Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ទស្សនះមួយយល់ថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

តាមរយះសកម្មភាពរបស់អ្នកស្រីបូរ ទស្សនះមួយយល់ថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ” ។ ចូរពន្យល់ដោយលើក ឧទាហរណ៍ក្នុងសង្គមជាក់ស្ដែង និងក្នុងអក្សរសិល្ប៍មកបញ្ចាក់ ។

សេចក្ដីអធិប្បាយ

នៅក្នុងជីវភាពរស់ជាប្រចាំ យើងសង្កេតឃើញផងដែរថា ស្ត្រីមិនត្រឹមតែជាមេផ្ទះល្អ ភរិយាល្អ​មាតាល្អប៉ុណ្ណណោះទេ ថែមទាំង ជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលក្នុងសង្គមលើវិស័យនានា ការដឹកនាំ និងអភិវឌ្ឍជាដើម ។ ជាក់ស្ដែង តាមរយះសកម្មភាពអ្នកស្រីបូរមានទស្សនះមួយបានលើកឡើងថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ”​។ តើពុំនោលមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ ?​

ដើម្បីជាជំនួយក្នុងការពន្យល់បកស្រាវនៅទស្សនះខាងលើយើងគប្បីយល់នៅពាក្យមួយចំនួនដូចជា កម្លាំង ការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ។ កម្លាំង សំដៅទៅលើថាមពលកត្តាលីករ អំណាច ដែលជួយជំរុញនៅអ្វីមួយអោយមានចលនា ។ ការដឹកនាំ គឺដំណើរនាំផ្លូវអ្នកដែលមិនដឹងគោលដៅអោយទៅដល់គោលដៅ និងសម្រេចបានគោលដៅ ។ អភិវឌ្ឍសង្គមជាតិ ដំណើរចូលរួមអោយសង្គមជាតិមានការរីកចម្រើនលួតលាស់ទៅមុខ ។ ដូចនេះ “ស្ដ្រីជាកម្លាំងដូចមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ “ គឺមានន័យថា ស្ត្រីជាកត្តាលីករ​ឬជាអំណាចមួយដ៍សំខាន់ដែលបានរួមចំណែកក្នុងការដឹកនាំអ្នកដែលមិនដឹងពីគោលដៅអោយបានសម្រេចគោលដៅ និងជាអ្នកធ្វើអោយសង្គម មានការរីកចម្រើនលូតលាស់ទៅមុខឥតឈប់ឈរ ។

