Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើ​ការ​បង្កើត​អាស៊ាន​មាន​បុព្វ​ហេតុ​ចំបង​អ្វីខ្លះ?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់

បុព្វ​ហេតុ​នៃ​ការ​បង្កើត​អាស៊ាន​មាន​ពីរ​ធំៗគឺ៖

  • បុព្វ​ហេតុ​សេដ្ឋ​កិច្ច
  • បុព្វ​ហេតុ​នយោបាយ

បុព្វ​ហេតុ​សេដ្ឋ​កិច្ច

  • ដំណើរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កំពុង​តែ​ធ្វើ​ដំណើរ​យ៉ាង​លឿន​ឆ្ពោះ​ទៅ​រក​មជ្ឈឹ​មបូព៌ា។
  • ប្រទេស​(អឺរ៉ុប)​គេមាន​សមាគម​សេដ្ឋកិច្ច(អឺរ៉ុប)​ដែល​ជា​រួមដ៏​សំខាន់​តាំងពិឆ្នាំ១៩៥១មក​ម្ល៉េះ។
  • ប្រមូល​ផ្កុំ​ទីផ្សារ​អាស៊ី​អគ្នេយ៍​ដើម្បី​ការ​អភិវឌ្ឍ​រួមនិង​ការប្រកួតប្រជែងលើ​ទីផ្សារ​អន្តរ​ជាតិ​ផង​ដែរ។

បុព្វ​ហេតុនយោបាយ

  • មាន​ការប្រឈម​មុខ​ដាក់​គ្នារ​វាងប្លុក​សេរី និងប្លុក​សង្គម​និយម។
  • មនោ​គមវិជ្ជាកុម្មុយនីស្តរាលដាលយ៉ាងខ្លាំងជាពិសេសនៅអាស៊ី។
  • រូប​រួម​គ្នាជាសមាគមដើម្បី​ការពារខ្លួនផង និង​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាលនៃលទ្ធិ​កុម្មុយ​នីស្ត នៅ​ក្នុង​តំបន់​ផង។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1