តើអរម៉ូនស្ករ៉ូអ៉ីតធ្វើសកម្មភាពដូចម្ដេចនៅលើកោសិកាគោលដៅ ? ចូរសង្ខេប ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

នៅពេលអរម៉ូនស្ករ៉ូអ៊ីតជ្រាបចូលទៅក្នុងកោសិកា វាបានភ្ជាប់ទៅនិងធ្មូលនៅក្នុងស៊ីតូប្លាសកោសិកាហើយបង្កើតបានជាម៉ូលេគុលចម្រុះ អរម៉ូន ធ្មូល ។ បន្ទាប់មកចម្រុះនេះ បានភ្ញោចសែនយថាប្រភេទមួយអោយចម្លងក្រមជា Aram ចេញពីណ្វៃយ៉ូទៅក្នុងស៊ីតូប្លាស ហើយដឹកនាំការសំយោគប្រូតេអ៊ីនយថាប្រភេទមួយ ។
សង្ខេបសកម្មភាពអរម៉ូនស្ករ៉ូអ៊ីត ៖
អរម៉ូនស្ករ៉ូអ៊ីត ទៅ ក្នុងស៊ីតូប្លាសកោសិកា ទៅ ម៉ូលេគុលចម្រុះអរម៉ូនធ្មូល ទៅ ADN ទៅ ARNm ទៅ សំយោគប្រូតេអ៊ីន (ក្នុងស៊ីតូប្លាស) ទៅ បំប្លែងនាទីកោសិកាគោលដៅ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