តើអក្សរសិល្ប៍ប្រជាប្រិយ ចែកចេញជាប៉ុន្មានប្រភេទ ? រៀបរាប់ពន្យល់ឲ្យលម្អិត ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អក្សរសិល្ប៍ប្រជាប្រិយ ចែកចេញជា៣ប្រភេទគឺ៖
តំណាលកថាប្រជាប្រិយ
- ទេវកថា គឺជាប្រភេទតំណាល ផ្សេងៗត្រូវបានបង្កើតឡើងក្នុងសហគមន៍សមូលហភាពបុព្វកាល ហើយបានឆ្លុះបញ្ចាំងពីការតស៊ូប្រឆាំងនិងធម្មជាតិរបស់បុព្វបុរសជំនាន់នោះ ។
- ព្រេងកថា គឺជាការនិយាយបន្តពីទេវកថាដោយបានប្រើប្រាស់ ធាតុប្រវត្តិសាស្រ្តតិចឬច្រើន
- ល្បើក កថា ច្រើនខ្ចីប្រធានរឿងពីនិទានកថាសត្វដើម្បីបង្ហាញនិមិត្តរូបឬ គម្រូមនុស្ស សង្គមមនុស្សច្រើនលើកតម្កើងពីការសង្កេតពិនិត្យតថភាពជាក់ស្តែង នៅក្នុងសង្គមឬក៏លើកឡើងអំពីជិវភាព
- និទានកថា ចាប់បានកំណើតនៅពេលសង្គមមានវណ្ណចាប់តាំងពីសង្គម ទាសកររៀងរហូត ។
+ និទានកថាអស្ចារ្យ
+ និទានកថាសត្វ
+ និទានកថា សង្គម
+ និទានកថា សំណើច
ពាក្យចួនប្រជាប្រិយ
- សុភាសិត គឺជាគតិបណ្ឌិតប្រជាប្រិយបើតាមលោកម៉ាក់ស៊ីម គ័រគី សុភាសិតថាជាពិសោធសង្គម ប្រវត្តិរបស់ប្រជាជន ។
- ពាក្យបណ្តៅ គឹជាសិល្បៈចំណោទពិសេស ពង្រីកសមត្ថភាព នៃការសង្កេត ពិនិត្យសមត្ថភាព ត្រិះរិះពិចារណាឲ្យបានទូលំទូលាយ
- ចម្រៀងប្រជាប្រិយ គឺជាព្រលឹងរបស់ប្រជាជាតិ
របាំប្រជាប្រិយ គឺជាការបញ្ចេញលំនាំវាលដៃ ជើងបត់ពេនខ្លួនប្រាណ ចាក់ក្បាច់កែក្រាយ ឬលោតហក់ចាក់ក្បាច់តាមបែបបទផ្សេងៗរបស់អ្នករាំ ។ របាំចែកចេញជា៣គឺកាយវិការ ចម្រៀង តន្រ្តី ។
របាំប្រជាប្រិយរួមមាន៖
- របាំត្រុដិ
- របាំគោះត្រឡោក
- របាំបេះក្រវ៉ាញ
- របាំកន្តែរ៉ែ
- របាំកណ្តូប
- របាំបុកស្រូវ
- របាំបុកល័ក្ខ
- របាំអប្សរា
- របាំ ភួងបុផ្ផា
- របាំក្ងោក
- របាំស្នែងទន្សោង
- របាំមណីមេខលា
- របាំចាក់អង្រ្គង
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