Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើអ្វីខ្លះជាសួនឧទ្យានជាតិ ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

គ្រប់កន្លែងនៅលើពិភពលោក យើងឃើញតំបន់ធម្មជាតិល្អស្រស់ត្រកាលជាច្រើនកន្លែង ។ រដ្ឋបានថែរក្សាព្រៃធម្មជាតិមានតំលៃទាំងនេះយ៉ាងពិសេស និងចំនាយប្រាក់លើការថែទាំដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាអោយបានច្រើន ។ សួនទាំងនោះគេហៅថា “សួនឧទ្យានជាតិ” ។ សត្វព្រៃគ្រប់ប្រភេទក្នុងសួនឧទ្យានជាតិត្រូវបានគេពិនិត្យ និងយាមល្បាតយ៉ាងហ្មតចត់ ។ នៅប្រទេសកម្ពុជាយើងមានសួនឧទ្យានជាតិ និងរមណីដ្ឋានទេសចរជាច្រើនកន្លែង សួនឧទ្យានគិរីរម្យនិងភ្នំតាមសត្វព្រៃជាច្រើនប្រភេទ ។ ចំពោះសួនឧទ្យានជាតិធំៗមាននៅទ្វីបអាមេរិច អាស៊ី និងអាព្រិច ។ ឧទ្យានជាតិធំជាងគេបំផុតមានឈ្មោះថា សួនប៊ីហ្វួឡូវួត “Canadian National Park of Buffalo Wood” មានផ្ទៃធំជាង ៤៥០០០គីឡូម៉ែត្រការេ នៅណាមីប៊ីសួនអេតូស្សា (Etosha National Park) មានផ្ទៃ ២៣ ០០០គីឡូម៉ែត្រការេ បន្ទាប់មកមាននៅប្រេស៊ីល សួននេព្លីណា និងបាហ្វីនអាយឡិន កិនីយានស្តាវូ កាណាឌានក្លអាន សុទ្ធតែមានផ្ទៃធំជាង ២០ ០០០គីឡូម៉ែត្រការេ ។ ក្រៅពីនេះមានសួនឧទ្យានជាតិតូចៗជាច្រើនកន្លែងទៀតមដែលមានផ្ទៃចន្លោះពី ១០០០០គីឡូម៉ែត្រការេ ដល់ ១២០០០គីឡូម៉ែត្រការេ ដូចជានៅស៊ីលី អង់គ្លេស និងកាណាដាជាដើម ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1