Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអ្វីជាស្ថាប័ន ? ហើយស្ថាប័នសង្គមត្រូវគេបែងចែកចេញជាប៉ុន្មាន? អ្វីខ្លះ ? ចូរនិយាយពីផលប្រយោជន៍ និងផលវិបាករបស់ស្ថាប័នសាសនាចំពោះសង្គម ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ស្ថាប័នសំដៅលើក្រុមមនុស្សអង្គភាព អង្គការ ដែលធ្វើការជាក់លាក់លើអ្វីផ្សេងៗដូចជា​វិទ្យាសាស្រ្ត អប់រំ និងសង្គមកិច្ចជាដើម ។ ឬស្ថាប័នគឺជាប្រព័ន្ធរៀបចំនៃទំនាក់ទំនងសង្គមមនុស្ស ដែលមានតម្លៃនិងទម្រង់ការហើយបំពេញនូវតម្រូវការបឋមរបស់សង្គម ។

ស្ថាប័នសង្គមមានចំនួន ៥គឺ៖

  • គ្រួសារ
  • សេដ្ឋកិច្ច
  • រដ្ឋាភិបាល
  • អប់រំ
  • និងសាសនា ។

សារៈប្រយោជន៍របស់សាសនាចំពោះសង្គមរួមមានដូចខាងក្រោម៖

  • ជួយធ្វើឲ្យមានឯកភាពក្នុងវិស័យនយោបាយ និងគ្រប់គ្រងសង្គម
  • អប់រំចិត្តគំនិតឲ្យបានល្អប្រសើរ ឲ្យបានល្អប្រពៃនិងមានសកម្មភាពល្អនៅក្នុងសង្គម
  • ជំនួយដល់ការសិក្សាទា​​​​ខឋ​ក់ទងនឹងភាសា អក្សរសាស្រ្ត អក្សរសិល្ប៍
  • ធ្វើឲ្យមានការរីកចម្រើនដល់វិស័យសិល្បៈ និងកសិកម្មបង្កបង្កើនផល
  • ជាចិត្តសាស្រ្តជួយលោងលោមមនុស្ស និងធ្វើឲ្យមនុស្សបាត់ការឈឺចាប់ ។

ឯផលវិបាករបស់សាសនាចំពោះសង្គមវិញរួមមានដូចតទៅ៖

  • នាំឲ្យមានសង្គ្រាមកើតើឡើង ដោយសារការប្រកាន់សាសនារៀងៗខ្លួន
  • កើតមានប្រកាន់ថ្នាក់វណ្ណៈ គ្មានលក្ខណៈប្រជាធិបតេយ្យ ពីព្រោះសាសនាមានថនានុក្រម
  • ធ្វើឲ្យមនុស្សអសកម្ម ដោយសារតែចេះខិតខំអត់ធ្មត់ ស៊ូទ្រាំទទួលយកនូវកម្មផលដោយគ្មានគំនិតរើបម្រាស់
  • រាំងស្ទៈចំពោះការរីកចម្រើនរបស់វិទ្យាសាស្រ្ត

សរុបមកសាសនា គឺពិតជាបានផ្តល់ឲ្យសង្គមមិនត្រឹមតែគុណសម្បត្តិប៉ុណ្ណោះទេ តែវាក៏បានផ្តល់នូវគុណវិបត្តិដល់សង្គមផងដែរ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1