Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអ្នកយល់ថា « ខ្មែរជាអ្នកវិទ្យាសាស្រ្តនិយម ឬសីលធម៌និយម » ? ចំពោះអ្នកវិញនិយមបែបណា ? ចូរបញ្ជាក់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ខ្មែរយើងបានកសាងជាតិឲ្យក្លាយជាអារ្យប្រទេសដ៏ល្បីល្បាញមួយនៅអាស៊ីអាគ្នេយ៍ បញ្ហានេះនាំឲ្យយើងកំណត់បាន​ថា​ខ្មែរជាអ្នកយវិទ្យាសាស្រ្តនិយមផង និងជាអ្នកសីលធម៌និយមផង ។

 

បានជាអ្នកវិទ្យាសាស្រ្តនិយមនៅត្រង់ខ្មែរបានបង្កើតសម្បត្តិវប្បធម៌លទ្ធកម្មបានប្រើច្រើនដូចជា៖

  • វិស័យអក្សរសាស្រ្ត៖ មានសំណេរបុរាណលើផ្ទាំងថ្ម សិលាចារឹកការវិវត្តន៍តួអក្សរឲ្យមានលក្ខណៈសុក្រឹត និងស្នាដៃអក្សរសិល្ប៍ច្រើនសន្លឹកសន្ធាប់
  • វិស័យវិទ្យាសាស្រ្ត៖ គេសង្កេតឃើញមានលក្ខណៈពិសេសនៅត្រង់ខ្មែរចេះគន់គូរដំណើរគោចរព្រះអាទិត្យ ព្រះចន្ទតាមរនោច ខ្នើត ដើម្បីកំណត់សូរ្យគ្រាស និងចន្ទគ្រាស ។ កម្លាំងផ្នែកស្ថាបត្យកម្មបុរាណមានប្រាសាទប្រព័ន្ធធារាសាស្រ្ត ស្ពាន បណ្ណាល័យ ផ្លូវ ផ្ទះ…. ។ ផ្នែកតិចនិចបង្កើតសម្ភារៈប្រើប្រាស់ដូចជា កញ្ច្រែង ល្អី កញ្ជើ ក្អម តុ​ ទូ កៅអី … ។
  • ផ្នែកសិល្បៈ មានរបាំជាច្រើន បែបបុរាណប្រជាប្រិយ …  ។ ចម្រៀង តន្ត្រី មានល្ខោនបាសាក់ ត្រាប់ស្បែក ។ ឧទាហរណ៍៖ ទាំងបែបកូត ទះ ឬរាយ​ដេញ ឬកេះ ផ្លុំ គោះ ។
  • ផ្នែកកម្សាន្ត និងល្បែងកីឡាៈ មានល្បែងប្រជាប្រិយ និងកីឡាច្រើនមុខ…
  • ផ្នែកជំនឿៈ យើងជឿលើហោរា ធម្មជាតិ គុណឪពុកម្តាយ បង្កើតពិធីបុណ្យផ្សេងៗ​….

ជាអ្នកសីលធម៌និយមមានអំណេះអំណាងដូចខាងក្រោម៖

  • មនុស្សខ្មែរមានចរិតស្លូតបូត សុភាពរាបសារ ឧស្សាព្យាយាម តស៊ូនិងមុះមុត…
  • ស្រលាញ់យុត្តិធម៌ សច្ចធម៌ និងមានភក្តីភាពបំផុត
  • មានចិត្តសន្តោស អធ្យាស្រ័យ ជួយយកអាស្រ័យគ្នា មិននិយមប្រកាន់វណ្ណៈឡើយនិង គ្មានចិត្តសាហាវឃោឃៅ
  • មានសាមគ្គីភាព សមភាព ភាតរភាព
  • ស្រឡាញ់សន្តិភាព មិនចង់ឈ្លានពានរបៀតបៀនអ្នកដទៃ
  • និយមរាប់អានមិត្ត ជាងបង្កសត្រូវជាក់ស្តែងខ្មែរបង្កើតច្បាប់មិនសម្លាប់មនុស្ស បង្កើតវត្តអារាម គោរពព្រះពុទ្ធសាសនា

តាមទស្សនៈផ្ទាល់ក្នុងនាមកូនខ្មែរម្នាក់ៗពិតជានិយមទទួលយកបែបទាំងពិការតាមតម្រូវបុព្វបុរសព្រោះថា ៖

  • ការប្រកាន់យកសីលធម៌និយម គឺបំណងធ្វើឲ្យសង្គមជាតិមានសន្តិភាព សុវត្ថិភាព ស្ថិរភាព ​បំបាត់ភាពអនាធិបតេយ្យ សង្គ្រាម ទំនាស់ និងហិង្សា …  ។ ជាពិសេស គឺមានបំណងរួបរួមគ្នាជាពូជសាសន៍ជាជាតិសាសន៍តែមួយ ។

រួមសេចក្តីមក ខ្មែរមានគំនិតធ្វើអ្វីៗឲ្យកើតផលបែបសុក្រិត និងជាអ្នកស្រឡាញ់សច្ចធម៌ យុត្តិធម៌ និងមានទស្សនៈមនុស្សនិយម សន្តិភាព និយមជានិច្ច ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1