តើអំពើអវិជ្ជមានដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្នមានអ្វីខ្លះ ? តើអ្នកមានវិធីឫមធ្យោបាយអ្វីខ្លះ ដើម្បីចូលរួមលុបបំបាត់អំពើអវិជ្ចមានទាំងនោះ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គ្រប់សង្គមមនុស្សទាំងអស់តែងតែកើតមានអំពើ អវិជ្ជមានជាច្រើនករណី ដែលបណ្តាលមកពីមនុស្សជាអ្នកប្រព្រឹត្ត ។ អំពើទាំងនោះបណ្តាលមកពីមនុស្សខ្លះគ្មានចំណេះដឹង ខ្វះការអប់រំ មានភាពក្រីក្រ គ្មានការទទួលខុសត្រូវ មិនចេះអត់ធ្មត់ គ្មានការពិចារណញ្ញាណ មានភាពភ្លើតភ្លើន ។ល។
អំពើអវិជ្ជមានដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្នមានជាអាទិ៍ ៖
– ការបង្ករអំពើហិង្សារមានគ្រប់ប្រភេទ
– ការបង្កជម្លោះ
– ការលួចផ្លន់
– គ្មានសជីវធម៍
– ការជួញដូគ្រឿញៀន
– ការរំលោភផ្លូវភេទ
– ការលែងល្បែងស៊ីសង
– ការប្រព្រឹត្តអំពើពាលា
– ការមិនគោរពច្បាប់ជាដើម ។
មនុស្សម្នាក់ៗមិនអាចរស់នៅក្នុងសេចក្តីសុខ និងសេចក្តីថ្លៃថ្នូបានទេ ប្រសិនបើអំពើអវិជ្ជមានទាំងនោះនៅតែកើតមានជារើយៗនៅក្នុងសង្គម ។
ដើម្បីលុបបំបាត់អំពើអវិជ្ជមានទាំងនោះយើងត្រូវ ៖
– បង្កើនការអប់រំជាប្រចាំ ទាំងចំណេះដឹងទូទៅ ទាំងចំណេះដឹងខាងសាសនា ដែលទាក់ទងនិងការអប់រំផ្លូវចិត្ត ការអប់ធម៍អហិង្សា សាមគ្គីភាព ការអធ្យាស្រ័យគ្នា គោរពរាប់អានមនុស្សទាំងអស់ដែលនៅជំវិញខ្លួន និងការគោរពជីវិតមនុស្ស ។
– រកដំណោះស្រាយ និងផ្តល់ភាពយុត្តិធម៍ដល់ជនរងគ្រោះ
– ចូលរួមកាត់បន្ថយភាពក្រីក្រ ដោយខិតខំរៀនសូត្រដើម្បិលើកតម្កើនជីវភាពរស់នៅឲកាន់តែល្អប្រសើរឡើង
– គោរព និងអនុវត្តច្បាប់ដែលកំពុងនៅជាធរមានឲបានជាប់ជាប្រចាំ ។