Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើហេតុអ្វីបានជាអង្កាសហប្រជាជាតិជំរុញឲ្យបង្កើត អនុសញ្ញាអង្ការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បានជាអង្កាសហប្រជាជាតិជំរុញឲបង្កើត អនុសញ្ញាអង្ការសហប្រជាជាតិស្តីពីសិទ្ធិកុមារគឺ :
– នៅក្នុងសង្គមជាច្រើន គេពុំទាន់មានច្បាប់ឫ រចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិកុមារ
– ការអភិវឌ្ឍកុមារ គឺជាផ្នែកមួយដ៏សំខាន់នៃអនាគត់របស់ប្រទេសនីមួយៗ
– តម្រូវការចាំបាច់ជាច្រើនរបស់កុមារពុំទាន់់មានចែងនៅក្នុងសង្គមអនុសញ្ញាផ្សេងៗនៃសិទ្ធិមនុស្ស
– ផលប្រយោជន៍របស់កុមារមិនគ្នានិងផលប្រយោជន៍របស់មនុស្សធំ
– កុមារងាយរងគ្រោះជាងមនុស្សចាស់ ហើយកជាក្រុមដែលងាយទទូលរងគ្រោះ​ជាពិសេសការកេងប្រវ័ញ្ចពលកម្ម និងការរំលោភបំពានផ្សេងៗ
– កុមារពុំមានសម្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារខ្លួននៅចំពោះមុខច្បាប់
– កុមារមិនទាន់មានសិទ្ធិបោះឆ្នោត ឫឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តិទុកដាក់ស្តាប់ឡើយ
– នៅក្នុងសង្គមជាច្រើនគេតែងគិតថាកុមារជាកម្មសិទ្ធិរបស់មាតាបិតា សង្គមខ្លះទៀតគេយល់ថាកុមារជាមនុស្សអាចធ្វើការងារបាន ហើយសង្គម ខ្លះទៀតគេគិតថាកុមារមិនទាន់អាចូលរួមជួយសង្គ​មបានឡើយ ។
ដូចនេះ សង្គមជាតិនីមួយៗត្រូវមានកតព្វកិច្ចបំពេញរាល់សេច្ចក្តីត្រូវការចាំបាច់របស់កុមារ និងផ្តល់ការឧបត្ថម្ភលើកការអភិវឌ្ឍកុមារ ដោយមានតុល្យភាពរវាងប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបកាយ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1