Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីឲ្យសិស្សសម្រេចបាននូវសសរស្តម្ភទាំងបួន ចូរពន្យល់ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
2 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីឲ្យសិស្សសម្រេចបាននូវសសរស្តម្ភទាំងបួន គឺ

ចំណេះដឹង

  • បើកទូលាយផ្នែកចំណេះដឹង ទូទៅបន្ថែមទៀតឲ្យទាន់សភាពការណ៍សកលលោក
  • ឲ្យស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិខ្លូន
  • ឲ្យយល់ដឹងកាន់តែច្បាស់អំពីអ្វិដែលខ្លូមមានដែលល្អ ហើយគេស្រឡាញ់និងទទូលស្គាល់បច្ចេកទេសទំនើប ​

ចំណេះធ្វើ

  • បណ្តុះមនោសសញ្ចាតនាលើការងារគ្រប់ផ្នែក មានមនសិការលើការងារឲ្យចេះស្រឡាញ់ថែរក្សា និងការពារមុខវិជ្ជាជីវៈ
  • ឲ្យស្គាល់កាន់តែច្បាស់នៅប្រភពលក្ខណៈជាតិរបស់ខ្លួន ( ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តីទំនៀមទម្លាប់ប្រពៃណី ជំនឿ សាសនា  សិល្បៈ… )
  • ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លូន យកមកច្នៃប្រឌីតម្រិតខ្ពស់ឲ្យសមស្របតាមចំណងចំណូលចិត្តរបស់ប្រជាជាតិខ្លួនជាតូបនីយកម្ម
  • ចេះរកវិធីការពារ និងទប់ស្កាត់នូវរាល់ឥទ្ធិពលវប្បធម៌បរទេសដែលមិនបម្រើផលឲ្យសង្គមជាតិខ្លួន

ចំណេះអប់រំ

  • ត្រូវធ្វើការអប់រំឲ្យពួកគេស្វែងរកយល់កាន់តែស៊ីជម្រៅទៅលើចំណុចទាំងឡាយដូចបានពោលខាងលើ ដើម្បីគិតពីឥរិយាបថផ្ទាល់ខ្លួនឲ្យមានគុណធម៌សីលធម៌ និងឆន្ទៈល្អពិតប្រាកដសម្រាប់បម្រើប្រជាជាតិខ្លួន

ចំណេះចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយ ចេះស្រឡាញ់គ្នាជួយគ្នាគោរពគ្នាទៅវិញទៅមក មិនបែងចែកឋានៈវណ្ណៈពណ៌សម្បុរភេទឬជំនឿសាសនា..
  • ចេះរស់នៅប្រកបដោយឆន្ទៈ សីលធម៌ ចរិយាធម៌ធ្វើយ៉ាងណារស់នៅសមរម្យក្នុងសង្គម
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ ពលរដ្ឋគំរូ
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ និងស្រឡាញ់មនុស្សជាតិទូទៅព្រមទាំងចេះជួយទុក្ខវេទនារបស់អ្នកដទៃ

មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិមិនប្រកាន់ពូជសាសន៍ជំនឿសាសនា

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1