Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើអ្វីខ្លះដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស? ចូររៀបរាប់។

គ្រូបង្រៀន
VE
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋ

សិទ្ធិជាមូលដ្ឋានរបស់មនុស្សមាន៖

សិទ្ធិសេរីភាពសង្គម

  • សិទ្ធិរស់រានមានជីវិត ជីវភាពរស់នៅ
  • សិទ្ធិធ្វើដំណើរទៅមកដោយសេរី ចាកចេញនិងវិលត្រឡប់
  • សិទ្ធិមានសញ្ជាតិមួយ សិទ្ធិសុំច្បាប់ការពារខ្លួន
  • សិទ្ធិតាំងទីលំនៅ សិទ្ធិសុំជ្រកកោន។

សិទ្ធិនយោបាយ

  • សិទ្ធិបញ្ចេញមតិ ប្រជុំ ទទួលពត៌មាន និងផ្តល់ពត៌មាន
  • សិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតសាធារណៈ
  • សិទ្ធិបង្កើតសមាគម សហាគមន៍ និងគណបក្សនយោបាយ។

សិទ្ធិសេដ្ឋកិច្ច

  • សិទ្ធិមានកម្មសិទ្ធិ ឯកជន និងសមូហភាព
  • សិទ្ធិលក់ដូរចលនទ្រព្យ និងអចលនទ្រព្យ
  • សិទ្ធិប្រកបមុខរបរវិជ្ជាជីវៈ។

សិទ្ធិសង្គមកិច្ច

  • សិទ្ធិមានការសម្រាកនិងកំសាន្ត
  • សិទ្ធិក្នុងការទទួលកំរៃស្មើរគ្នាចំពោះការងារដូចគ្នា
  • សិទ្ធិក្នុងការជ្រើសរើសគូស្រករនិងគ្រួសារ។

សិទ្ធិវប្បធម៌

  • សិទ្ធិមានជំនឿ និងគោរពជំនឿ
  • សិទ្ធិមានការអប់រំ
  • សិទ្ធិការពារ និងថែរក្សាវប្បធម៌ឬបរិស្ថាន។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1