តើអាចារ្យមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អាចារ្យមាន៥ប្រភេទ៖
- បព្វជ្ជាចារ្យៈ អាចារ្យបំបូស គឺជាភិក្ខុអ្នកបំបូសកុលបុត្រឲ្យបានជាសាមណេរ ។
- ឧបសម្បទាចារ្យៈ ភិក្ខុអ្នកសូត្រញាត្តិចតុត្ថកម្មវាចា ឲ្យនេនបានឧបសម្បទាជាភិក្ខុភាព ( លោកគ្រូសួត្រ ) ។
- ឧទ្ទេសាចារ្យៈ អាចារ្យបង្រៀនបាឡី ។
- និស្សយាចារ្យៈ អាចារ្យអ្នកឲ្យនិស្ស័យគឺជាភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនិងខ្លួនឯង ( គ្រូទទួលបន្ទុក ) ។
- ធម្មាចារ្យៈ អាចារ្យអ្នកបង្រៀនធម៌អាថ៌បាឡី ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ ( ហៅវិជ្ជាចារ្យ ឬវិទ្យាចារ្យ , សិប្បាចារ្យ ឬសិល្បាចារ្យ ជាដើម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