តើអភិបាលកិច្ចល្អជាអ្វី ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អភិបាលកិច្ចល្អ គឺជាវិធីសាស្រ្ដដែលរដ្ឋ ស្ថាប័ន អង្គភាព ប្រើប្រាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងសន្ដិសុខដើម្បីបម្រើផលប្រយោជន៍រូមរបស់ប្រជាពលរដ្ឋ។ ក្នុងន័យមួយទៀតអាចនិយាយបានថ អភិបាលកិច្ចល្អ ជាការប្រើប្រាស់អំណាចខាងនយោបាយសេដ្ឋកិច្ច និងរដ្ឋបាល ដើម្បីគ្រប់គ្រងកិច្ចការរបស់ប្រទេស។
អភិបាលកិច្ចល្អ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធនធានរបស់ស្ថាប័ន អង្គភាព និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព ហើយវាក៏ជាបុរេល័ក្ខខ័ណ្ឌសំខាន់បំផុតមួយ ដើម្បីធានាឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និងយុត្តិធម៌ក្នុងសង្គម៕
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