Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើឥទ្ធិពលឥណ្ឌា មកដល់ហ្វូណនតាមរយៈរបៀបណា ?

បានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសខ្មែរតាមរយៈ

  • ជំនួញ ៖ នៅពេលឥណ្ឌា បានធ្វើជំនួញមកដល់ប្រទេសខ្មែរ អ្នកស្រុកកខ្មែរមើលឃើញថា ពួកឥណ្ឌាមានវប្បធម៌ខ្ពស់ជាង ក៏យកតម្រាប់តាម ។​
  • សាសនា៖ នៅសតវត្សទី៣ មុនគ.សព្រះបាទអសោកមហារាជ បានបញ្ជូនបេសកទូតព្រះពុទ្ធសាសនា២អង្គ មកដែនដីសុវណ្ណភូមិ ដែលត្រូវនិងតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកព្រាហ្មណ៍សានា ក៏បានហូររចូលមកអាស៊ីអាគ្នេយ៍ផងដែរ ។
  • អន្តោប្រវេសន៍៖ គ្រោះរាំងស្ងួត, ការគាបសង្កត់, វប្បធម៌គាត់ទាបជាងគេ នោះនាំឲ្យមានការធ្វើដំណើរចាកចេញមកប្រទេសខ្មែរ ហើយក៏យកសាសនាប្រពៃណីមកជាមួយ  ។
  • ការអញ្ជើញ៖ ប្រទេសខ្មែរ បានទៅអញ្ជើញពួកព្រាហ្មណ៍ ដែលមានចំនេះដឹងមកធ្វើពិធីផ្សេងៗ​ដើម្បីឲ្យខ្លួនក្លាយទៅជាស្តេចខ្លាំងពូកែ ជាស្តេចចក្រពត្តិ ឬប្រសិទ្ធិក្នុងពិធីផ្សេងៗ ។ មួយទៀតអញ្ជើញមកធ្វើជាទីប្រឹក្សា ឬគ្រូបង្រៀន ព្រះរាជវង្សានុវង្ស និងកូនមន្រ្តីធំក្នុងព្រះនគរ ។
  • នាវាចរណ៍ៈ​អ្នកស្រុកខ្មែរ គឺជាអ្នកបើកនាវារកស៊ីពី ឥណ្ឌាមកស្រុកខ្មែរវិញ រួចទៅចិននិងត្រលប់មកខ្មែរវិញ ។​
  • ការសិក្សា៖​អ្នកស្រុកខ្មែរ ទៅសិក្សានៅឥណ្ឌា ដើម្បីយកចំណេះវិជ្ជាត្រលប់មកវិញ ដូចជាបុត្រាព្រះបាទជ័យវ៌ម្មទី៧ ព្រះនា​មតមិលិន្ទជាដើម ។
  • ការទូត៖ អ្នកស្រុកខ្មែរ បានទៅដាក់ការទូតជាមួយឥណ្ឌា ហើយឥណ្ឌាក៏បានដាក់ទូតមកវិញ ហើយក៏បានផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ។
  • ឈ្លានពាន៖ បន្ទាប់ពីមានការឈ្លានមនុស្សនៅឥណ្ឌាមួយចំនួន បានស្វែងរកកន្លែងថ្មីសម្រាប់រស់នៅដោយយកមកជាមួយនូវវប្បធម៌ ប្រពៃណីសាសនា ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1