ទស្សនៈមួយបានលើកឡើងថា «ការទទួលយកពាក្យសត្យរបស់នាងកៃកេសី ជាពលិកម្មដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះរាម» ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រធាន៖ ទស្សនៈមួយបានលើកឡើងថា «ការទទួលយកពាក្យសត្យរបស់នាងកៃកេសី ជាពលិកម្មដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះរាម» ។ ចូរពន្យល់ដោយរកឧទាហរណ៍ក្នុងរឿងរាមកេរ្ត៍មកបញ្ជាក់ ។
សេចក្តីអធិប្បាយ
ក្នុងរឿងរាមកេរ្តិំ៍ខ្មែរបានបង្ហាញពីទំនាស់ដ៏តឹងតែងមួយនៅដើមខ្សែនៃរឿងរវាងនាងកៃកេសីនិងព្រះបាទទសរថតម្រូវឲ្យគោរពពាក្យសត្យគឺឲ្យព្រះភិរុតជាកូនប្អូនសោយរាជ្យមុនព្រះភិរុតជាកូនប្អូនសោយរាជ្យមុនព្រះរាមជាកូនច្បងដែលផ្ទុយពីប្រពៃណីក្សត្រ ។ ទីបំផុតព្រះរាមក៏សម្រេចចិត្តយាងចេញពីនគរចំនួយដប់បួនឆ្នាំទៅបួសក្នុងព្រៃតាមសំណូមពរនាងកៃកេសី ដើម្បីបញ្ចាប់ទំនាស់ ។ ដោយមើលឃើញពីឥរិយាបថព្រះរាមដូចខាងលើនេះហើយទើបមានទស្សនៈមួយលើកឡើងថា « ការទទួលយកពាក្យសត្យរបស់នាងកៃកេសី ជាពលិកម្មដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះរាម » ។
តើពលិកម្មន៉ស្ថិតនៅលើចំណុចណាខ្លះ ?
ដើម្បីជាគុណប្រយោជន៍ដល់ការបកស្រាយគំនិតប្រធានខាងលើនេះឲ្យកាន់តែក្បោះក្បាយថែមទៀតយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន ។ ពាក្យសត្យ នៅពេលនេះគឺសំដៅទៅលើពាក្យសន្យា ឬពាក្យពិតតដែលគេបានប្រកាសរួចហើយអំពីគោលបំណងណាមួយរបស់ខ្លួននៅចំណពោះមុនវត្ថុសសក្តិសិទ្ធិឬទីអារាមណាមួយ ។ រីឯ ពលិកម្ម មានន័យថាជាការបូជាឬជាមួតការលះបង់ទាំងកាយទាំងចិត្តទាំងអាយុជីវីត ដើម្បីបុព្វហេតុអ្វីមួយដែលជាប្រយោជន៍ក្នុងគ្រួសារឬសង្គមជាតិក្តី ។ ចំណែកពាក្យ ឧត្តុង្គឧត្តម ជាភាពប្រសើររុងរឿងថ្លៃថ្លាដែលពុំអាចកាត់ថ្លៃបាន ។ ដូចនេះតាមគំនិតប្រធនខាងលើមានន័យថា ការទទួលយកពាក្យសន្យារបស់នាងកៃកេសីក្នុងការចាកចេញពីនគរចំនួនដប់បួនឆ្នាំគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះរាមក្នុងរឿងរាមកេរ្តិ៍ខ្មែរ ។
