Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនៈមួយបានលើកឡើងថា “គ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំទូន្មាន” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ទស្សនៈមួយបានលើកឡើងថា “គ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំទូន្មាន” ។ ចូរស្រាយបញ្ជាក់ មតិខាងលើនេះ ។

សេចកី្តអធិប្បាយ

អក្សរសិល្ប៍ជាកំរងអត្ថបទ ដែលកវីនិពន្ធបានតាក់តែងឡើងមានជាពាក្យរាយ និងជាពាក្យកាព្យ ព្រម ទាំងបានលើកយកពីបញ្ហាមនុស្សក្នុងសង្គមកាលនីមួយៗ មកចោទនិងបង្ហាញ រួចធើ្វការដោះស្រាយទៅតាម គំនិតរបស់ខ្លួន ។ ហេតុនេះបានជាគេចាត់ទុកគ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំទូន្មាន ។

តើមតិខាងលើបានអប់រំទូន្មានដូចម្តេចខ្លះ ?

ដើម្បីជាជំនួយក្នុងការធ្វើដំណោះស្រាយបញ្ហាខាងលើឲបានសីជុំរៅត្រូវយល់ន័យ “ អក្សរសិល្្ប៍ “ និង “ ការអប់រំទូន្មាន” ជាមុនសិន។ អក្សរសិល្ប៍ជាវិជ្ជាស្យង់ ដែលចោទនឹងដោះស្រាយបញ្ហាមនុស្សដោយសិល្ប៍វិធី ទៅតាមសង្គមនីមួយៗ (របស់កេងវ៉ាន់សាក់) ។ រឺអែ ការអប់រំទូន្មានគឺការនែនាំប្រដៅមនុស្សឲអនុវត្តផ្លូវល្អ ។ អក្សរសិល្ប៍គ្រប់ប្រភេទោះរឿងព្រេងក្តី បុរាណក្តី ទំនើបកី្ត ពុំមែនគ្រាន់តែសំរាប់ការអានកំសាន្ត បណ្តែតអារម្មណ៍ រឺ កំដរ កែអផ្សុកប៉ុណ្ណោះទេ ។ តែវាមានតួនាទីសំរាប់អប់រំទូន្មានផ្តល់បទពិសោធជាច្រើន ដល់អ្នកអាន អ្នកស្តាប់ផងដែរ ។ ម្យ៉ាងទៀតកាលណាគេអានរឿង គេស្តាប់រឿង រមែងតែងតែមានអារម្មណ៍ ប្លែកៗ ទៅតាមចលនារឿង នៃសកម្មភាពតួអង្គនីមួយៗ ។

ក្នុងរឿងព្រេងប្រជាប្រិយ ដូចជារឿងចចកអប់រំមនុស្សពីរពួក គឺពួកអាងកំលាំង និងអំណាចរំលោភជិះ ជាន់គេ ។ ពួកកំពឹសនៅពេលគ្រោះមរណះមកដល់គេមិនបណ្តោយខ្លួនទៅតាមយថាកម្មឡើយ ដោយអស់ សង្ឃឹមនោះទេ។ គឺត្រូវប្រើប្រាជ្ញាដើម្បីរំដោះខ្លួន ។ ត្រីក្រាញ់គំរូតស៊ូអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដើម្បីបុព្វ ហេតុជីវិតសមូហភាព ។ នេះជាមេរៀនជីវិតសំរាប់អ្នកទន់ខ្សោយ ។ ចំពោះអ្នកខ្លាំងពូកែត្រូវចៀសវាងការជិះ ជាន់គេ ព្រោះជាហេតុនាំមកនូវការគ្រោះថ្នាក់ដូចពួកចចក ។ រឿងធនញ្ជ័យបានអប់រំនែនាំសេដី្ឋកុំឲជិះជាន់ កេងប្រវញ្ច័គេ ។ ចំពោះនាមឺនមន្រ្តីកុំឲមើលងាយប្រជាជនក្រខ្សត់ ។ ចំនែកប្រជាកសិករបានអប់រំឲហ៊ានតស៊ូ រើបំរាស់ ។ ជាពិសេសបានអប់រំនែនាំអ្នកដឹកនាំប្រទេសឲដឹងថាកំលាំងការពារ និងការសាងប្រទេសគឺប្រជាជន ។ ដូច្នេះក្នុងអក្សសិល្ប៍ប្រជាប្រិយ៍ បានអប់រំបង្ហាញឲឃើញពីការជិះជាន់ កេងប្រវញ្ចពីអ្នកមានអំណាច មកលើ អ្នកទន់ខ្សោយ និងបង្ហាញពីកំលាំងប្រជាជនជាកំលាំងដ៏រឹងមាំរបស់ប្រទេសជាតិ ។

