តើអរម៉ូនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលដែរឬទេ ? ចូរឧទាហរណ៍បញ្ជាក់ ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
អរម៉ូន មិនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលទេ ។ អរម៉ូនមានឥទ្ធិពលនៅកន្លែងមួយដែលវាត្រូវការតែប៉ុណ្ណោះ ឧទាហរណ៍ រំញោចនៃការជញ្ជក់ដោះរបស់ទារក បានភ្ញោចក្រពេញអ៊ីប៉ូភីសអោយបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន ។ អរម៉ូននេះធ្វើដំណើរតាមចរន្តឈាមម្ដាយ ហើយភ្ញោចកោសិកាសាច់ដុំវិញកោសិកាក្រពេញទឹកដោះ ។ នៅពេលកោសិកាសាច់ដុំកន្រ្តាក់វាធ្វើអោយក្រពេញទឹកដោះ បញ្ចេញទឹកដោះតាមរន្តតូចៗនៅចុងដោះ ។
ដូចនេះ អរម៉ូនអុកស៊ីតូស៊ីនភ្ញោចកោសិកាគោលដៅ (កោសិកាសាច់ដុំ) អោយធ្វើចលនា ដើម្បីជម្រុញកោសិកាក្រពេញទឹកដោះអោយផលិតទឹកដោះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