Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនៈមួយចែងថា ”ប្រជាធិបតេយ្យជាគន្លឹះសំខាន់នាំមកនូវសុខដុមក្នុងសង្គមជាតិ” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ទស្សនៈមួយចែងថា ”ប្រជាធិបតេយ្យជាគន្លឹះសំខាន់នាំមកនូវសុខដុមក្នុងសង្គមជាតិ” ។ ចូរអ្នកធ្វើការបកស្រាយទស្សនៈនេះ ដោយលើកយកអក្សរសិល្ប៍ពុទ្ធនិយម ព្រាហ្មណ៍និយម និងខេមរនិយមមកឆ្លុះបញ្ចាំងឱ្យបានក្បោះក្បាយ ។

សេចក្តីអធិប្បាយ

ការគ្រប់គ្រងសង្គមជាតិមួយ ដោយគោរពតាមឆន្ទៈរាស្ត្រជាធំ គឺជាប្រការសំខាន់ និងចាំបាច់បំផុតសម្រាប់អ្នកដឹកនាំព្រោះវាបានធ្វើឱ្យសង្គមជាតិនោះឈានទៅរកសេចក្តីសុខ និងអភិវឌ្ឍយ៉ាងឆាប់រហ័សទៀតផង ។ ដោយបានទទួលស្គាល់ការពិត និងមើលឃើញពីរបៀបដឹកនាំឆ្ពោះទៅរកភាពជោគជ័យ ដូចខាងលើនេះហើយ ទើបមានទស្សនៈមួយចែងថា “ ប្រជាធិបតេយ្យ ជាគន្លឹះសំខាន់នាំមកនូវសុខដុមក្នុងសង្គមជាតិ” ។

តើប្រជាធិបតេយ្យ ជាគន្លឹះសំខាន់យ៉ាងណាខ្លះ ?

ដើម្បីជាជំនួយ ដល់ការបកស្រាយគំនិតប្រធានខាងលើនេះយើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន ។ “ ប្រជាធិបតេយ្យ” គឺជាភាពនៃប្រទេសដែលមានប្រជារាស្តជាអធិបតី ឬជាប្រទេសដែលមានប្រជាជនជាធំក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួន ។ រីឯ គន្លឹះសំខាន់ ជាគន្លឹះ ឬជាវិធីចម្បងឬមួយជាមធ្យោបាយសំខាន់ ដែលមិនអាចខ្វះបានឡើយ ។ ចំណែក ” សុខដុម ” សំដៅទៅលើសេចក្តីសុខក្រៃលែង ពុំមានម្លោះហ្មងណាមួយកើតឡើងទេ គឺជាសេចក្តីរីករាយសប្បាយដោយការរស់នៅមូលគ្នាជាសុខស្រួល ។ តាមទស្សនៈខាងលើមានន័យថា ការគោរពតាមឆន្ទៈរាស្ត្រ ឬការប្រកាន់យកមតិរាស្ត្រភាគច្រើនជាធំជាវិធីដ៏សំខាន់មួយ ដែលនាំទៅរកក្តីសុខសាន្តក្នុងសង្គមជាតិ ។