ជាក់ស្ដែងនៅក្នុងប្រវត្តិសាស្រ្ដរបស់សង្គមកម្ពុជាយើងក៍បានបង្ហាញអោយយើងឃើញផងដែរថា ស្រ្ដីពិតជាអ្នកដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញ ដឹកនាំ និងធ្វើអោយសង្គមមានការរីកចម្រើនជាលំដាប់ ។​​តួយ៉ាង ព្រះនាងឥន្រ្ទទេវី​ ជាមហេសីរបស់មហា វីរះព្រះបាទេជ័យវរ័្មនទី ៧ ហើយជាស្ដ្រីមួយដែលមានតួនាទីដ៍សំខាន់មួយរូប​មានស្នាដៃព្រះហស្ថជាច្រើន និងមានចំណេះវជ្ជាខ្ពង់ខ្ពស់ ។ ព្រះនាង ជាស្ត្រីមួយដែលទទូលបានងារជាបណ្ឌិត ជាទីប្រឹក្សា និងជាសកលវតទ្យាធិការ ដែលគ្រប់គ្រង់ដឹកនាំ សាស្រ្ដាចារ្យ​ និស្សិត​ និងបាន ចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសង្គមប្រកបដោយប្រសិទ្ធិភាពខ្ពស់​ ។ មិនតែប៉ុណ្ណោះ ព្រះនាងក៍ជាអ្នកផ្ដល់យុទ្ធសាស្រ្ដ គំនិតនយោបាយដឹកនាំដល់ព្រះបាទជ័យវរ័្មនទី ៧ លើការគ្រប់គ្រងដឹកនាំ ប្រទេសជាតិទាំងមូល ប្រកបដោយជោគជ័យបំផុត ពោលនៅក្នុងរជ្ជកាលព្រះអង្គនោះប្រទេសកម្ពុជាជាអាណាចក្រមួយដ៍រុងរឿង ដែលបណ្ដាលសាមន្តរដ្ឋជាច្រើនចំណុះ ។ ទាំងនេះ​គឺដោយសារការចូលរួមរបស់ស្ត្រី​ ដែលធ្វើអោយយើងឃើញច្បាស់ថា ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ។ បន្ថែមលើនេះ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នស្រ្តីជាអ្នកដើរតួនាទីសំខាន់នៅក្នុងវិស័យ នយោបាយ សង្គមកិច្ច វិស័យរដ្ឋបាល​និងវិស័យជាច្រើនទៀត ។ ស្ត្រីជាអ្នកគ្រប់គ្រងផ្ទះសំបែងចិញ្ចឹមបីបាច់ថែរក្សាកូន ប្ដី ផ្គត់ផ្គង់ ជម្រុញគ្រួសារ អប់រំកូនចៅអោយក្លាយជាមនុស្សល្អ កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពលករដ៍​ជំនាញសម្រាប់សង្គម ។ បើយើងក្រឡេកមើលក្នុងជួររដ្ឋាភិបាលក៍ ឃើញផងដែរថាស្ត្រីជាអ្នកដើរតួនាទី ដឹកនាំ គ្រប់គ្រង ចូលរួមសកម្មភាពសង្គមយ៉ាងសកម្មជាក់ស្ដែង លោកជំទាវ ម៉ែន សំអន ជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមួយរូប​ ដែលជំទាវជានិច្ចកាលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាតាំង ពីបាតដៃទទេអោយមានការរីកចម្រើនជាបន្តបន្ទាប់រៀងមក ។​​ លោកជំទាវ​ កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន​ជាស្ត្រីឆ្នើមមួយរូប​ដែលបានជម្រុញនៅការអភិវឌ្ឍសង្គមកម្ពុជាតាមរយះ ការចូលរួមចំណែកក្នុងការចែករំលែកទៅដល់ប្រពលរដ្ឋកម្ពុជា នៅក្នុងប្រទេសកម្ពុជាទាំងមូល​ដែលញំាំងអោយទុក្ខលំបាកមួយចំណែកធំត្រូវបានកាត់បន្ថយ​ ហើយប្រែក្លាយជាមានភាពសម្បូរេសប្បាយ សុភមង្គលគ្រប់ក្រុមគ្រូសារដោយសារតែ លោកជំទាវ បានរួមចំណែកតាមរយះកាកបាទក្រហមកម្ពុជា ដែលលោកជំទាវជាប្រធានប្រតិបត្តិបា​ននិងកំពុងមានសកម្ម ដំណើរការដ៍ល្អប្រសើរ ​យ៉ាងសកម្មក្រៃលែងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក្នុងនៃធ្វើអោយសង្គមកម្ពុជាមានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងបង្កើតសុខសន្តិភាព ។ បើយើងក្រឡេកមើលនៅក្នុងអក្សរសិល្ប៍វិញ យើងក៍បានឃើញយ៉ាងច្បាស់ផងដែរថា ស្រ្ដីពិតជាកម្លាំងមួយដ៍សំខាន់ក្នុងការដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍសង្គមជាតិ ។ ជាក់ស្ដែង តាមរយះអត្ថបទសម្រង់ខាងលើ តួអង្គរអ្នកស្រីបូរ ជាស្ត្រីមួយរួម​ជាបេឡាធិការជាសមាជិកគណះកម្មការអភិវឌ្ឍភូមិ ជាគ្រូបង្រៀនអក្ខកម្មជាអ្នកអប់រំល្អ ។ ហើយអ្នកស្រីបានចូលរួមចំណែកក្នុងការកែប្រែ ភូមិអោយមានការអភិវឌ្ឍដូចជា បង្រៀនអោយស្រ្ដីក្នុងភូមិដែលមិន ចេះអក្សរអាចសរសេរ និងអានបាន ដឹកនាំ និងជំរុញប្រជាពលរដ្ឋក្នុងភូមិធ្វើផ្លូវថ្នល់​និងបានធ្វើអោយប្រជាពលរដ្ឋ ក្នុងភូមិមានជីវភាពធូរធារ យល់ដឹងពីសិទ្ធិតួនាទីរបស់ខ្លួន មិនតែប៉ុណ្ណោះទេ តាមរយះអ្នកស្រីបូរទៀតសោតបានកែប្រែផ្លូវក្នុងភូមិ ពីក្រហេងក្រហូងទៅជាធំទូលាយ ក្រាលគ្រួសក្រហមល្អស្អាត​ ជាពិសេសទៅទៀតនោះ ប្រុសនៅក្នុងភូមិបានយល់ពី តម្លៃរបស់ស្ត្រី ជាមេផ្ទះដ៍ចំណាន ជាអ្នកដឹកនាំ និងជាអ្នកធ្វើអោយសង្គមជាតិអភិវឌ្ឍ ។ នេះបញ្ចាក់អោយឃើញថា ស្រ្តីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពអភិវឌ្ឍសង្គមជាតិ ។ មួយវិញទៀត យើងក្រឡេកមើលវណ្ណកម្ម របស់លោក ទី ជីហូត រៀង “ តេជោយ៉ត “ ក៍អាចបង្ហាញអោយឃើញផងដែរថា ស្រ្តីជាកម្លាំងមួយយ៉ាងសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិនោះ​​​។ ជាក់ស្ដែង តាមរយះសកម្មភាពរបស់តួអង្គជំទាវស្រែន ដែលបានជួយប្រទេសជាតិអោយផុតពីការ ល្បិចយកឈ្នះស្ដេចសម្រែដើម្បីជួយប្រទេសជាតិអោយបានសុខសន្តិភាព លែងមានការឈ្លានពានពីសំណាក់ខ្មាំងសត្រូវតទៀត ។​មួយវិញទៀត ក្នុងរឿងភូមិតិរិច្ឆាន ព្រឹត្តិការណ៍មួយនៅភូមិក្រាំងលាវនាងនី នាងប៊ី បានជួយជ្រោមជ្រែងប្ដី អ្នកភូមិរបស់ខ្លួនក្នុងការតវ៉ាទាមទារសេរីភាព ការបញ្ចុះពន្ធអាករជាមួយបារាំងសែសបានសម្រេច ដោយគ្រានោះអ្នកស្រុកលែងមានការគាប់សង្គត់ពីសំណាក់បារាំង មានសេរីភាពរួចផុតពីទុក្ខវេទនា ។​