ជាការពិតណាស់បើគេធ្វើការសិក្សាទៅលើផ្ទៃរឿងទាំងមូលប្រាកដជាបានឃើញថានៅដើមខ្សែនៃរឿងនេះមានបញ្ហាទំនាស់ក្នុងរាជវង្សបានសន្យាជាមួយនាងកៃកេសីថានិងឲ្យព្រះភិរុតជាបុត្ររបស់នាងឡើងសោយរាជ្យ បើច្បាំងឈ្នះព្រះអាទិត្យសុរិយាស្តេចបានប្តេជ្ញាពាក្យសត្យនិងអញខ្ញុំហោង ។ ថានូវឲ្យរាជ្យបុត្រព្រះភិរុតគ្រងសោយរាជ្យសម្បត្តិស្នងព្រះបាទសម្តេចរាជា ។ ឥឡូវខ្វែឲ្យព្រះរាមា យល់ឥតសត្យពុំទៀតមាននៅព្រះអ្ងគ » បើតាមសន្យានេះបានធ្វើឡើងយ៉ាងដាក់ច្បាស់ពុំអាចប្រកែកបានឡើយ ។ ប៉ុន្តែពេលេនេះព្រះបាទទសរថបែរជាមានព្រះទ័យប្រែប្រួលដោយទ្រង់សព្វព្រះទ័យនឹងសមត្ថភាពរបស់ព្រះរាមរហូតមានគំនិតចង់ឲ្យព្រះរាមសោយរាជ្យទៅវិញព្រោះម្យ៉ាងព្រះរាមជាកូនច្បង ហើយម្យ៉ាងទៀតក៏មានឬទ្ធីនុភាពពូកែទៀតផង ។ ដូចជាកវីបានបញ្ជាក់ថា «ដងនោះញរះបាទក្សត្រា ទសរថរាជា មហាបរមចក្រពត្តិ » ។ ស្តេចជំនុំនូវរាជបរិសទ្យនូវបង្វែររាជ្យសម្បត្តិគឺស្វេតឆ័ត្រសោភា ។ ឲ្យព្រះរាមរាជបុត្រច្បង សេពសោយរាជ្យគ្រងពិភពស្នងព្រះបិតា ។ បើគិតតាមប្រពៃណីក្សត្រ ដែលមានតវង្សតាំងពីដើមរៀងមកចំពោះរាជ្យបល្ល័ង្គនេះតម្រូវឲ្យក្សត្រច្បងឡើងគ្រងរាជ្យមុនក្សត្រប្អូន ។ ប៉ុន្តែពេលនេះបើសិនជាព្រះបាទទសរថគោរពតាមពាក្យសត្យឬពាក្យសន្យាព្រះអង្គត្រូវប្រគល់រាជបល្ល័ង្គឲ្យព្រះភិរុត ។ ទំនាស់នេះជាបញ្ងាដ៏សំខាន់មួយនិងជាសម្ពាធដក់ជាប់ក្នុងព្រះទ័យរបស់ព្រះបាទតសរថ គឹពិតជាពិបាកសម្រេចព្រះទ័យខ្លំាងណាស់ ព្រោះបាត់ដៃក៏សាច់ខ្នងដៃក៏សាច់សុទ្ធតែជារាជបុត្រដូចគ្នា ។ ស្ថិតក្នុងភាពចម្រូងចម្រាសបែបនេះព្រះអង្គក៏ចង់បែងចែកនគរជាពីរទៀតមួយទុកឲ្យព្រះរាមគ្រងរាជ្យ ស្របទៅតាមប្រពៃណីក្សត្រ មួយទៀតទុកឲ្យព្រះភិរុតគ្រងរាជ្យតាមពាក្យសត្យ ។ តែដំណោះស្រាយបែបនេះក៏ត្រូវបានបរាជ័យគឺមិនស្របតាមបំណងនាងកៃកេសីឡើយនាងនៅតែមានៈទាមទារយ៉ាងទូចឲ្យព្រះភិរុតឡើងគ្រងរាជ្យតាមពាក្យកសត្យដដែល ដោយគ្មានការបែងចែកនគរជាពីរនោះទេ ។ហេតុផលនេះហើយដែលនាំឲ្យនាងកៃកេសីព្យាយាមស្នើរសុំព្រះអង្គម្តងហើយម្តងទៀតរហូតធ្វើឲ្យព្រះបាទទសរថទ័លច្រកពុំមានយោបល់អ្វីក្រៅពីការយំសោកសន្លប់ប្រះប្រាណក្នុងថ្លើមបីរូហាន អ្នកដុតបង្គអគ្គី » ។ទំនាស់ខាងនេះពីតជាមានឥទ្ធិពលខ្លាំង