Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើអក្សរសិល្ប៍ពុទ្ធនិយមចែកចេញជាប៉ុន្មាន ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

អក្សរសិល្ប៍ពុទ្ធនិយម ចែកជា៣គឺៈ

អក្សរសិល្ប៍ពុទ្ធនិយមសុទ្ធ គឺជាប្រភេទអក្សរសិល្ប៍ ដែលមានក្នុងព្រះត្រ័យបិដក មានរឿងទសជាតក និងរឿងសតជាតក ។ ដែលរួមមាន ១០រឿង ( ទសជាតក ) គឺៈ

  • រឿងព្រះតេមិយ
  • រឿងព្រះជនក
  • រឿងព្រះសុវណ្ណសាម
  • រឿងព្រះនេមិរាជ
  • រឿងព្រះមហោសថ
  • រឿងព្រះភូរទត្ត
  • រឿងព្រះចន្ទកុមារ
  • រឿងព្រះវិធុរបណ្ឌិត
  • រឿងព្រះមហានារទត្ត
  • រឿងព្រះមហាវេស្សន្តរ ។

អក្សរសិល្ប៍ពុទ្ធនិយមក្លាយ

គឺជាប្រភេទអក្សរសិល្ប៍ដែលពុំមានក្នុងគម្ពីរ ព្រះត្រ័យបិតកទេតែទាក់ទងនឹងទស្សន ទ្រឹស្តីនៅក្នុងព្រះពុទ្ធសាសនា ។ ដែលរួមមាន៥០រឿង ( បញ្ញាសជាតក ) គឺៈ

  • រឿងព្រះសមុទ្ទឃោស
  • រឿងព្រះសុធនកុមារ
  • រឿងវត្តង្គុលីរាជ
  • រឿងចន្ទរាជ
  • រឿងវរនេត្តវរនុជ
  • រឿងធម្មិកបណ្ឌិតរាជ
  • រឿងរតនប្បជោត
  • រឿងចាគទាន
  • រឿងសិរិវិបុលកិត្តិ
  • រឿងធម្មរាជ
  • រឿងវិបុលរាជ
  • រឿងនរជីវ
  • រឿងទុក្កម្មនិក
  • រឿងសុចរូប
  • រឿងសិរិចូឌាមណី
  • រឿងព្រះសុធននុកុមារ
  • រឿងបោរណកបិរាជ
  • រឿងរថសេន
  • រឿងសុភមិត្រ
  • រឿងសង្ខបក្ក
  • រឿងព្រះសិរិធរ
  • រឿងសព្វសិទ្ធិ
  • រឿងទុលកបណ្ឌិត
  • រឿងសិទ្ធិសារ
  • រឿងអាទិត្តរាជ
  • រឿងសិសោររាជ
  • រឿងពារាណសិរាជ
  • រឿងសុបិនកុមារ
  • រឿងមហាសុរសេន
  • រឿងមហាបុទុម
  • រឿងសុវណ្ណកច្ចបទី២
  • រឿងទេវរុក្ខកុមារ
  • រឿងកនកវណ្ណរាជ
  • រឿងសលក
  • រឿងវិរិយបណ្ឌិត
  • រឿងសេកបណ្ឌិត
  • រឿងទេវន្ទ
  • រឿងបុប្ជរាជ
  • រឿងនរជីវកឋិន
  • រឿងព្រហ្មឃោសរាជ
  • រឿងសុវណ្ណកច្ចបទី១
  • រឿងសុវណ្ណកុមារ
  • រឿងភណ្ឌាគារ
  • រឿងសុវណ្ណវង្ស
  • រឿងពហុលគាវី
  • រឿងសូរវង្សវរវង្ស
  • រឿងសោនន្ទ
  • រឿងធម្មសោណ្ឌក
  • រឿងអតិវរាជ
  • រឿងសុទស្សនមហារាជ ។

អក្សរសិល្ប៍ពុទ្ធនិយមក្លាយហួសហេតុ

គឺជាប្រភេទអក្សរសិល្ប៍មួយបែប ដែលប្រធានរឿងអ្នកនិពន្ធលើកយកបញ្ហាជីវភាពរស់នៅរបស់សង្គមមកបង្ហាញ អ្នកនិពន្ធនៅមានឥទ្ធិពលខ្លះៗពីព្រះពុទ្ធសាសនា ។ ដែលរួមមានយ៉ាងច្រើនគឺៈ

  • រឿងភោគកុលកុមារ អ្នកនិពន្ធឧកញ៉ាព្រះឃ្លាំងនង ឆ្នាំ១៨០៤
  • រឿងកាកី អ្នកនិពន្ធព្រះបាទអង្គឌួង ឆ្នាំ១៨១០
  • រឿងមរណមាតា អ្នកនិពន្ធឥន្ទបញ្ញា អ៊ុកឆ្នាំ ១៨៧៧
  • រឿងទេវវង្សកុមារ ឬចៅស្រទបចេកអ្នកនិពន្ធយស ងិន គ.ស ១៨៨៩
  • រឿងព្រះសមុទ្រ អ្នកនិពន្ធព្រះឃ្លាំង នង គ.ស ១៨៤១.១៨៦០
  • រឿងពោធិវង្ស អ្នកនិពន្ធព្រហ្មបវរភក្តីឬវរភក្តីព្រហ្ម គ.ស ១៨៨១
  • រឿងសុគន្ធថោង អ្នកនិពន្ធព្រហ្មបវរភក្តី ឬវរភក្តីព្រហ្ម គ.ស ១៨៨៣
  • រឿងទេវន្ទ អ្នកនិពន្ធឧកញ៉ា វោហា សន្ធរម៉ុក គ.ស​១៨៥៩
  • រឿងនាងវិមានចន្ទ អ្នកនិពន្ធឧកញ៉ា ប្រាជ្ញាធិបតីយ៉ែម គ.ស​ ១៨៦៥. ១៨៦៦
  • រឿងព្រះចន្ទគោរព អ្នកនិពន្ធបណ្ឌិតសំអាតគ.ស ១៨៣៣
  • រឿងព្រះជិនវង្ស អ្នកនិពន្ធព្រះអរិយគាម ណី ហ៊ីង គ.ស​ ១៨៥៦
  • រឿងចន្ទឃាត អ្នកនិពន្ធមានចំនួន៣រូបគឺៈ ចៅពញ្ញារាជាភក្តី ចៅពញ្ញាជំនិតក្សត្រី ចៅពញ្ញាស្រីអញ្ជិត គ.ស ១៨៥៨
  • ច្បាប់ស្រី អ្នកនិពន្ធព្រះបាទអង្គឌួងហររិក្សារាមាធិបតី ឆ្នាំ១៨៣៧ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1