រឿងបុរាណក៏បានផ្តល់មេរៀនល្អៗសំរាប់យើងរៀនសូត្រតាមដែរ ។ ដូចជារឿងមាយើង គឺចៅមាណព បានធ្វើតាមពាក្យរបស់ប្រពន្ធគ្រប់លក្ខណ៍នាំឲមានឋានះជាមាយើង ព្រោះខ្មែរឲតំលៃថា “សំណាបយោងដី ស្រ្តីយោងប្រុស“ ចំណែកច្បាប់ផ្សេងៗបានអប់រំ គ្រប់ផ្នែកតាំងពីសីលធម៌ រស់នៅ ទាំងពីពលកម្ម ដូចច្បាប់កេរ កាលថី្មរបស់ក្រមង៉ុយបានពោលថា “កុំដេកចាំសំណាង កុំកេ្អងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲគ្រប់“ ។ ដូចនេះក្នុងអក្សរសិល្ប៍បុរាណបានអប់រំបង្ហាញពីតំលៃរបស់នារី ព្រមទាំង អប់រំបណ្តុះស្មារតី ខិតខំរក ខំរៀន កុំឲដេកចំាព្រេងវាសនា ។

រីអែរឿងទំនើប មានរឿងសឹមអ្នកបរឡាន បានអប់រំយើងឲឃើញពីទុក្ខវេទនារបស់កម្មករមកពីនាយទុនកេងប្រវញ្ច គឺមិនមែនមកពីព្រេងវាសនាទេ ។ ថែមទាំងបានអប់រំបំផុសកម្មករ កសិករឲយល់ដឹងតំលៃនៃ វិជ្ជាដោយឲកម្មករខិតខំរៀនសូត្រនៅពេលទំនេរ និងបានបង្កើតសមាគមសហជីព ។ ចំណែករឿងកុលាបបៃ លិន បានអប់រំមនុស្សឲមានចិត្ត អំណត់តស៊ូព្យាយាមធ្វើអំពើល្អ ព្រមទាំងបានបង្ហាញពីសេចកី្តសេ្នហាគ្មាន បែងចែកវណ្ណះហើយនិងអ្នកសាងបុណ្យបានបុណ្យ អ្នកសាងបាបបានបាប ។ ដូច្នេះអក្សរសិល្ប៍ទំនើបក៏បាន អប់រំយើង ឲស្រលាញ់ចំនេះដឹង កុំជឿលើអបីជំនឿ ថែមទាំងឲមានចិត្តតស៊ូក្នុងជីវិតទៀតផង ។

​ សរុបសេចក្តីមកការអប់រំក្នុងអក្សរសិល្ប៍ បានបង្ហាញយើងឲឃើញនូវអំពើអាក្រក់ និងអំពើល្អ ។ មួយចំ ណែកទៀតអប់រំឲយើងស្អប់និងចៀសវាង ជឿលើអបីយជំនឿ ព្រមទាំងឲខិតខំរៀនសូត្រ ។

តាមការបកស្រាយខាងលើមកបង្ហាញឲឃើញថា អក្សរសិល្ប៍ជាមធ្យោបាយក្នុងការអប់រំទូន្មានល្អៗ ទាំងអស់តាំងពីអក្សរសិល្ប៍ប្រជាប្រិយ បុរាណ និងទំនើប ។ ព្រមទាំងបង្ហាញនូវអត្ថប្រយោជន៍ល្អ ជាបទពិសោធក្នុងជីវិតទៀតផង ។ ដូចនេះយើងជាកុលបុត្រកុលធីតា ត្រូវខិតខំស្រង់យកបទពិសោធល្អក្នុង អក្សរសិល្ប៍ទុកជាផ្លូវសំរាបអនុវត្ត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1