Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអ្វីទៅហៅថា ល្បែងសី ? ចូររៀបរាប់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ល្បែងសី ជាល្បែងមួយយ៉ាង សម្រាប់មនុស្សប្រុសកម្លោះៗឬចំណាស់ៗគេលេងនៅទីវាលនាពេលថ្ងៃត្រជាក់ នៅរដូវរំហើយនៅពេលបុណ្យទានឬពេលជួបជុំកម្សាន្តសប្បាយផ្សេងៗជាដើម ។

សី មាន៣យ៉ាងគឺ៖

•សីមីលោងៈ វត្ថុដែលគេយកមក ធ្វើសីនេះគឺគេយកបន្ទោះផ្តៅឬស្សី ឬរពាត់មកចាក់ជាក្រឡាភ្នែកគ្រួច ឲ្យមានសណ្ឋានមូល ប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង ។

•សីដក់ៈ គេធ្វើដោះបន្ទោះផ្តៅ ឬរពាក់ឲ្យមានសណ្ឋានដូចសីមីលោងដែរប្លែកតែសីដក់គេធ្វើឲ្យមានទំហំ និងមានក្រឡាធំជាងសីមីលោងបន្តិច ។ សីដក់ មានរបៀបលេងស្រដៀង និងសីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើងឯសីដក់គេគះដោយកែងដៃ កែងជើង ក្បាលជង្គង់ ដោយស្មា ។

•សីពែនៈ គេធ្វើដោយស្លាបសត្វ និងស្បែកឬស្រកាត្រីគឺគេដាក់ស្បែក ឬស្រកាត្រីត្រួតគ្នា ៣.៤ ជាន់ចៀរជាសណ្ឋានមូលចោះចំកណ្តាល ជាប្រហោងហើយយកស្លាបសត្វ ៣.៥ ដែលខ្លីៗល្មមមកជ្រំឲ្យស្មើរួចស៊កគល់ស្លាបនោះក្នុងរន្ធស្បែកឬស្រកាត្រី នោះឲ្យចេញមកបន្តិចហើយបត់ទៅខាងៗចងដោយខ្សែលួសឆ្មារៗ ភ្ជាប់ទៅនិងស្បែកឬស្រកាត្រីនោះការពារមិនឲ្យរបូតរួចគេយកទៅទាត់លេងកម្សាន្ត ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1