រាយបានឡើយខណៈនោះព្រះនាងឥន្រ្ទទេវីបានយកការតស៊ូដោយសន្តិវិធីធ្វើជាមូលដ្ឋានតាមរយៈការអប់រំស្វាមីនិងនាយម៉ឺនសព្វ មុខ មន្ត្រីអោយមានជំនឿលើពុទ្ធសាសនាឡើងវិញ ពេលនោះសង្គមមានសុខសន្តិភាពហើយព្រះ នាងបានចូលរួមចំណែក កសាងមជ្ឈមណ្ឌលមួយឡើងដោយប្រមូលយកក្មេងកំព្រាទៅចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុង ត្រង់ចំនុចនេះវាគឺជាសក្ខីភាពមួយដែលឈរលើមូលដ្ឋានជាគ្រឹះ វាឃើញថាការតស៊ូ ដែលឈរលើមូលដ្ឋានជាគ្រឹះវាពិតជាធ្វើអោយសង្គមមានការរីកចំរើនប្រកបដោយស្ថេរភាព ម្យ៉ាងទៀតបើយើងពិនិត្យក្នុងសង្គមខ្មែរចុងស.វទី១៩ ដើមស.វទី២០ ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ ពួកអាណា និគម និយម បារាំង ដែលជាហេតុធ្វើអោយ ព្រះបាទនរោត្តមសីហនុ ប្រកាន់យកគោលការណ៍ ការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតការតស៊ូបណ្តេញពួកអាណានិគមបារាំងឈ្លានពាន ដោយអនុវត្តនូវនយោបាយពីរគឺនយោបាយក្នុងប្រទេស បង្កើតកងជីវពលនារីក្លាហានមានចំនួន ៨ម៉ឺននាក់ ដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកអាណានិគមបារាំង ឯនយោបាយក្រៅប្រទេសទ្រង់បានចងសម្ព័ន្ធភាពជាមួយប្រទេសថៃ កាណាដា ជប៉ុន និង សហរដ្ឋអាមេរិក ដែលជាហេតុធ្វើអោយបារាំងយល់ព្រមប្រគល់ឯករាជ្យពេញលេញយកអោយខ្មែរនៅថ្ងៃ០៩ ខែវិច្ឆិការ ឆ្នាំ ១៩៥៣ ដោយព្រះអង្គដឹកនាំប្រទេសជាតិឈានទៅរកការរីកចំរើនលើគ្រប់វិស័យដូចជា វិស័យសុខាភិបាល សិក្សាធិការជាតិ ទ្រង់បាន កសាងមន្ទីពេទ្យ សាលារៀនចាប់ពីទីក្រុងដល់ទីជនបទ សំរាប់បំរើអោយផលប្រយោជន៍ប្រជារាស្ត្រ វិស័យគមនាគមន៍ មានការកសាងផ្លូវជាតិលេខ៤ ភ្នំពេញទៅកំពង់សោម ជាជំនួយរបស់ប្រទេស ជប៉ុន។ ក្នុងករណីមួយទៀត បើយើងពិនិត្យមកក្នុងអត្ថបទអក្សរសិល្ប៍រឿង តេជោយ៉ត។

សរុបសេចក្តីអោយខ្លឹមកវិញ យើងឃើញថា ការតស៊ូដ៏ត្រឹមត្រូវពិតជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សង្គមជាតិយ៉ាងពិតប្រាកដ។ ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបដោយអំនះអំនាងបញ្ជាក់ល្មមសមរម្យរួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថា មតិរបស់ប្រធានពិតជាត្រឹមត្រូវ។

ដូចនេះ ក្នុងនាមជាមនុស្សជំនាន់ក្រោយត្រូវតែចូលរួមចំណែកថែរក្សាការពារបូរណភាពទឹកដីរបស់ជាតិយើងអោយនៅគង់វង្ស និង ត្រូវខិតខំធ្វើឲ្យមានការរីកចំរើន។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1