Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើអ្នកយល់យ៉ាងណាចំពោះអត្ថន័យ និងលក្ខណៈនៃទស្សនៈកម្មផលក្នុងវាសនា និងគោលការណ៍ហេតុ ផលក្នុងវិទ្យាសាស្ត្រ ។ ចូរបកសស្រាយដោយលើកអំណះអំណាងមកបញ្ជាក់ផង ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ហេតុផលចំពោះអត្ថន័យ និងលក្ខណៈនៃទស្សនៈកម្មផលក្នុងសាសនា និងគោលការហេតុ ផលនៃវិទ្យាសាស្រ្ត គឺ :

ក. ទស្សនៈនៃហេតុ ផល​ នៃពុទ្ធសាសនា

  • សាសនាបានអប់រំមនុស្សឲមានជំនឿលើកម្ម ផល បុណ្យ បាប និង សមាធិបញ្ញា
  • កម្ម ជាអំពើនៃការប្រព្រឹត្តរបស់មនុស្ស សត្វ ហើយរមែងទទួលបានមកនូវផលដែលបាន

ប្រព្រឹត្ត បើប្រព្រឹត្តអំពើអាក្រក់នោះនិងបានមកវិញនូវផលអាក្រក់( បាបកម្ម ) បើប្រព្រឹត្តអំពើល្អ

នោះនិងទទួលបានមកវិញនូវផលល្អតបវិញមិនខានឡើយ( កុសល្យកម្ម ) ។

  • អុគ្គលប្រកាន់សច្ចៈ ខន្តី កត្តញ្ញូតែទទួលបានការគោរពសរសើពីមនុស្សផងទាំងពួង ។
  • បុគ្គលដែលរក្សាសិល មិនប្រព្រឹត្តអំពើអបាយមុខ ទទួលបានសេចក្តីសុខក្នុងលោក​ ។

ខ. គោលការណ៍ហេតុ ផលក្នុងវិទ្យាសាស្ត្រ :

  • អ្នកប្រាជ្ញតែងឲតម្លៃលើការពិសោធន៍ និងវិភាគ ដើម្បីទទួលបានលទ្ធផលមានលក្ខណៈទូទៅ

ឬច្បាប់ទូទៅ

  • បុគ្គលណាដែលប្រេព្រឹត្តផ្ទុយពីច្បាប់ ត្រូវមានទោស
  • បុគ្គលដែលប្រព្រឹត្តខុស រមែងទទួលផលអាក្រក់
  • បុគ្គលដែលប្រព្រឹត្តបទល្មើសត្រូវទទួលការផ្តន្ទាទោស
  • បុគ្គលដែលបំពេញកាតព្វកិច្ច ត្រូវទទួលខុសត្រូវនិងផលវិបាកនៃអំពើដែលបានកើតឡើង ។

ដូច្នេះ ទស្សនៈពុទ្ធសាសនា និងគោលការនៃវិទ្យាសាស្ត្រមានគោលការណ៍រួម គឺ ដំណើនៃការប្រព្រឹត្តទៅរបស់មនុស្ស សត្វត្រូវតែប្រព្រឹត្តអំពើល្អ សុចរិតទៀងត្រង់ មិនកុហក បោកប្រាស់ មិនកិបកេង មិនឆក់ផ្លន់ មិនសម្លាប់ វៀរចាកអំពើបាបទាំងឡាយទាំងពួងនោះផលបុណ្យដែលបានសាងរមែងផ្តល់ឲយើងវិញនូវផលល្អៗ នាំឲយើងរីកចម្រើន រុងរឿងទៅថ្ងៃអនាគត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1