Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអរម៉ូន LH និងអរម៉ូន FSH ផលិតដោយក្រពេញណា ? ហើយមានទំនាក់ទំនងជាមួយក្រពេញភេទដូចម្តេច ? ចូរពន្យល់ដោយសង្ខេប ។

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

អរម៉ូន LH និងអរម៉ូន FSH គឺផលិតដោយក្រពេញអ៊ីប៉ូភីសមុខ ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជាៈ

ចំពោះអូវែ ឬក្រពេញភេទញីៈ

  • អរម៉ូន LH ធ្វើឲ្យកោសិកាផូលេគុលក្រាបផ្ទះបែក  និងបញ្ចេញអូវុល ។ ផ្ទះលេគុលបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេអ៊ីន និងអរម៉ូនអីស្រ្តូសែន ។
  • អរម៉ូន FSH ភ្ញោចកោសិកាផ្ទះលេគុលនៃអូវែឲ្យបញ្ចេញអរម៉ូនអីស្រ្តូសែន ។

ចំពោះពងស្វាស ឬក្រពេញភេទឈ្មោលៈ

  • អរម៉ូន LH ភ្ញោចកោសិកាផូលេគុលអាំងស្ទែស្យែលឲ្យបញ្ចេញអរម៉ូនតេស្តូស្តេរ៉ូន
  • អរម៉ូន​ FSH ភ្ញោចកោសិកាស៊ែតូលីក្នុងបំពងសឺមីនីភែដើម្បីធានាកំណត់កាម៉ែត ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1