មាតិកា
វគ្គសិក្សា: ជំពូកទី១៖ ស៊ីមណូស្ពែមនិងអង់ស្យូស្ពែម , ម...
ការចូលគណនី

មាតិកា

ជំពូកទី១៖ ស៊ីមណូស្ពែមនិងអង់ស្យូស្ពែម , មេរៀនទី១៖ ស៊ីមណូស្ពែម

មេរៀនអត្ថបទ

១-ប្រភេទផ្សេងៗនៃស៊ីមណូស្ពែម

ស៊ីមណូស្ពែម​ជា​រុក្ខជាតិ​មាន​គ្រាប់​ដែល​មាន​គ្មាន​សំបក​ការពារ​ពី​ខាង​ក្រៅ​ទេ​គឺ​ជា​រុក្ខជាតិ​មាន​គ្រាប់​ននល។ រុក្ខជាតិ​ស៊ីមណូស្ពែម​ជា​រុក្ខជាតិ​មាន​គ្រាប់​ទី​១​មុន​រុក្ខជាតិ​អង់ស្យូស្ពែមគឺ វា​កើត​មាន​ឡើង​នៅ​លើ​ផែនដី​នៅ​ក្នុង​ពាក់​កណ្ដាល​ស័ក​ទី​១ ក្នុង​សម័យកាល​ស៊ីលុយរ្យាង និង​ដេវ៉ូញាង តែ​វា​សម្បូរ​នៅ​ក្នុង​ពាក់​កណ្តាល​ស័ក​ទី ២ ដែល​មាន​រហូត​ដល់ ២០០០០​ប្រភេទ។ នៅ​ពេល​បច្ចុប្បន្ន​​នេះ​​មាន​រុក្ខជាតិ​ស៊ីមណូស្ពែម​ចំនួន៤ក្រុមគឺ ប្រង់  កូនីភែ  គីងកូ​ និង​ស៊ីណែតូភីត។
១.១. ប្រង់
វា​មាន​ដើម​កំណើត​តាំង​ពី​ប្រហែល ១៧៥ លាន​ឆ្នាំ​មុន ហើយ​វា​ជា​ប្រភេទ​ដែល​មាន​ច្រើន​ជាង​គេ និង​មាន​ដុះ​នៅ​តាម​តំបន់ ត្រូពិច និង​ក្បែរ​ត្រូពិច។ ដើម​របស់​​វា​មាន​លក្ខណៈ​ដូចជា​ដើម​ត្នោត​ដែល​មាន​ស្លឹក​ផ្ដុំ​គ្នា​នៅ​កំពូល​ខាង​ចុង ហើយ​វា​ផលិត​កោន ដែល​មាន​រាង​ដូច​បាល​នៅ​ពេល​ដែល​កោន​វា​ធំ។
១.២. កូនីភែ
វា​ជា​រុក្ខជាតិ​ស៊ីមណូស្ពែម​ដែល​មាន​ក្រុម​ច្រើន​ជាង​គេ ហើយ​ស្លឹក​វា​មាន​រាង​ដូច​ជា​ម្ជុល (ស្រស់) ដែល​ជា​លក្ខណៈ​ជួយ បង្ការ​ដល់​ការ​បាត់បង់​ទឹក​ធ្វើ​ឲ្យ​រុក្ខជាតិ​អាច​បន្ស៊ាំ​នឹង​អាកាស​ធាតុ​ស្ងួត​បាន​ហើយ​ជា​ទូទៅ​ស្លឹក​របស់​វា​តែង​មាន​ពណ៌​បៃតង ពេញ​មួយ​ឆ្នាំ។ ជា​ទូទៅ​វា​អាច​រស់​នៅ​បាន​ពី​២​ឆ្នាំ​ទៅ​១៤ឆ្នាំ ហើយ​​គ្រាប់​របស់​វា​ជា​អាហារ​ដ៏​សំខាន់​សម្រាប់​សត្វ​កកេរ និង​បក្សី​មួយ​ចំនួន។
១.៣. គីងកូ
វា​មាន​ដើម​កំណើត​តាំង​ពី​រាប់​រយ​លាន់​ឆ្នាំ​មុន​ម្លេះ តែ​សព្វ​ថ្ងៃ​នេះ​មាន​នៅ​សល់​តែ១​ប្រភេទ​ប៉ុណ្ណោះ ហើយ​វា​មាន​នៅ​តែ ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ជាដើម។ ជា​ធម្មតា​គេ​ដាំ​វា​នៅ​ក្នុង​សួនច្បារ ឬនៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង ព្រោះ​វា​ធន់​នឹង​កង្វក់​បរិយាកាស​បាន។
១.៤. ស៊ីណែតូភីត
វា​ជា​រុក្ខជាតិ​ដែល​ដុះ​នៅ​តាម​តំបន់​វាល​ខ្សាច់​ដែល​មាន​អាកាស​ធាតុក្តៅ និង​
ក្នុង​តំបន់​ត្រូពិច​ដែល​មាន​ភ្លៀង ហើយ​ពួក វា​មួយ​ចំនួន​ជា​ដើមឈើ ចុល្ល​ព្រឹក្ស​សម្រាប់​លំអរ និង​ខ្លះ​ទៀត​ជា​វល្លិ ហើយ​វា​អាច​រស់​បាន​ជាង​មួយ​ពាន់​ឆ្នាំ។