ឆ្លងតាមការបំភ្លឺនៅខ្លឹមសារទាំងឡាយនេះយើងអាចឃើញច្បាស់ថា ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ចូលរួមចំណែកក្នុងការដឹកនាំនិងអភិវឌ្ឍសង្គមជាតិពិតប្រាកដមែនព្រោះទីណាមានការអភិវឌ្ឍរីកចម្រើន គឺមានវត្តមានស្ត្រី ។

សរុមសេចក្ដីមក “ ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ដែលចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ “ ពិតជាបានបង្កប់នូវអត្ថន័យ​ និងខ្លឹមសារយ៉ាងជា្រលជ្រៅដើម្បីអប់រំមនុស្សខ្មែរយើងគ្រប់រូបអោយយល់ ដឹងពីតម្លៃរបស់ស្ត្រី​ថាស្ត្រីជាមាតានៃពិភពលោក​ជាអ្នកដឹកនាំ​ គ្រប់គ្រង​ ស្រ្តីជាឆ្អឹងខ្នងនៃសង្គម និងជាអ្នកចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ។​ ក្នុងនាមយើងជាកូនខ្មែរមួយរូបត្រូវយល់ពីតម្លៃស្ត្រី​ ហើយចេះលើកតម្កើងស្ត្រី​​​ ផ្ដល់អាទិភាព គោរពស្រឡាញ់ស្ត្រី ដើម្បីអោយស្ត្រីកម្ពុជាមានលទ្ធភាព និងសមត្ថាភាពពេញបរិបូរដូចស្ត្រីនៅបណ្ដាប្រទេស​ឬសហគមនានាលើសកលលោក និងជាពិសេសដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជាយើងអោយមានយើងអោយមានការរីកចម្រើនលូតលាស់ទៅមុខដូចបណ្ដាប្រទេសមួយចំនួន នៅក្នុងពិភពលោកយើងនេះ ។ ម៉្យាងទៀតត្រូវជួយជំរុញ និងបង្ករលក្ខណះងាយស្រូលអោយស្ត្រីបានចូលរួមគ្រប់សកម្មភាពសង្គម ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1