ជាការពិតក្នុងរបបគ្រប់គ្រងនីមួយៗ រមែងមានរបៀបដឹកនាំ និងគ្រប់គ្រងស្របទៅតាមគោលមាគ៌ាណាមួយដែលនាំឱ្យសង្គមរីកចម្រើន ។ រីឯការដឹកនាំ ដោយផ្អែកតាមគោលការណ៍ប្រជាធិតេយ្យ ក៏ជាគោលមាគ៌ាមួយប្រកបទៅដោយភាពជោគជ័យដែរ គឺបានដឹកនាំសង្គមជាតិឱ្យឆ្ពោះទៅរកភាពសុខដុម ។ ដោយហេតុថា ប្រជាធិបតេយ្យ គឺជាបំណងប្រាថ្នារបស់ប្រជារាស្រ្តគ្រប់រូប ហើយជាក្តីសង្ឃឹមរបស់ពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីការគោរពច្បាប់ គោរពសិទ្ធិមនុស្ស ។ មិនតែប៉ុណ្ណោះការប្រកាន់បានលទ្ធិប្រជាធិបតេយ្យនាំឱ្យមានតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អក្នុងសង្គម។ ជាពិសេសនាំមកនូវយុត្តិធម៌គ្មានអំពើពុករលួយហើយក៏បានឆ្លុះបញ្ចាំងពីគុណធម៌របស់អ្នកដឹកនាំចំពោះរាស្ត្រក្នុងន័យធ្វើឱ្យពលរដ្ឋរស់ប្រកបដោយសុទិដ្ឋិនិយមព្រមទាំងបង្កើនឆន្ទៈប្រជារាស្ត្រឱ្យមានឋាមពលក្នុងការគាំទ្រសង្គមគ្រប់ស្ថានភាព ព្រោះពុំមែនជាការដឹកនាំផ្តាច់ការ ។

