តើអ្វីទៅជាការរៀនបែបសហការ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ការរៀនបែបសហការ
- ការរៀនបែបសហការគឺជា ការអនុវត្តនូវការបង្រៀនដែលផ្តល់ឱកាសឲ្យសិស្សរៀនរួមគ្នាជាក្រុមតូចៗ ដែលត្រូវបានគេរៀបចំជារចនាសម្ព័ន្ធ ដើម្បីឲ្យសមាជិកក្រុមសហការគ្នាធ្វើកិច្ចការឲ្យបានជោគជ័យ ។
- ការរៀនបែបសហការ គឺនាំឲ្យសិស្សធ្វើការរួមគ្នាដើម្បីរៀន និងទទួលខុសត្រូវចំពោះការសិក្សារបស់សមាជិកក្រុម ព្រមទាំងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ
- ការរៀនបែបសហការ គឹថ្នាក់រៀនជាទីកន្លែងទំនាក់ទំនងបែបសង្គម ដែលលើកកម្ពស់ការរៀនសូត្រតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងគ្នាទៅវិញទៅមក នោះវាមានន័យថាជួយឲ្យសិស្សចេះចែករំលែកគំនិត ធនធានរៀបចំផែនការពីអ្វីមួយ របៀបនៃការសិក្សាបំណិនប្រាស្រ័យទាក់ទងសមត្ថភាពជោគជ័យក្នុងការងារ និងចេះរស់នៅក្នុងសង្គមមនុស្ស ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