ហាក់ដូចជាគំនាបមួយដ៏សែនធ្ងន់បានសង្គត់ទៅលើព្រះទ័យព្រះរាមគឺត្រូវទទួលយកទាំងសញ្ចេតនាផង និងវិចារណៈផង ។ មានន័យថាបើគិតសញ្ចេតនាគឹត្រូវគិតដល់លសាចឈាមបងប្អូន តែបើគិតពីវិចារណៈត្រូវគិតដល់ច្បាប់ក្នុងព្រះនគរគឺព្រះរាជាត្រូវគោរព ។ការសម្រេចព្រះទ័យជាចុងក្រោយរបស់ព្រះរាម គឹការទទួលយកពាក្យសត្យរបស់បិតាដោយបន្ថែមពាក្យ មិនបសត្យរបស់នាងកៃកេសីដែលតម្រូវឲ្យព្រះរាមយាងចេញពីនគរចំនួនដប់បួនឆ្នាំទុករាជ្យបល្ល័ង្គឲ្យព្រះភិរុតគ្រងរាជ្យ ។ ពលិកម្មនេះជាពលិកម្មដ៏កម្រដែលបុគ្គលគ្រប់រូបស្ទើរតែពុំមានបុគ្គលណាមួយហ៊ានសម្រេចចិត្តបែបនេះណាស់ព្រោះខ្មែរយើងតែងតែមានពាក្យទូន្មានក្នុងន័យប្រៀបធៀបថា «មនុស្សនិងប្រាក់យក្សនិងសាច់ស្តេចនិងរាជ្យ» ។ ប៉ុន្តែព្រះរាមបែរជាបោះបង់ឥតស្តាយស្រណោះនូវឱកាសដ៏ល្អនេះទៅវិញ ។ នេះសបញ្ជាក់ថា ព្រះរាមពីតជាហ៊ានធ្វើពលិកម្មមួយដ៏ធំមួយ មិនមែនដើម្បីខ្លួនឯងទេ គឺដើម្បីប្រយោជន៍គ្រួសារនិងសង្គម ។ ជាការពិតក្នុងលោកយើងនេះគ្មានទំនាស់ណាមួយដែលគ្មានមធ្យោបាយដើម្បីដោះស្រាយនោះទេ វៀរលែងតែគូទំនាស់ទាំងសងខាងពុំបានធ្វើសម្បទានរវាងគ្នានិងគ្នាប៉ុណ្ណោះ ។ យ៉ាងណាមិញចំពោះព្រះរាមដែលបានធ្វើផសម្បទានបែបនេះពិតជាដំណោះស្រាយប្រកបដោយកតញ្ញូចំពោះអ្នកមានគុណ ក្នុងនាមជាកូនល្អដែលបានចេញមុខទទួលខុសត្រូវរឿងអតីតកាលជារបស់បិតាទ្រង់មកស្រាយប្រកបដោយសន្តិវិធីនាំមកសុភមង្គលក្នុងគ្រួសារ ។ ម្យ៉ាងទៀតទង្វើនេះក៏ជាគុណធម៌របស់ព្រះអង្គចំពោះព្រះអនុជក្នុងនាមជាម្ចាស់បងដែលហ៊ានលះបង់ដើម្បីប្អូន គឺអ្វីៗដែលល្អគ្រប់យ៉ាងក្នុងលោកមិនមែនសុទ្ធតែជារបស់បងនោះទេ បងក៏អាចលះបង់ដើម្បីប្អូនបានឃើញពីសន្តានចិត្តបង ។ ទន្ទឹមនឹងនេះការលះបង់របស់ព្រះរាមកក៏ជាគុណធម៌របស់មេដឹកនាំគឺហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ប្រជារាស្រ្តទូទាំងនគរ ។ ដោយហេតុថាបើសិនជាព្រះរាមមិនទទួលយកពាក្យសត្យខាងលើនេះទេសង្គ្រាមបង្ហូរឈាមនឹងកើតឡើងរវាងអ្នកគាំទ្រខាងព្រះអង្គនិងអ្នកគាំទ្រខាងព្រះនាងកៃកេសីជាមិនខាន ។ទន្ទឹមនឹងនេះអ្នកបរាជ័យប្រាកដជាប្រជារាស្រ្តព្រោះរាស្រ្តត្រូវគេកេណ្ឌយកទៅធ្វើជាទ័ពចម្បាំងគ្នាដើម្បីការពារអំណាចរបស់បុគ្គលតែប៉ុណ្ណោះ ហើយអំណាចនេះបានកើតឡើងដោយការសាងឈាមនិងទឹកភ្នែកប្រជារាស្ត្រពីតជាគ្មានតម្លៃឡើយ ។ មានន័យថាព្រះអង្គចង់ឃើញនគរមានសន្តិភាពប្រជារាស្រ្តសុខសប្បាយ ។ គេអាចនិយាយដោយខ្លីថាការស្រាយបញ្ហាដូចខាងលើនេះជាវិធីសាស្រ្តដ៏ល្អបំផុតវដែលនាំមកនូវបរិយាកាសល្អទាំងក្នុងគ្រួសារ និងទាំងក្នុងសង្គម ។ដោយសារតែការសម្រេចព្រះទ័យត្រួវបែបនេះហើយ ទើបពេលយាងចេញពីនគរនៅតាមផ្លូវព្រះអង្គទតឃើញធម្មជាតិមានការប្រែប្រួលហាក់ដូចជាស្វាគមន៍គឺព្រឈើកំពុងតែឆេះដោយសារកម្រៅព្រះអាទ្យក៏ប្រែជាមានសភាពមនោរម្យហើយបរិយាកាសនៅជើងភ្នំក៏ប្រែប្រួលគឹអូនខ្លាទៅបៅមេប្រើសរីឯកូនប្រើសទទៅបៅមេខ្លាវិញជាបរិយាកាសនាំមកសន្តិភាព ។ មួយវិញទៀត មដោយសារតែការទទួលយកពាក្យសត្យនេះហើយបានប្រែក្លាយជាគុណសម្បត្តិមួយទៀតរបស់ព្រះអង្គគឹព្រះអនុជទ្រង់កាន់តែមានព្រះទ័យគោរពស្រឡាញ់សូម្បីតែព្រះអង្គបដិសេដគឹនៅតែរក្សាគោលជំហរទ្រង់បន្តទៅទៀតការប្រកាន់ពាក្យសត្យ ។ ជំហរបែបនេះពិតជាសមស្រប ព្រោះខ្មែរយើងតែងនិយមឲ្យតម្លៃទៅលើ «មនុស្សយកសំដីម ដំរីយកភ្លុក » ។ ហេតុនេះហើយបានជាព្រះអង្គគ្រាន់តែប្រទានព្រះសុពណ៌បាទ ដើម្បីទុកជានិមិត្តរូបនៃការសោយរាជ្យដល់ព្រះភិរុតតែប៉ុណ្ណោះ ។
សរុបសេចក្តីមកភស្តុតាងខាងលើនេះហើយដែលបញ្ជាក់ថាការទទួលយកពាក្យសត្យរបស់នាងកៃកេសី ពិតជាបង្ហាញឲ្យឃើញថាព្រះរាមមានការលះបង់ខ្ពស់ពិតប្រាកដមែនគឺអ្វីៗដើម្បីប្រយោជន៍រួមឬប្រយោជន៍ជាតិ ។
ឆ្លងតាមការបកស្រាយដូចខាងលើនេះបានបង្ហាញឲ្យឃើញថា ទស្សនៈប្រធានមានអត្ថន័យជ្រាលជ្រៅព្រោះបានអប់រំមនុស្សគ្រប់រូបឲ្យចេះលះបង់ទកាត់បន្ថយអត្តទត្ថភាពដែលខ្លួនធ្លាប់មានលលន្លងមកដើម្បីជាប្រយោជន៍ដល់សង្គមគ្រួសារនិងសង្គមជាតិ ។ ជាងនេះទៅទៀតគំនិតប្រធានក៏បានបណ្តុះស្មារតីមនុស្សធម៌គុណធម៌សប្បុរសធម៌ដល់អ្នកសិក្សាអ្នកអានឲ្យចេះលះបង់អ្វីៗដើម្បីជាប្រយោជន៍រួមគឺឯកភាពគ្នាសាមគ្គីគ្នា មិនគិតតែពីលោភលន់ ដណ្តើមអំណាចគ្នា មិនចេះឈប់ឈរដោយសារតែផលប្រយោជន៍ខ្លួន បែរជាក្បត់ពាក្យសន្យាដែលបានសច្ចានោះឡើយ ។