យ៉ាងណាមិញ តាមរយៈចលនាអក្សរសិល្ប៍ពុទ្ធនិយមក៏បានបង្ហាញឱ្យឃើញពីការគ្រប់គ្រងសង្គម តាមបែបប្រជាធិបតេយ្យដែរ ។ ដូចចាក្នុងរឿងព្រះវេស្សន្តរ ព្រះបាទស្រីសញ្ជ័យ នៅចំពោះមុខប្រជារាស្រ្តដែលបានទទួលយកសំណូមពររបស់ពួកអ្នកស្រកស្រីពិរាស្ត្របានសុំឱ្យព្រះអង្គបំបរព្រះវេស្សន្តរជារាជបុត្រទ្រង់ឱ្យចាកចេញពីនគរដើម្បីជាការថ្កោលទោសព្រោះព្រះវេស្សន្តរបានដាក់ទានដំរីមង្គល ឬបច្ច័យនាគេន្ទ្រឱ្យទៅពួកព្រាហ្មណ៍នៅកលិង្គរាស្ត្រ ។ មូលហេតុនេះ ដោយសារតែពួកគេយល់ថាដំរីបច្ច័យនាគេន្រ្ទជាសម្បត្តិព្រះនគរតំណាងឱ្យភាពសម្បូរសប្បាយ ហើយបើព្រះវេស្សន្តរដាក់ទានឱ្យប្រជារាស្ត្រនៃស្រកដទៃនឹងធ្វើឱ្យនគររបស់ខ្លួន ជួបប្រទះគ្រោះទុរភិក្សជាជាមិនខាន ។ យ៉ាងនេះហើយ ទើបពួកគេតម្រូវឱ្យព្រះបាទស្រីសញ្ជ័យទទួលខុសត្រូវទៅលើជោគវាសនានគរ ហើយបើសិនជាព្រះវេស្សន្តរមិនយាងចេញពីនគរនោះ នឹងកើតសង្គ្រាមជាមិនខាន ។ ដោយស្ថិតក្នុងស្ថានភាពបែបនេះហើយ ទើបព្រះអង្គឈ្វេងយល់ថា ត្រូវតែគោរពតាមមតិរាស្ត្រនោះនគរនឹងបានសុខសាន្ត ។ យ៉ាងនេះហើយ បានជាព្រះអង្គក៏សម្រេចព្រះទ័យឱ្យព្រះវេស្សន្តរយាងចូលព្រៃសាងផ្នួស តាមបំណងប្រាថ្នារបស់អ្នកស្រកស្រីពិរាស្ត្រខាងលើនេះ ។ ដំណោះស្រាយបែបនេះ ព្រះអង្គមានឈ្មោះថា ជាក្សត្រដែលមានគុណ ឬប្រកាន់ទសពិធរាជធម៌ ដែលនាំឱ្យនគរមានសុខសន្តិភាព ឬសុខដុមគឺទ្រង់គោរពតាមឆន្ទៈរាស្ត្រពិតប្រាកដ ។ បើសិន ព្រះអង្គបានប្រកាស ឬពន្យល់ដល់អ្នកស្រីពិរាស្តជាមុនប្រហែលជាពុំមានបញ្ហាដូចខាងលើនេះ កើតឡើងឡើយ ។ នេះក៏ទ្រង់ពុំបានគោរពមតិប្រជាធិបតេយ្យដែរ។ស្របជាមួយគ្នានេះ ររក្សរសិល្ប៍បែបព្រាហ្មណ៍និយម ក៏បានបង្ហាញឱ្យឃើញពីការប្រកាន់ និងគោរពប្រជាធិបតេយ្យដែលមានក្នុងរឿងរាមកេរ្តិ៍ ខ្មែរដែរ។ ក្នុងនោះមានតួអង្គព្រះរាម បើសិន ព្រះអង្គបានស្ត្រ កដឹកនាំមួយ គេត្រូវចូលរួមគ្នា រវាងវិស័យជាច្រើនទើបធ្វើឲ្យប្រទេសជាតិមានការ រីកចម្រើន ។​ កម្នុងការអភជាក្សត្រមួយអង្គ ដែលបានគិតផលប្រយោជន៍ជាធំនោះជាសិចសុខប្រជារាស្ត្រ។ មានន័យថាព្រះអង្គសុខចិត្តយាងចេញពីនគរទៅបួសក្នុងព្រៃចំនួនដប់បួនឆ្នាំ តាមសំណូមពរនាកែកសីដោយទុករាជ្យបល្ល័ង្ក ឱ្យព្រះភិរុតឡើងគ្រងរាជ្យទៅតាមពាក្យសត្យ។ ដោយយោងទៅតាមប្រពៃណ៏ក្សត្រ ព្រះរាមមានសិទ្ធិគ្រប់គ្រាន់ក្នុងការសោយរាជ្យ ប៉ុន្តែទ្រង់បែរជាទុករាជ្យឱ្យព្រះអនុជទៅវិញ។ បើសិនជាទ្រង់ជំទាស់នោះសង្គ្រាមនឹងកើតឡើងជាមិនខាន គឺរវាងកងទ័ពដែលគាំទ្រព្រះអង្គ និងកងទ័ពដែលគាំទ្រខាងនាងកៃកេសី ហើយអ្នកបាត់បង់ជីវិត គឺប្រជារាស្ត្រ។ ដូចនេះ អំណាចដែលសាងដោយឈាមនិងទឹកភ្នែក ប្រជារាស្រ្តពិតជាពុំមានតម្លៃឡើយ ព្រោះប្រជារាស្ត្រមិនចង់បានសង្គ្រាមបង្ហូរឈាមទេ គឺចង់បានសន្តិភាព ។ យ៉ាងនេះរាស្រ្ដ ។ ហើយព្រះរាមក៏សម្រេចចិត្តយាងចេញពីនគរ ដើម្បីបញ្ចៀស សង្គ្រាម ។ ឥរិយាបថបែបនេះ ចាត់ទុកជាការគោរពឆន្ទៈរាស្ត្រពិតៗ គឺគិតប្រយោជន៍រាស្ត្រធំជាងប្រយោជន៍បុគ្គល ដែលជាគន្លឹះសំខាន់នាំមកនូវភាពសុខសាន្ត ដល់នគរ ។ ចំណុចពិសេសនេះហើយ ដែលនាំឱ្យព្រះមានព្រះកិត្តិនាមជាបុត្រដ៏ល្អ មានកតញ្ញូចំពោះបិតា ជាម្ចាស់បងដ៏ល្អចំពោះព្រះអនុជ អ្វីៗដែលល្អនៅលើលោកនេះ បងក៏ហ៊ានធ្វើសម្បទានដល់ប្អូនដែរ និងជាអ្នកដឹកនាំល្អ ពោរពេញទៅដោយទសពិធរាជធម៌ ចំពោះរាស្រ្ដ ។

