Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអ្វីខ្លះជាសញ្ញាចរាចរណ៍ផ្លូវទឹក ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ទង់សញ្ញាបង្ហាញតាមផ្លូវចិត្ត មានទម្រង់ប្លែកគ្នាជាច្រើនយ៉ាង ដែលគេដាក់បណ្តែកក្នុងទឹកសមុទ្រ ។ ទង់សញ្ញាខ្លះមានសម្លេងរោទិ៍កណ្តឹង ។ វាមានសកម្មភាពរឺផ្តល់ជាសញ្ញារោទិ៍ឡើងពេលទឹករលកខ្លាំង សញ្ញានេះបង្ហាញពីនាវាចរាចរណ៍ខុសផ្លូវ រឺនៅខាងមុនមានគ្រោះថ្នាក់ ។ ពេលខ្លះគេប្រើភ្លើងសញ្ញា សំរាប់បង្ហាញសញ្ញាគ្រោះថ្នាក់ពេលយប់និងមានសញ្ញាផ្សេងៗ ទៀតសំរាប់កប៉ាល់បោះយុថា្កឈប់ ។ ក្នុងករណីកប៉ាល់មានគ្រោះថ្នាក់ដាច់ការទាក់ទងទង់សញ្ញាបង្ហាញផ្លូវ គេត្រូវទាក់ទងតាមសញ្ញាសម្លេង ។ ទង់សញ្ញាបង្ហាញផ្លូវខ្លះ គេប្រើក្នុងពិធីប្រណាំងទូករឺនាវាចំពោះអ្នកប្រណាំងប្រជែងត្រូវគោរពតាមដាច់ខាត ។ នៅដើមទី និងទីផ្តាច់ព្រាត់មានទង់ស រឺ ទង់សញ្ញាជាការេ ពណ៌ក្រហម ស ។ សញ្ញារាងមូលសំរាប់ឱ្យអ្នកប្រណាំងប្រជែង ត្រូវតែត្រឡប់ទៅរកទង់សញ្ញាពណ៌លឿងចំណែកទង់ក្រហមជាសញ្ញាបង្ហាញគ្រោះថ្នាក់ រឺឯទង់សអនុញ្ញាតឱ្យធ្វើចរាចរណ៍ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1