Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើអណ្តូងប្រេងដំបូងនៅឯណា ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

មកដល់ស.វ ទី១៩ ប្រេងត្រូវបានគេរកឃើញ និងយកបានពីជំរៅផែនដីដែលនៅលាយឡំជាមួយទឹក ។ ដោយតម្រូវតាមសេចក្តីត្រូវការ ការច្នៃប្រឌិតវិទ្យាសាស្ត្របានរីកចំរើនឡើងជាលំដាប់នឹងទាមទារអោយកើតមានឧស្សាហកម្មឡើង ។ នៅឆ្នាំ ១៨៥០ គេបានរកឃើញវិធីមួយទាញយកប្រេងពីធ្យូងថ្ម និងប្រេងកាតឆៅ ។ ប្រេងឥន្ធនៈជាប្រភេទប្រេងឆេះយឺត និងជាប្រភពផ្តល់ចំហេះយ៉ាងប្រសើរ ។ ដោយប្រេងមានគេប្រើប្រាស់កាន់តែច្រើន តែបរិមាណប្រេងយកពីទឹកមានតិចតួច មិនគ្រប់គ្រាន់នឹងងតំរូវការ ។ ដូច្នេះមានជនជាតិអាមេរិកគឺម្នាក់ឈ្មោះ អេវីនដ្រាក បានរកឃើញវិធីមួយគឺ បូមយកប្រេងចេញពីក្នុងដី ។ នៅថ្ងៃទី ២៧ ខែសីហា ១៩៥៩ នៅទីក្រុង ទីទុស្វីល រដ្ឋពេនស៊ីលវានី លោកដ្រាក ជាជនទីមួយរកឃើញអណ្តូងប្រេងជាលើកដំបូង ហើយក៏ជាយុគសម័យផ្តើមប្រើប្រេងនេះឡើង ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1