ក្រោពីនេះទៀត ក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលជាចលនាអក្សរសិល្ប៍ខេមរនិយម ក៏ឆ្លុះបានបញ្ចាំងឱ្យឃើញថា រាជរដ្ឋភិបាលចូលរួមយ៉ាងសកម្ម និងគោរពតាមបំណងប្រាថ្នារបស់ប្រជារាស្ត្រ ដែលនិយមធ្វើកសិកម្ម សម្រាប់កើត ចិញ្ចឹមជីវិត។ ក្នុងនោះមានការធ្វើនយោបាយទឹក គឺជីកស្រះអណ្តូង លើកទំនប់​ទប់អាងស្តុកទឹក ទុកសម្រាប់ធ្វើស្រែចំការ ។ គោលនយោបាយនេះ គឺជាគោលនយោបាយមួយដ៏សំខាន់ដឹកនាំរាស្ត្រឆ្ពោះទៅរកទីផ្សារការងារ និងបង្កឱកាសដល់រាស្ត្រខ្មែរភាគច្រើនបានចូលរួមអភិវឌ្ឍសង្គមជាតិទៀតផង។ ដោយសារតែរាជរដ្ឋាភិបាល បានជ្រើសរើស វិស័យកសិកម្មជាវិស័យចម្បង ទើបជំរុញឱ្យជីវភាពប្រជារាស្ត្រខ្មែរនាសម័យកាលនោះមានការរីកចម្រើនជាលំដាប់ ដូចករណ៍សមជាដើម។ មិនតែប៉ុណ្ណោះ ចំពោះការគ្រប់គ្រងវិញប្រព្រឹត្តទៅដោយមានការបោះឆ្នោតគាំទ្ររកអ្នកដឹកនាំមានគុណសម្បត្តិស្មោះត្រង់ចំពោះជាតិចំពោះប្រជារាស្ត្រ។ តួយ៉ាងសម ដោយមានសេចក្តីថ្លៃថ្នូរស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត ទើបសមត្រូវបានប្រជារាស្រ្តគាំទ្រ ជាប់ជាគណៈកម្មការកងឃុំសង្គមរាស្ត្រនិយមឬមេឃុំ។ ក្នុងស្នាដៃដដែលនេះ ក៏បានបង្ហាញពីគោលការណ៍ប្រជាធិបតេយ្យដោយមានសមាជជាតិលើកទីប្រាំបួន ក្នុងន័យវេទីការាស្ត្រនិងមន្ត្រី ដើម្បីស្តាប់សំណូមពរ និងដោះស្រាយបញ្ហាជូនរាស្ត្រ ។ បន្ថែមពីនេះទៀត សមាជជាតិក៏បានបង្ហាញការរៀបចំផែនការប្រាំឆ្នាំរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជារាស្ត្រ ដើម្បីភាពសុខសាន្ត ឬសុខដុមនៃសង្គមជាតិដោយការស្ថាបនារោងចក្រក្រដាស រោងចក្រវវវាយនភណ្ឌ ។ រោងចក្រក្តារបន្ទះ ។ ចំណែកសេវាសុខភាពប្រជាជនក៏បានស្ថាបនាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាដើម ។

ចំណែកក្នុងរឿងគ្រូបង្រៀនស្រុកស្រែវិញ ក៏បានបង្ហាញពីគោលគំនិតរបស់តួអង្គហម ដែលមាន បំណងលើកស្ទួយជីវភាពអ្នកភូមិ ដែលត្រូវមេសង្វៀនបឹងតែងតែគាបសង្កត់មកលើជិះជាន់។ តួអង្គហមមានគម្រោងកែប្រែភូមិឃុំចំនួនបួនចំណុចស្របតាមគោលការណ៍ប្រជាធិបតេយ្យ ក្នុងនោះមានវិស័យនយោបាយ ដែលត្រូវពង្រឹងសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យគឺឱ្យប្រជារាស្ត្រអ្នកស្រែចំការ មានអំណាចបោះឆ្នោតជ្រើសរើសរបៀបគ្រប់គ្រងឃុំ ភូមិរបស់ខ្លួន ។ ចំពោះ វិស័យសេដ្ឋកិច្ចក៏ត្រូវបង្កើតជាសមាគមកសិករ នៅភូមិឃុំការពារផលដំណាំពោតស្រូវស្ករ កុំឱ្យថៅកែហាងឆេង មកវាយបន្តោកយកចំណេញយ៉ាងច្រើនលើប្រជារាស្ត្រ ដោយត្រូវបង្កើតសមាគមការពារផលធម្មជាតិ ទុកសម្រាប់ប្រជារាស្ត្រគ្រប់រូប គឺមិនឱ្យមេសង្វៀនគាបសង្កត់អ្នកភូមិនោះឡើយ ។ មួយវិញទៀតផ្នែកខាងសង្គមកិច្ច គប្បីឱ្យមានសមាគមនារី សមាគមយុវជនសមាគមអ្នកស្រែចំការបង្កើតផ្ទះពេទ្យជាដើម។ ចំណែកវិស័យវប្បធម៌ ដែលជាវិស័យមួយដ៏សំខាន់នោះវិញ គេត្រូវពង្រីកនិងបង្កើតសាលារៀននៅគ្រប់ភូមិគ្រប់វត្ត ឱ្យមានចំនួនគ្រប់គ្រាន់ដើម្បីភ្លេងបានរៀនសូត្រ ។ ទន្ទឹមនឹងនេះ គេត្រូវបង្កើតសាលាសម្រាប់មនុស្សចាស់ប្រុសស្រីមិនចេះអក្សរ ដើម្បីរៀបចំដាក់កម្មវិធីសិក្សារបៀបប្រជាធិបតេយ្យពិតប្រាកដ និងបង្កើតបណ្ណាល័យទិញសៀវភៅ ឱ្យប្រជាជនខ្ចីអានជាដើម ។

សរុបសេចក្តីមក តាមអំណះអំណងខាងលើដែលមាននៅក្នុងអក្សរសិល្ប៍ពុទ្ធនិយម ព្រាហ្មណ៍និយម និងខេមរនិយម គឺពិតជាបញ្ជាក់ថាប្រជាធិបតេយ្យជាគន្លឹះដ៏សំខាន់នាំមកនូវសុខដុមក្នុងសង្គមជាតិប្រាកដមែន ។ ការប្រកាន់ប្រជាធិបតេយ្យគឺជាការរក្សាបានការគោរព ឬក៏ឱ្យតម្លៃទៅលើប្រជាជនពិតៗ ។

ឆ្លងតាមការបកស្រាយខាងលើនេះ បានបង្ហាញឱ្យឃើញថាទស្សនៈប្រធានបានឆ្លុះបញ្ចាំងពីវិធីសាស្ត្រក្នុងការស្វែងភាពសុខដុមក្នុងសង្គមជាតិ តាមរយៈការប្រកាន់ និងអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។ ទន្ទឹមនឹងនេះ ក្នុងនាមជាអ្នកសិក្សា យើងគប្បីស្វែងរកចំណេះវិជ្ជា ដើម្បីរួមគ្នាបង្កើនសមត្ថភាពក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ ទើបសង្គមជាតិយើង ក្លាយទៅជាសង្គមជាតិមួយពោរពេញទៅដោយការគោរពសិទ្ធិមនុស្ស ហើយប្រជារាស្ត្រនឹងទទួលបានសុភមង្គលពិតប្រាកដ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1