តើអារ្យធម៌ជាអ្វី ? ចែកចេញជាប៉ុន្មានប្រភេទ ? ចូររៀបរាប់ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អារ្យធម៌ គឺជាកំរងចំនេះដឹងវិជ្ជាដែលមនុស្សបានរកឃើញហើយបានបង្កបង្កើតឡើងតាំងពីយូរអង្វែងមកហើយ គឺចាប់តាំងពីកកើតទឹកដីខ្មែរមកម្ល៉េះគ្រាន់តែកាលពីសម័យនោះគេមិនបានសរសេរកត់ត្រាទុកទេមានត្រឹមតែការធ្វើត្រាប់តាមគ្នាប៉ុននោះ ។ គេបានចែកប្រវត្តិអារ្យធម៌ខ្មែរយើងជាបួន ដំនាក់គឺ៖
ធម៌សម័យមុនអង្គរ គឺសំដៅយកពេលវេលា ដែលមនុស្សទើបនឹងចាប់មករស់នៅលើទឹកដីរបស់ខ្លួនមកម្ល៉េះ ហើយអ្នកទាំងនោះបានចាប់ផ្តើមកសាងរបៀបរបបរស់នៅរបស់ខ្លួនបន្តិចម្តងៗ ។ លុះយូរទៅទើបក្លាយជារបៀបរបបសំរាបការរស់នៅរបស់សញ្ជាតិមួយ ។ អារ្យធម៌នេះមានដើមកំណើតតាំងពីមុនគ្រឹស្តសករាជមកម្ល៉េះមកទល់នឹងស.វទី១ ។ អារ្យធម៌នេះបានលេចឈ្មោះឡើងតាមរយៈកេរដំនែលជាសក្ខីភាពដូចជាប្រាសាទតូចៗនៅ អង្គបុរីខេត្តតាកែវ សំបូរព្រៃគុកខេត្តកំពង់ធំ ល្បែងរបាំប្រពៃណី និងភាសាក្នុងការប្រាស្រ័យទាក់ទងគ្នាជាដើម ។
អារ្យធម៌សម័យអង្គរគឺជាសម័យកាលខ្មែរយើងបានកសាងស្ថាបត្យកម្មធំៗ ដែលលេចធ្លោឡើងតាំងពីស.វទី៨ ដល់ស.វទី១៥តាមរយៈរបៀបរៀបចំស្រុកទេស របបជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដែលគេបានធ្លាក់តាមជញ្ជាំងប្រាសាទអង្គរតូចទុកជាភស្តុតាង ។
អារ្យធម៌សម័យកណ្តាល គឺជាសម័យកាលចាប់ពីស.វទី១៥ ដល់ស.វទី១៩ នៃគ្រឹស្តសសករាជ ។ ដោយសារប្រទេសខ្មែរយើងជូបនូវសង្គ្រាមរុកទន្រ្ទានក្នុងស្រុក និងក្រៅស្រុក ធ្វើអោយអារ្យធម៌ខ្មែរយើងចាប់ធ្លាក់ចុះរុះរោយ ។
អារ្យធម៌សម័យបច្ចុប្បន្ន គេបានចែកសម័យកាលនេះជាបួនដំនាក់កាលគឺ៖
- សម័យអាណាព្យាបាលបារាំង ដែលខ្មែរយើងត្រូវគ្រប់ដណ្តប់នូវអារ្យធម៌បច្ចឹមប្រទេសដូចជាទំនៀមទំម្លាប់ផ្សេងៗក្នុងពិធីរៀបអាពាហ៍ពិពាហ៍យ សុជីវធម៌ បំរើបំរាស់គ្រឿងអលង្ការជាដើមដែលខ្មែរយើងបានប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ខ្មែរយើងនៅតែរក្សាបានកកេរដំណែលដូនតារបស់ខ្លួនអោយបាននៅគង់វង្សល្អ និងមានរូបរាងស្ថិតស្ថេរជានិច្ច ។
- សម័យឯករាជ្យ គឺជាសម័យមានកំណើតថ្មីក្នុងការកសាងជាតិលើគ្រប់វិស័យ បានចាប់ផ្តើមឡើងយ៉ាងឆាប់រហ័ស ។
- សម័យសាធារណរដ្ឋខ្មែរ គឺជាសម័យត្រូវទទួលការរងគ្រោះនិងការរុកទន្រ្ទានដោយសារសង្គ្រាមក្នុងនិងក្រៅស្រុក ។ ដូចនេះអារ្យធម៌ខ្មែរយើងក៏ត្រុវបានគ្របដណ្តប់ពីអារ្យធម៌ បច្ចឹមប្រទេស មួយចំនួនដូចសម័យអាណាព្យាបាលបារាំងដែរ ។
- សម័យកម្ពុជាប្រជាធិបតេយ្យ គឺជាសម័យអារ្យធម៌ខ្មែរធ្លាក់ដល់កំរិតសូន្យដោយសារអំពើប្រល័ពូជសាសន៍ ។
- សម័យបច្ចុប្បន្ន គឹជាសម័យដែលអារ្យធម៌ខ្មែរយើងត្រូវស្តារឡើងវិញកំរិតបាតដៃទទេ រហូតដល់មានការលូតលាស់លើគ្រប់វិស័យដូចសម័យឯករាជ្យដែរ ។
សរុបសេចក្តីទៅ ទោះជាខ្មែរយើងបានឆ្លងកាត់ឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏ខ្មែរយើងនៅតែមានអារ្យធម៌របស់ជាតិខ្លួនមួយពិតប្រាកដ និងអាចរក្សាបាននូវអារ្យធម៌របស់ខ្លួនអោយនៅស្ថិតស្ថេរគង់វង្សជានិច្ច ។