Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអំបិលបានមកពីណា ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

អំបិល ជាគ្រឿងផ្សំម៉្យាងអាចរក្សាម្ហូបទុកបានយូរ ។ បរិមាណអំបិលគេទទួលបានខុសគ្នា ទៅតាមសមុទ្រផ្សេងគ្នាពី២០គីឡូម៉ែត្រគូប ។ គេទទួលបានអំបិលតាមវិធីធ្វើម៉្យាង​ដែលយើងមើលឃើញហាក់ដូចងាយស្រួលដោយគ្រាន់តែបង្ហូតទឹកសមុទ្រក្រោមកំដៅថ្ងៃ និងខ្យល់ ។ ការដ្ឋានអំបិលច្រើនធ្វើនៅតាមតំបន់ជាប់មាត់មនុស្សដោយគេស្ថាបនាអាងទឹក ងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកសមុទ្រទៅក្នុងស្រែ ។ ពេលទឹកជោរគេចំហរទ្វារទឹក ហើយគេបិទទ្វារទឹកនោះវិញពេលទឹកនាច ។ ក្រោយពីបង្ហូតអស់រយៈពេលជាច្រើនថ្ងៃ គេឃើញមានអំបិលដុះនៅបាតស្រែ ។ លក្ខខណ្ឌអាកាសធាតុមានសារៈសំខាន់ណាស់ចំពោះការដ្ឋានស្រែអំបិល ។ នៅរដូវគ្មានភ្លៀងឆ្លាក់ ធាតុអាកាសល្អមានខ្យល់ និងកំដៅគ្រាប់គ្រាន់ជាអំណោយផលសម្រាប់ផលិតអំបិល ។ នៅប្រទេសកម្ពុជាយើងមានការដ្ឋានស្រែអំបិលមួយកន្លែងនៅខេត្តកំពត ។ រៀងរាល់ឆ្នាំស្រែអំបិលបានផ្តល់អំបិលរាប់រយតោន ដែលអាចឆ្លើយតបនិងតំរូវការរបស់ប្រជាជនយើង ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1