Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអ្វីជាគំនិតច្នៃប្រឌិត ? មនុស្សដែលត្រូវបានចាត់ទុកថា អ្នកមានគំនិតច្នៃប្រឌិតនោះ តើត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

នៅក្នុងជីវភាពរស់នៅរបស់មនុស្ស ការកែច្នៃប្រឌិតជាប្រភពមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានឡើយ ។

គំនិតច្នៃប្រឌិត ជាគំនិតក្នុងការផ្តួចផ្តើមធ្វើអ្វីមួយ​ឬបង្កើតអ្វីមួយអោយលេចចេញបានជារូបរាង​ហើយអាចប្រើប្រាស់បានតាមតម្រូវការរបស់ខ្លួនបាន ។

មនុស្សមានគំនិតច្នៃប្រឌីតត្រូវមានលក្ខណៈសម្បត្តិនិងការវិវត្តខាងផ្នែកដូចជា៖

  • បញ្ញាៈ មានការរីកចម្រើនឆ្លាតវៃ ជាលំដាប់ព្រមមានការហ្វឹកហាត់បណ្តុះជាប្រចាគ
  • ស្មារតីៈ ម្ចាស់ការ ប្រុងប្រយ័ត្នគ្រប់ស្ថានភាព និងកាលៈទេសៈ
  • សមត្ថភាពជំនាញៈ អ្វីៗដែលខ្លួនចេះ​ ឬបានរៀនយកមកអនុវត្តម្តងហើយម្តងទៀតនិងអាចធ្វើអ្វីមួយបានយ៉ាងល្អ
  • បង្កើតប្រយោជន៍តម្លៃគ្រួសារ និងសង្គមៈ យល់ដឹងពីអ្វីដែលជាតម្រូវការរបស់សង្គម មនុស្សរបស់រស់នៅជាមួយគ្នាក្រោមជម្រកនិងចេះបង្កើតអ្វីៗសព្វយ៉ាងដែលបម្រើដល់សង្គមនិងគ្រួសារ។

ជាការពិតណាស់ដែលថាគំនិតច្នៃប្រឌិតវាមិនអាចកាត់ផ្តាច់ពីជីវភាពរស់នៅរបស់ មនុស្សយើងបាននោះពីព្រោះ៖

  • គំនិតមានជាប់និងនៅមនុស្សជានិច្ចឮ
  • វាជាប្រភពនៃការអភិវឌ្ឍន៍ទៅរកភាពរីកចម្រើន និងជឿនលឿនមនុស្សអាចបង្កើតការងាររកកម្រៃប្រាក់ចំណូលនិងអាចជម្រុញជីវភាពអោយបានធូរធាបន្ថែមមួយកម្រិតបានទៀត ។
  • ពង្រឹងនិងពង្រីកសមត្ថភាព បំណិនបទពិសោធន៍ទេពកោសល្យ ដល់មនុស្សអោយកាន់តែប្រសើរឡើងៗ
  • មានទឹកចិត្តលើកតម្កើង និងមានចិត្តត្រេកអរចំពោះប្រទេសជាតិបស់ខ្លួន
  • មានសុភមង្គល និងជោគជ័យក្នុងជីវីត
  • មានការបង្កើតអ្វីៗដែលថ្មីសម្រាប់បម្រើជាប្រយោជន៍ដល់មនុស្ស

សរុបមកយើងឃើញថាមានគំនិតច្នៃប្រឌិតពិតជាមានភាពចាំបាច់ចំពោះជីវភាពរស់នៅរបស់យើងពិតប្រាកដ ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែខិតខំពង្រឹងចិត្តគំនិតយើងអោយបានប្រសើរ និងបណ្តុះគំនិតចំណេះដឹងរបស់ខ្លួនអោយមានគំនិតច្នៃប្រឌិតដើម្បីជាពន្លឺនៃជីវីត ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1